ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

IPHONE ធ្លាក់​ក្នុង​បឹង​ទឹកកក​ជាង​មួយ​ឆ្នាំ​នៅ​ប្រើ​បាន

7 ឆ្នាំ មុន

បុរស​នេសាទ​ម្នាក់​ពិតជា​មានសំណាង​ណាស់​ដែល​បាន​រក​ឃើញ​ទូរស័ព្ទ Iphone 4 របស់​គាត់​ដែល​មិន​ខូច ខណៈ​ធ្លាក់​នៅ​ក្នុង​បាត​បឹង​ទឹកកក​អស់​រយៈពេល​១៨​ខែ ។
បុរស​ម្ចាស់ Iphone 4 នេះ​ឈ្មោះ​ថា Michael Guntrum នៅ​

បុរស​នេសាទ​ម្នាក់​ពិតជា​មានសំណាង​ណាស់​ដែល​បាន​រក​ឃើញ​ទូរស័ព្ទ Iphone 4 របស់​គាត់​ដែល​មិន​ខូច ខណៈ​ធ្លាក់​នៅ​ក្នុង​បាត​បឹង​ទឹកកក​អស់​រយៈពេល​១៨​ខែ ។
បុរស​ម្ចាស់ Iphone 4 នេះ​ឈ្មោះ​ថា Michael Guntrum នៅ​រដ្ឋ Pennsylvania សហរដ្ឋអាមេរិក​បាន​ចេញ​ទៅ​នេសាទ​នៅ​បឹង Kyle កាលពី​ឆ្នាំ​មុន ហើយ​បាន​ជ្រុះ​ធ្លាក់​ទូរស័ព្ទ​របស់​គាត់​ចូល​ក្នុង​បឹង​ទឹកកក ។ ពេល​នោះ​ខែមីនា ឆ្នាំ​២០១៥ គាត់​បាន​សរសេរ​ក្នុង​បណ្តាញ​សង្គម Facebook ថា «​ខ្ញុំ​បាត់បង់​ទូរស័ព្ទ​ថ្ងៃនេះ​! ដោយ​ការ​នេសាទ​ត្រី​ទឹកកក​ក៏​ធ្លាក់​ក្នុង​រន្ធ​ទឹកកក​នៅ​បាត​បឹង ។ ទោះបីជា​យើង​ជា​មនុស្ស​មាន​សុ​ទិ​ដិ្ឋ​និយម​យ៉ាងណា​ក្តី​ក៏​មិន​ដែល​នឹក​ស្មានថា នឹង​អាច​រក​ឃើញ​ទូរស័ព្ទ​ដែល​ធ្លាក់​ក្នុង​បឹង​នោះ​ឃើញ​ទេ​» ។ សម្រាប់​លោក Guntrum បាន​ជួប​ទូរស័ព្ទ​វិញ គាត់​ជា​អ្នកនេសាទ​មានសំណាង​ម្នាក់ ។

នៅ​ខែកញ្ញា ឆ្នាំ​២០១៦ ទូរស័ព្ទ​នោះ​ត្រូវ​បាន​លោក Daniel Kalgren រក​ឃើញ​នៅ​បាត​បឹង ។ បើ​តាម​សារព័ត៌មាន Buzz Feed News  ថា​លោក Kalgren កំពុង​ស្រាវជ្រាវ​នៅ​បាត​បឹង​ជាមួយ​ឧបករណ៍​ស្រូប​មេដែក ពេល​នោះ​វា​ក៏​ត្រូវ​បាន​រក​ឃើញ​ទូរស័ព្ទ​កប់​នៅ​ក្នុង​ភក់ ។ បន្ទាប់​មក​គាត់​យក​វា​ទៅ​ផ្ទះ ហើយ​ស​ម្ងួ​តវា​ជាមួយនឹង​អង្ករ ។ បន្ទាប់​មក​ទៀត​គាត់​ក៏​បើក​វា​សាកល្បង ។ ពិតជា​ស្មាន​មិន​ដល់​ទូរស័ព្ទ Iphone 4 នោះ​ដំណើរការ​ធម្មតា ។

អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន Apple បាន​និយាយ​ថា វា​ជា​លើក​ទី​មួយ​សម្រាប់​គាត់​ហើយ​ដែល​បានឮ​រឿង​ដែល​អស្ចារ្យ​ទាក់ទង​នឹង​ទូរស័ព្ទ Iphone4 ៕