ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹតិការណ៍ពិភពលោកសំខាន់ៗកើតឡើងថ្ងៃទី២១ ឧសភា

13 ឆ្នាំ មុន

ឆ្នាំ​១៩៣៦
-​នាង​សា​ដា អា​បេ ជនជាតិ​ជប៉ុន​វ័យ​៣១ឆ្នាំ ត្រូវ​បាន​គេ​ចាប់ខ្លួន​នៅ​តាម​ផ្លូវ​នាទី​ក្រុងតូ​ក្យូ ដោយសារ​នាង​បាន​កាត់​លិង្គ​បុរស​ជាទីស្រលាញ់​របស់​នាង​ឈ្មោះ​គី​ជី​ហ្សូ អ៊ី​ស៊ី​ដា វ័យ​៤២​ឆ្នាំ ពេល​កំពុង​ដេក​លក់ ។ ពួក​គេ​បានស្គាល់គ្នា និង​ស្រលាញ់​គ្នា​នា​ខែមេសា ហើយ នាង​អា​បេ​មានការ​ពេញចិត្ដ​នឹង​រឿង​លើ​គ្រែរបស់​មិត្ដ​ប្រុស​នាង​ណាស់រហូត​ ដល់​ធ្វើ​ឱ្យ នាង​មាន​អារម្មណ៍​ថា បាន​ស្គាល់​រសជាតិ​នៃស្នេហា​ដំបូង​ហើយ​។​ ប៉ុន្ដែ​ក្រោយ​ពី​បែក​គ្នា​នាង​អា​បេ​គិតតែ​ពីផឹកស្រា ព្រោះថា​គូស្នេហ៍​នាង​នឹង​ត្រឡប់ទៅ​រក​ភរិយា​គាត់​វិញ ហើយ​នៅ​ថ្ងៃ​ទី​១៨ នាង​បាន​យក​ខ្សែក្រវាត់​រឹត​.​ក​លោក​អ៊ី​ស៊ី​ដា
រហូត​ស្លា.ប់ បន្ទាប់​មក​ទើប​កាត់​យក​លិ​ង្ហ​ទុក​។ នាង​ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​៦​ឆ្នាំ ហើយ​រឿង​របស់​នាង​បាន​ក្លាយជា​រឿង​ដែលប្រជាជន​ជប៉ុន​ដឹង​ឮ​គ្រប់​ៗ​គ្នា ។

ឆ្នាំ​៨៧៨
-​ទីក្រុង​បុរាណ​ស៊ី​រ៉ា​គូស​របស់​ប្រទេស​អ៊ី តា​លី ត្រូវ​បាន​កាន់កាប់​ដោយ​ជន​មូ​ស្ល៉ី​ម​រស់នៅ​លើ​កោះ​ស៊ី​ស៊ី​លី ដែល​បច្ចុប្បន្ន​ដែនដីទាំងនេះ​ជា​របស់​ប្រទេស​អ៊ី​តា​លី ។
ឆ្នាំ​៩៩៦
-​អូត​តូ​ទី​៣ ត្រូវ​បាន​តែងតាំង​ជា​ព្រះចៅ​អធិរាជ​នៃ​ចក្រភព​រ៉ូ​ម​ក្នុង​ព្រះ​ជន្ម​១៦ព្រះ​វស្សា ។
ឆ្នាំ​១៥០២
-​អ្នករុករក​ជនជាតិ​ព័រ​ទុ​យ​ហ្គា​ល់​ជូ​អៅ ដា​ណូ​វ៉ា បាន​រក​ឃើញ​ដែន​កោះ​សាំងហេ​ឡេ ណា​នៅ​ភាគ​ខាងត្បូង​សមុទ្រ​អា​ត្ល​ង់​ទិ​ក ។
ឆ្នាំ​១៨០៩
-​មានការ​ប្រយុទ្ធ​គ្នា​លើក​ទី​មួយ​ថ្ងៃ​ទី​មួយ រវាង​កងទ័ព​ប្រទេស​បារាំង និង​កងទ័ពប្រទេស​អូ​ទ្រី​ស​នៅ​តំបន់​ឡូ​បូ ទីក្រុង​វី
យែ​ន ។ បារាំង​មាន​ទ័ព​២៧.០០០​នាក់ ចំណែក​អូ​ទ្រី​សមាន​ទ័ព​៩៥.៨០០​នាក់ ។
ឆ្នាំ​១៨៥១
-​របប​ទាសភាព​ត្រូវ​បាន​លុប​បំបាត់​ចោលនៅ​ក្នុង​ប្រទេស​កូ​ឡុំ​ប៊ី ។
ឆ្នាំ​១៨៥៦
