ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​តារា​សម្តែង​អង់គ្លេស​ស្រាត​ប្រឆាំង​សម្លៀក​បំពាក់​រោមសត្វ

7 ឆ្នាំ មុន

នាង Alicia Silverstone អតីត​តារា​សម្តែង​ជនជាតិ​អង់គ្លេស បាន​ស្រាត​សម្លៀក​បំពាក់​ដើម្បី​ជួយ​ទ្រទ្រង់​ដល់​អង្គការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ធ្វើ​ទារុណកម្ម​សត្វ «PETA» ។ ការ​ស្រាត​នេះ​ក្នុង​បំណង​អំពាវនាវ​ឱ្យ​

នាង Alicia Silverstone អតីត​តារា​សម្តែង​ជនជាតិ​អង់គ្លេស បាន​ស្រាត​សម្លៀក​បំពាក់​ដើម្បី​ជួយ​ទ្រទ្រង់​ដល់​អង្គការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ធ្វើ​ទារុណកម្ម​សត្វ «PETA» ។ ការ​ស្រាត​នេះ​ក្នុង​បំណង​អំពាវនាវ​ឱ្យ​មនុស្ស​គ្រប់​រូប​ឈប់​ពាក់អាវ​ច្នៃ​ពី​រោម​ចៀ​​ម ។

កាលពីមុន PETA ធ្លាប់​រៀបចំ​កម្មវិធី​ឃោសនា​ឱ្យ​ឈប់​ប្រើប្រាស់​ផលិតផល​ពី​រោមសត្វ ដោយ​សរសេរ​នៅ​លើ​បដា​ថា «​សុខចិត្ត​ស្រាត បើសិនជា​ត្រូវ​ពាក់អាវ​រោមសត្វ​» ដោយ​មាន​តារា ល្បី​ៗ​ជា​ច្រើន​នាក់​ចូលរួម​ស្រាត​ទ្រទ្រង់​ដល់​គម្រោងការ​នោះ ។

សម្រាប់​ការ​ស្រាត​លើក​នេះ​អតីត​តារា​ល្បី​ជនជាតិ​អង់គ្លេស​នាង Alicia Silverstone បាន​ថតរូប​ឱ្យ​អង្គការ PETA នៅ​ក្នុង​គម្រោងការ «​សុខចិត្ត​ស្រាត​គឺជា​រឿង​ល្អ ប្រសិនបើ​ត្រូវ​ស្លៀក​ឈុត​ច្នៃ​ពី​រោមសត្វ​» ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ពី​រោមចៀម ។

Alicia Silverstone អាយុ​៤០​ឆ្នាំ​ធ្លាប់​មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ​នៅ​អង់​គ្លេ​ង​ក្នុង​អំឡុង​ឆ្នាំ​១៩៩០ ដោយ​សម្តែង​ក្នុង​ខ្សែភាពយន្ត​រឿង «Clueless» និង​ធ្លាប់​ដើរតួ​ជា​នារីក្លាហាន​ក្នុង​រឿង «Batman & Robin» ។ នាង​មាន​ឱ​កាសចូល​រួម​ជាមួយ PETA លើក​ដំបូង​នៅ​ឆ្នាំ​២០០៧ ដោយ​កាល​ណោះ​បាន​ស្រាត​ទ្រទ្រង់​ដល់​ការ​ទទួលទាន​អាហារ​បួស ៕