ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួស​ហេតុ ! ណាត់​ថា​ឲ្យ​លុយ​ចាយ ពេល​រួមរ័ក​រួច​បែរជា​…

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ស្រស់​ស្អាត​ម្នាក់​បាន​ធ្វើ​ដំណើរ​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ភ្នំពេញ​ថ្មី​កាលពី​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៦ បន្ទាប់​ពី​ …

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ស្រស់​ស្អាត​ម្នាក់​បាន​ធ្វើ​ដំណើរ​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ភ្នំពេញ​ថ្មី​កាលពី​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៦ បន្ទាប់​ពី​អតីត​ប្តី​​របស់​នាង​បាន​ណាត់​​ថា​ឲ្យ​លុយ​នាង​ចាយ បែរ​ជា​​ចាប់បង្ខំ​ដោះ​យក​គ្រឿងអលង្ការ និង​ប្រមូល​សម្ភារ​ផ្ទាល់ខ្លួន​របស់​នាង​ហើយ​រត់គេច​ខ្លួន​បាត់ ។

នារី​វ័យក្មេង​រូប​នោះ​បាន​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា នាង​ឈ្មោះ ប​.​ល​.​ហ អាយុ​១៧​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ​ម្តុំ​ទួល​សង្កែ និង​មានស្រុក​កំណើត​នៅ​ខេត្តកំពង់ធំ​ចំណែក​អតីត​ប្តី​​របស់​នាង​ឈ្មោះ បូ​ណា អាយុ​២៥​ឆ្នាំ មានស្រុក​កំណើត​នៅ​ខេត្តព្រៃវែង ។

នារី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ទៀត​ថា នាង​និង​ប្តី​របស់​នាង​(​អត់​បាន​រៀប​ការ​ទេ​)​បាន​រស់នៅ​ជាមួយ​គ្នា​ជាង​ពីរ​ឆ្នាំ​ព្រមទាំង​មានកូន​ម្នាក់​ទៀត​ផង ប៉ុន្តែ​ដោយសារ​តែ​មានរឿង​រកាំរកូស​ជាមួយ​គ្នា​ក៏​បែក​គ្នា​មក​ធ្វើការ​នៅ​ភ្នំពេញ​រៀង​ៗ​ខ្លួន ។ នាង​បន្ត​ថា កាលពី​យប់​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៦ ប្តី​ឥត​ខាន់ស្លា​របស់​នាង​បាន​ទូរស័ព្ទ​ណាត់​នាង​មក​ជួប​នៅផ្ទះ​សំណាក់​យីហោ «​បឹង​ឈូក​» ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ដោយ​ប្រាប់​នាង​ថា ឲ្យ​លុយ​នាង​ចាយ ពេល​ទៅ​ជួប​គ្នា​នៅផ្ទះ​សំណាក់ ដោយ​មនោសញ្ចេតនា​ប្តី​ប្រពន្ធ​ពី​មុន​ក៏​បាន​ដេក​ជាមួយ​គ្នា​ទៅ ។

នារី​រង​គ្រោះ​បន្ត​ទៀត​ថា លុះ​រសៀល​ថ្ងៃ​ទី​២៦ វិច្ឆិកា ពេល​នាង​ដល់​ម៉ោង​ទៅ​ផ្ទះ​ក៏​សួរ​រក​លុយ​ដែល​ថា​ឲ្យ​នាង​ចាយ តែ​អតីត​ប្តី​របស់​នាង​បែរជា​ឆ្លើយ​ថា គ្មាន​លុយ​ឲ្យ​ទេ ហើយ​ថែម​ទាំង​ចាប់បង្ខំ​ដោះ​យក​ខ្សែ​ក​១​ខ្សែ ចិញ្ចៀន​១​វង់ និង​ទូរស័ព្ទ​ដៃ​២​គ្រឿង​សរុប​ជិត​៣០០​ដុល្លារ រួច​ដេញ​នាង​ថា ទៅ​ណា​ទៅ​ៗ បន្ទាប់​មក​ក៏​គេចខ្លួន​បាត់​តែ​ម្តង ។

នារី​វ័យក្មេង​រង​គ្រោះ​បញ្ជាក់​ថា បន្ទាប់​ពី​ដើរ​រក​អតីត​ប្តី​បោកប្រាស់​នោះ​មិនឃើញ នាង​ក៏​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ភ្នំពេញ​ថ្មី​ដើម្បី​ឲ្យ​សមត្ថកិច្ច​តាម​ចាប់​ជន​បោកប្រាស់​នោះ​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