-​ទីក្រុង​ល័​រ​រ៉​ង់ រដ្ឋ​កាន​សាស សហរដ្ឋអា​មេ​រិ​ក ត្រូវ​បាន​កងទ័ព​គាំទ្រ​របប​ទាសភាពចូល​កាន់កាប់ និង​ដុត​បំផ្លាញ​ទីក្រុង ។
ឆ្នាំ​១៨៧១
-​កងទ័ព​និយម​លទ្ធិ​ម៉ា​ក្ស​ស៊ី​ស្ដ​បារាំង​បានវាយលុក​ចូល​ទី​ក្រុងប៉ារីស ប្រឆាំង​រដ្ឋាភិបាល ដែល​គ្រប់គ្រង​តែ​ក្នុង​ទីក្រុង​ចាប់តាំងពី​ថ្ងៃទី​១៨ មីនា ដែល​និយម​រាជា​និយម ។ ភាគីទាំង​សងខាង​បាន​ប៉ះទង្គិច​គ្នា​នៅ​តាម​ដងផ្លូវ
នាទី​ក្រុងប៉ារីស ។ ក្រោយ​ការ​ប្រយុទ្ធ​គ្នា អ្នកគាំទ្រ​រដ្ឋាភិបាល​ស្លាប់​២០.០០០​នាក់ និងត្រូវ​ចាប់ខ្លួន​៣.៨០០​នាក់ ។
ឆ្នាំ​១៨៨១
-​អង្គការ​កាកបាទក្រហម​អា​មេ​រិ​ក​ត្រូវបាន​បង្កើត​ឡើង​ដោយ​ក្លា​រ៉ា បារ​តុ​ន ដែល​ជា អ្នកគ្រូ​បង្រៀនជា​ដូនជី និង​ជា​ជន​មនុស្សធម៌ ។
ឆ្នាំ​១៩០៤
-​សហព័ន្ធ​កីឡាបាល់ទាត់​អន្ដរជាតិ​ FIFA  ត្រូវ​បាន​បង្កើត​ឡើង​នៅ​ទី​ក្រុងប៉ារីស​ប្រទេសបារាំង​ដោយ​មាន​ប្រធាន​គ្រប់គ្រង​ដំបូង
ឈ្មោះ​រ៉ូ​បឺត ហ្គេ​រី​ន  (Robert Guérin ) ។
ឆ្នាំ​១៩៣៤
-​ទីក្រុង​អូ​ស្កា​ឡូ​សា ក្នុង​រដ្ឋ​អាយ​អូ​វ៉ា (IOWA)  បាន​ក្លាយជា​ទីក្រុង​ទី​មួយ​ក្នុងសហរដ្ឋអាមេរិក​ដែល​ធ្វើការ​ផ្ដិត​ស្នាម​ម្រាម ដៃ​ប្រជាជន​រស់នៅ​ក្នុង​ទីក្រុង​ទាំងអស់ ។
ឆ្នាំ​១៩៣៦
-​នាង​សា​ដា អា​បេ ជនជាតិ​ជប៉ុន​វ័យ​៣១ឆ្នាំ ត្រូវ​បាន​គេ​ចាប់ខ្លួន​នៅ​តាម​ផ្លូវ​នាទី​ក្រុងតូ​ក្យូ ដោយសារ​នាង​បាន​កាត់​លិង្គ​បុរស​ជាទីស្រលាញ់​របស់​នាង​ឈ្មោះ​គី​ជី​ហ្សូ អ៊ី​ស៊ី​ដា វ័យ​៤២​ឆ្នាំ ពេល​កំពុង​ដេក​លក់ ។ ពួក​គេ​បានស្គាល់គ្នា និង​ស្រលាញ់​គ្នា​នា​ខែមេសា ហើយ នាង​អា​បេ​មានការ​ពេញចិត្ដ​នឹង​រឿង​លើ​គ្រែរបស់​មិត្ដ​ប្រុស​នាង​ណាស់រហូត​ដល់​ធ្វើ​ឱ្យ នាង​មាន​អារម្មណ៍​ថា បាន​ស្គាល់​រសជាតិ​នៃស្នេហា​ដំបូង​ហើយ​។​ ប៉ុន្ដែ​ក្រោយ​ពី​បែក​គ្នា​នាង​អា​បេ​គិតតែ​ពីផឹកស្រា ព្រោះថា​គូស្នេហ៍​នាង​នឹង​ត្រឡប់ទៅ​រក​ភរិយា​គាត់​វិញ ហើយ​នៅ​ថ្ងៃ​ទី​១៨ នាង​បាន​យក​ខ្សែក្រវាត់​រឹត​.​ក​លោក​អ៊ី​ស៊ី​ដា
