ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌា​ហាមឃាត់​ការ​លេង​កាំជ្រួច​ដើម្បី​ទប់ទល់​នឹង​បរិស្ថាន​កខ្វក់

7 ឆ្នាំ មុន

ប្រទេស​ឥណ្ឌា ៖ ប្រជាជន​ក្នុង​ក្រុង​ដេ​លី​ប្រមាណ​២០​លាន​នាក់​ប្រហែលជា​មិន​អាច​អបអរ​បុណ្យ​ជាតិ​របស់​ខ្លួន ដោយ​ប្រើប្រាស់​ផាវ​បាន​ឡើយ​នៅ​ឆ្នាំ​ក្រោយ ។ តុលាការ​កំពូល​របស់​ប្រទេស​ឥណ្ឌា​បាន​សម្រេច​ថា

ប្រទេស​ឥណ្ឌា ៖ ប្រជាជន​ក្នុង​ក្រុង​ដេ​លី​ប្រមាណ​២០​លាន​នាក់​ប្រហែលជា​មិន​អាច​អបអរ​បុណ្យ​ជាតិ​របស់​ខ្លួន ដោយ​ប្រើប្រាស់​ផាវ​បាន​ឡើយ​នៅ​ឆ្នាំ​ក្រោយ ។ តុលាការ​កំពូល​របស់​ប្រទេស​ឥណ្ឌា​បាន​សម្រេច​ថា ការ​លក់​កាំជ្រួច​នៅ​ក្នុង​ទីក្រុង​នេះ​គឺ​ខុសច្បាប់ ដោយ​ទីក្រុង​នេះ​ស្ថិត​នៅ​ក្នុង​ចំណោម​ទីក្រុង​ដែល​មាន​បរិស្ថាន​កខ្វក់​ជាងគេ​លើ​ពិភពលោក ។

លោក Gopal Sankaranarayanan មេធាវី​ម្នាក់​ក្នុង​ចំណោម​មេធាវី​ទាំង​៣​រូប និយាយ​ថា ៖ «​វា​គឺជា​វិធីសាស្ត្រ​ដ៏​ល្អ​មួយ » ។

ផាវ​រាប់​លាន​ត្រូវ​បាន​ផ្ទុះ​ឡើង​ក្នុង​ទីក្រុង​ដេ​លី​ជា​រៀង​រាល់​ឆ្នាំ ដើម្បី​អបអរ​បុណ្យ​សាសនា ព្រាហ្មណ៍ ជា​ពិសេស បុណ្យ Diwali ។ នៅ​ឆ្នាំ​នេះ បរិស្ថាន​កខ្វក់​ក្នុង​រដ្ឋធានី​បាន​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​អំឡុង​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ពិធីបុណ្យ​នោះ ។ ផ្សែង​ដ៏​ខ្មួរ​ខ្មាញ់​បាន​ធ្វើ​ឲ្យ​ប្រជាជន​ពិបាក​ក្នុង​ការ​មើល ហើយ​រដ្ឋាភិបាល​ក៏​បាន​បិទ​សាលារៀន​ក្នុង​ក្រុង​ដេ​លី អស់​ប៉ុន្មាន​ថ្ងៃ​ថែម​ទៀត​ផង ។

លោក Sankaranarayanan និយាយ​ថា តុលាការ​ក៏​បាន​បញ្ជា​ដល់​ក្រុមប្រឹក្សា​គ្រប់គ្រង​បរិស្ថាន​កខ្វក់​កណ្តាល ដែល​ជា​ភា្ន​ក់​ងារ​មួយ​របស់​រដ្ឋាភិបាល ដើម្បី​ឲ្យ​ក្រុមប្រឹក្សា​នេះ​សិក្សា​ពី​ផល​ប៉ះពាល់​នៃ​កាំជ្រួច និង​រាយការណ៍​មក​វិញ​ក្នុង​រយៈពេល​៣​ខែ ។ តុលាការ​ប្រហែលជា​អាច​ហាមឃាត់​មិន​ឲ្យ​មានការ​ផលិត​ផាវ​ក្នុង​មួយ​ប្រទេស​ផង​ដែរ ។

លោក Sankaranarayanan និង​មេធាវី​២​រូប​ទៀត​បាន​ដាក់​បណ្តឹង​ទៅ​កាន់​តុលាការ​តាំងពី​ឆ្នាំ​២០១៥​មក និង​អះអាង​ថា បរិយាកាស​កខ្វក់​ក្នុង​ទីក្រុង​នេះ​បាន​រំលោភ​ដល់​សិទ្ធិ​ក្នុង​ការ​រស់នៅ​របស់​ពួក​គេ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​។ បរិស្ថាន​កខ្វក់​ក្នុងឆ្នាំនេះ ពិតជា​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ណាស់ ។ ប៉ុន្តែ​តុលាការ​មិន​បាន​ចេញ​ដីកា​ទាន់​ពេល​បុណ្យ Diwali ក្នុង​ឆ្នាំ​២០១៥ ឬ​២០១៦​ឡើយ ។

ទោះជា​យ៉ាងណា ផាវ​គ្រាន់តែ​ជា​ប្រភព​មួយ​នៃ​បរិស្ថាន​កខ្វក់​ក្នុង​ក្រុង​ដេ​លី ដែល​កំពុង​តែ​ជួប​កង្វះខាត​ប្រព័ន្ធ​ធ្វើ​ដំណើរ​មាន​ប្រសិទ្ធភាព​មួយ ។ ទីក្រុង​នេះ​មាន​យានយន្ត​ប្រមាណ​៩​លាន​គ្រឿង​ឯណោះ ហើយរថយន្ត​ថ្មី​ៗ​ត្រូវ​បាន​ចុះ​ឈ្មោះ​ចំនួន​១.៤០០​គ្រឿងក្នុង​មួយ​ថ្ងៃ ។

ប្រេង​សម្រាប់​ចម្អិន​អាហារ ធូលី​ពី​ការ​សាងសង់ និង​រោងចក្រ​អគ្គិសនី​ប្រើប្រាស់​ធ្យូង បាន​បន្ថែម​ជាតិពុល​ដល់​បរិស្ថាន​កខ្វក់​នេះ​ផង​ដែរ ។

សាលដីកា​របស់​តុលាការ​កំពូល​ចេញផ្សាយ​កាលពី​ថ្ងៃ​សុក្រ​កន្លង​មក មិនមែន​ជា​វិធានការ​លើក​ទី​១ ក្នុង​ការ​ប្រឆាំង​នឹង​បរិស្ថាន​កខ្វក់​នោះ​ទេ ។ កាលពី​ឆ្នាំ​២០១៥ តុលាការ​នេះ​ក៏​បាន​ដាក់​ពន្ធ​ថ្មី​លើ​រថយន្ត​ដឹក​ជញ្ជូន​ធំ​ៗ​ដែល​ចូល​ក្នុង​ទីក្រុង​ផង​ដែរ ៕