ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តាប់​ប្រពន្ធ​រៀបរាប់​ពី​មូលហេតុ​ដែល​ប្តី​បា.ញ់​សម្លា.ប់​ខ្លួនឯង

7 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ បន្ទាប់​ពី​មន្ត្រី​យោធា​ម្នាក់​បាន​ប្រើ​កាំភ្លើងខ្លី​បា.ញ់​សម្លា.ប់​ខ្លួនឯង​កាលពី​វេលា​ម៉ោង​៣ និង​៣៣​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅ​ចំណុច​រោង​មាន់ …

ខេត្តកំពង់ស្ពឺ ៖ បន្ទាប់​ពី​មន្ត្រី​យោធា​ម្នាក់​បាន​ប្រើ​កាំភ្លើងខ្លី​បាញ់​សម្លាប់​ខ្លួនឯង​កាលពី​វេលា​ម៉ោង​៣ និង​៣៣​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅ​ចំណុច​រោង​មាន់ ស្ថិត​នៅ​ភូមិ​វត្ត​ភ្នំ ឃុំ​ភ្នំ​តូច ស្រុក​ឧដុង្គ ​ស្ត្រី​ជា​ប្រពន្ធ​បាន​រៀប​រាប់​ប្រាប់​សមត្ថកិច្ច​ឲ្យ​​ដឹង​ពី​មូលហេតុ​ពិតប្រាកដ​នៃ​ការ​បាញ់​សម្លាប់​ខ្លួន​នេះ ។

គួរ​រម្លឹក​ថា កំពុង​ដេក​ជា​មួយ​ប្តី​​ស្រាប់តែ​ឮ​សំឡេង​ផ្ទុះ ងើប​មើល​ទើប​ដឹង

ជន​រង​គ្រោះ​ដែល​ធ្វើ​អត្តឃាត​បាញ់​សម្លាប់​ខ្លួនឯង​ឈ្មោះ ម៉ាក់ គឹ​ម​ហាក់ ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើ​ហេតុ​ខាងលើ​មុខរបរ​ជ​ថៅកែ​ចិញ្ចឹម​មាន់ និង​ធ្វើ​ជា​យោធា អ​ង្អ​ភាព K82 ឋានន្តរសក្តិ អនុសេនីយ៍ឯក ។

លោក​វរសេនីយ៍ត្រី ពីង ពៅ អធិការរង​នគរបាល​ស្រុក​ឧដុង្គ​បាន​ឲ្យ​ដឹង​ថា តាម​ការ​សាកសួរ​ស្ត្រី​ម្នាក់​ឈ្មោះ ហេង គី​ម​អេ​ង អាយុ​៤២​ឆ្នាំ ជា​ប្រ​ព​ន្ឋ​ជន​រង​គ្រោះ បាន​បំភ្លឺ​ប្រាប់​សមត្ថកិច្ច​ថា មុន​ពេល​ប្តី​របស់​គាត់​ធ្វើ​អត្តឃាត គឺ​កាលពី​អំឡុង​ប៉ុន្មាន​ថ្ងៃមុន​ប្តី​របស់​គាត់​ដឹក​ទំនិញ​ទៅ​ខេត្តសៀមរាប តែ​ចៃដន្យ​ឡាន​ដឹក​ទំនិញ​នោះ​បាន​ខូច​នៅ​តាម​ផ្លូវ ហើយ​មាន​រថយន្ត​វី​ហ្គោ​១​គ្រឿង​បើក​មក​ប៉ះ ស្រាប់តែ​ម្ចាស់​ឡាន​វី​ហ្គោ​បាន​ហុច​សោ​រថយន្ត​មក​ឲ្យ​ប្តី​គាត់​ដោយ​ទាមទារ​យក​រថយន្ត​ថ្មី​វិញ ដោយ​សំអាង​ថា រថយន្ត​ចត​ក្បែរផ្លូវ​គ្មាន​ដាក់​សញ្ញា​សំគាល់ ណាមួយ​ម្ចាស់​រថយន្ត​នោះ​ឮ​ថា​ជា​ខ្សែ​អ្នកធំ​នៅ​ខេត្តសៀមរាប​ទៀត​ផង ។ បើ​ទោះជា​ប្តី​គាត់​អង្វរ​សុំ​សង​ក៏​គេ​មិន​ព្រម​ដែរ គឺ​ដឹង​តែ​ពី​ឲ្យ​សង​រថយន្ត​ថ្មី ដោយ​ទាល់​តម្រិះ​ប្តី​គាត់​ក៏​ទុក​រថយន្ត​ចោល​នៅ​សៀមរាប ហើយ​វិល​មក​ផ្ទះ​និយាយ​រឿង​នេះ​ប្រាប់​ដល់​គាត់ ។