រហូត​ស្លាប់ បន្ទាប់​មក​ទើប​កាត់​យក​លិ​ង្ហ​ទុក​។ នាង​ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​៦​ឆ្នាំ ហើយ​រឿង​របស់​នាង​បាន​ក្លាយជា​រឿង​ដែលប្រជាជន​ជប៉ុន​ដឹង​ឮ​គ្រប់​ៗ​គ្នា ។
ឆ្នាំ​១៩៣៧
-​ស្ថានីយ​សូ​វៀតបាន​ក្លាយជា​ទីតាំងស្រាវជ្រាវ​វិទ្យាសាស្ដ្រ​ទី​មួយ​ទៅ​លើ​ដុំ​ទឹកកកនៃ​មហាសមុទ្រ​អាក់​ទិ​ក ។
ឆ្នាំ​១៩៦៦
-​កងទ័ព​រាជា​និយម​អ៊ុ​ល​ស្ទ័​រ បានប្រកាសសង្គ្រាម​ជាមួយ​កងទ័ព​សាធារណ
រដ្ឋ​អៀរ​ឡង់​នៅ​ភាគ​ខាងជើង​នៃ​ប្រទេស ។
ឆ្នាំ​១៩៩០
-​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​យេ​ម៉ែ​ន និង​យ៉េ​ម៉ែ​ន​ខាងជើង យល់ព្រម​រួម​គ្នា​តែ​មួយ បង្កើត​បានជា​សាធារណរដ្ឋ​យ៉េ​ម៉ែ​ន ។
ឆ្នាំ​១៩៩១
-​អតីត​នាយក​រដ្ឋមន្ដ្រី​ទី​៧ របស់​ឥណ្ឌា លោក​រ៉ា​ជីវ គ​ន្ធី ដែល​ឡើង​កាន់​តំណែង​ពី​ឆ្នាំ ១៩៨៤ ដល់១៩៨៩ និង​ជា​នាយក​រដ្ឋមន្ដ្រី ក្មេង​បំផុត​ក្នុង​ពេល​កាន់​តំណែង គឺ​មាន​វ័យ៤០​ឆ្នាំ ត្រូវ​បាន​ធ្វើឃាត​ដោយ​ស្ដ្រី​អត្ដឃាតគ្រាប់បែក​ម្នាក់​នៅ​ជិត​ទីក្រុង​ម៉ា​ដ្រា​ស ។
-​ប្រធានាធិបតី​ទី​មួយ​នៃ​សាធារណរដ្ឋប្រជាធិបតេយ្យ​អេ​ត្យូ​ពីលោក​ម៉ា​ន​ហ្គី​ស្ទូ ហា​លី​ម៉ា​រី​យ៉ា​ម បាន​ភៀសខ្លួន​ចេញពី ប្រទេស​ហើយ​ការ​ភៀសខ្លួន​នេះ​បាន​ជះ​ឥទ្ធិពល​នាំ​ឱ្យ​សង្គ្រាមស៊ីវិល​ដែល​មាន​តាំងពី​ឆ្នាំ១៩៧៤ និង​សម្លាប់​មនុស្ស​អស់​២៥០.០០០ នាក់​ក្នុង​ប្រទេស​នេះ​ឈាន​ដល់ទី​បញ្ចប់ ។
ឆ្នាំ​១៩៩៦
-​នាវា​ដឹក​អ្នកដំណើរ MV Bukoba បានលិច​នៅ​ក្នុង​បឹង វី​តូ​រី​យ៉ា ប្រទេស​តង់​ហ្សា​នីបណ្ដាល​ឱ្យ​មាន​មនុស្ស​ស្លាប់​ជិត​១.០០០នាក់ ។
ឆ្នាំ​១៩៩៨
-​ស៊ូ​ហារ​តូ ដែល​ជា​ប្រធានាធិបតី​ទី​២​នៃប្រទេស​ឥណ្ឌូ​ណេ​ស៊ីកាន់​តំណែង​អស់​រយៈពេល​៣២​ឆ្នាំ គឺ​ចាប់ពី​ឆ្នាំ​១៩៦៧ មក បានលាលែង​ពី​តំណែង​ដោយសារ​មាន​វិបត្ដិ​សេដ្ឋកិច្ច​ក្នុង​ប្រទេស រួម​ជាមួយ​បាតុកម្ម​ដែលបណ្ដាល​ឱ្យ​មាន​មនុស្ស​ស្លាប់​ជាង​១.០០០​នាក់ និង​បញ្ហា​ផ្សេង​ៗ​ជា​ច្រើន​ទៀត ។
ឆ្នាំ​២០០៣
-​គ្រោះ​រញ្ជួយ​ដី​នៅ​ភាគ​ខាងជើង​ប្រទេស ហ្សេ​រី​កំរិត​៦,១​រី​ស្ទ័​រ បណ្ដាល​ឱ្យ​មានមនុស្ស​ស្លាប់​យ៉ាងតិច​១.៦០០​នាក់ និង​របួស៧.០០០​នាក់ ៕