ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មិត្ត​ប្រុសហួសចិត្ត ពេលមិត្តស្រី​ឡើង​​ឡាន​​​​​ទំនើប​​ប្រុសផ្សេង​យ៉ាង​​លឿន

7 ឆ្នាំ មុន

ប្រភព Viral4real ថា មនុស្ស​ទូទៅ​និយាយ​ថា «​លុយ​មិន​អាច​ទិញ​សុភមង្គល​បាន​ទេ​» ​។ តែ​យើង​ក៏​មិន​អាច​ប្រកែក​បាន​ដែរថា​លុយ​អាច​ទិញ​របស់របរ​ ដែល​អាច​ឱ្យ​យើង​សប្បាយ​ចិត្តបាន​ ។

ប្រភព Viral4real ថា មនុស្ស​ទូទៅ​និយាយ​ថា «​លុយ​មិន​អាច​ទិញ​សុភមង្គល​បាន​ទេ​» ​។ តែ​យើង​ក៏​មិន​អាច​ប្រកែក​បាន​ដែរថា​លុយ​អាច​ទិញ​របស់របរ​ ដែល​អាច​ឱ្យ​យើង​សប្បាយ​ចិត្តបាន​ ។

នៅ​ពេល​សុភាពបុរស​គ្នា​យើង ​ត្រូវការ​ណាត់​មិត្ត​ស្រី ដែល​ជា​មនុស្ស​ជាទី​ស្រឡាញ់​​ចេញ​មក​នោះ យើង​ត្រូវ​ចំណាយ​លុយ ​។ យក​នាង​ទៅ​កន្លែង​ល្បី​ៗ ទិញ​កាដូ​ឱ្យ​នាង និង​នាំ​នាង​ទៅ​មើល​កុន សុទ្ធតែ​ត្រូវការ​​លុយទាំងអស់​ ។ តែ​គ្នា​យើង​ដែល​គិត​​ទេ​ថា ចុះ​បើ​សិនជា​មាន​គេ​ មាន​លុយ​ជាង​យើង​មក​ទាក់ទង​មិត្ត​ស្រី​យើង តើ​នាង​អាច​នឹង​ទៅ​ជាមួយ​បុរស​ម្នាក់​នោះ​វិញ​ដែរ​ឬ​អត់? មិត្ត​ស្រី​របស់​គ្នា​យើង​ប្រហែលជា​មិន​អាច​អ៊ីចឹង​ទេ​! តែ​មិត្ត​ស្រី​របស់​បុរស​ម្នាក់​នេះ ស្លុយ​ខ្លាំង​ណាស់ ហ៊ាន​រត់​តាម​ប្រុស ពេល​កំពុង​ដើរ​ជាមួយ​នឹង​​មិត្ត​ប្រុស ​។

អ្នក​បង្ហោះ​វី​ឌី​អូ​ក្នុង​យូ​ធូប​​ឈ្មោះ «Slim Stunta»បាន​បង្កើត​វី​ឌី​អូ​បញ្ឆោត​ចិត្ត​មនុស្ស (Prank) ដែល​លោក​សាក​លួចចិត្ត​មិត្ត​ស្រី​របស់​បុរស​ផ្សេង​ៗ ដោយ​ប្រើប្រាស់​រថយន្ត​ទំនើប​ស្រោបមាស​ទាក់ចិត្ត​នារី​ៗ​ទាំងនោះ​ ។ នៅ​ពេល​នោះ លោក​បានឃើញ​គូស្នេហ៍​២​នាក់ បណ្តើរគ្នា​តាម​ផ្លូវ ហើយ​លោក​ក៏​ហៅ​ខាង​ស្រី​ឡើង​ឡាន​ ។

អ្វី​ដែល​គួរ​ឱ្យ​ហួសចិត្ត ​គឺ​មិត្ត​ស្រី​របស់​បុរស​នោះ ពិតជា​ឡើងរថយន្ត​លោក​មែន​ ។ មិត្ត​ប្រុស​របស់​នាង​ភាំង​អារម្មណ៍​ស្មារតី​ដោយ​សារ​តែ​ចិត្ត​ដ៏​ស្លុយ​របស់​មិត្ត​ស្រី​​គាត់​ ។