ស្ត្រី​ជា​ប្រ​ព​ន្ឋ​បន្ត​ឲ្យ​សមត្ថកិច្ច​ដឹង​ទៀត​ថា ពេល​ដឹង​រឿង​គាត់​ក៏​បាន​ស្តីបន្ទោស​ដល់​ប្តី​តិចតួច​ខ្លះ​ដែរ ដោយ​ថា ធ្វើការ​ធ្វេសប្រហែស​បណ្តោយ​ឲ្យ​មានរឿង​កើតឡើង ។ ការ​និយាយ​ស្តីបន្ទោស​នេះ គាត់​មិន​នឹក​ស្មានថា ប្តី​តូចចិត្ត​ដល់​ថ្នាក់​ហា៑ន​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន​ចោល​ប្រពន្ធ​កូន​បែប​នេះ​ឡើយ ។

លោក​អធិការរង​បន្ត​ថា ជន​រង​គ្រោះ​បាន​យក​អាវុធ​ខ្លី​ម៉ាក​កា​៥៩ លេខ​៥៥៥៥ មាន​លិខិត​បញ្ជា​បេសកកម្ម លេខ ៨៥ ទ​.​ប​.​ទ ចុះ​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០១៦ បាញ់​ខ្លួនឯង​ចំ​ក្រោយ​គុំ​ត្រចៀក​១​គ្រាប់​បណ្តាល​ស្លាប់​នៅ​លើ​គ្រែ​ដេក​តែ​ម្តង ។

លោក​អធិការរង​បញ្ជាក់​ថា មុន​ធ្វើ​អត្តឃាត​ជន​រង​គ្រោះ​ដេក​ជាមួយ​ប្រពន្ធ​ជា​ធម្មតា ដោយ​មិន​មាន​និយាយ​ស្តី​អ្វី​ឡើយ ។ ចំណែក​ស្ត្រី​ជា​ប្រ​ព​ន្ឋ​បាន​បញ្ជាក់​ប្រាប់​សមត្ថកិច្ច​ថា ពេល​កំពុង​ដេក​នៅ​លើ​គ្រែ គាត់​បានឮ​សំឡេង​អា​ម៉េ​កាំភ្លើង ស្រាប់តែ​លឺ​សំឡេង​ផ្ទុះ​ផូង ពេល​គាត់​ងើប​មើល​ទើប​គាត់​ដឹង​ថា ប្តី​គាត់​បាន​បាញ់​សម្លាប់​ខ្លួន​បាត់​ទៅ​ហើយ ។
ក្រោយ​កើតហេតុ ក្រុម​គ្រួ​សារបាន​រាយការណ៍​ឲ្យ​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​ចុះ​មក​ពិនិត្យ​ភ្លាម​ៗ​ផង​ដែរ ។ បន្ទាប់​ពី​ពិនិត្យ និង​ធ្វើ​កំណត់ហេតុ​រួច សមត្ថកិច្ច​បាន​ឲ្យ​ក្រុម​គ្រួសារ​ផ្តិត​មេដៃ​ទទួលស្គាល់ និង​បាន​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​កន្លែង​កើត​ហេតុតែ​ម្តង ៕