ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​បង្កើន​ប្រាក់បៀវត្ស និង​កាត់​បន្ថយ​ពេលវេលា​សម្រាប់​អ្នកធ្វើការ​ក្រៅ​ម៉ោង

7 ឆ្នាំ មុន

ប្រទេស​ជប៉ុន ៖ ក្នុង​រយៈពេល​១០​ឆ្នាំ​កន្លង​មកនេះ អ្នកធ្វើការ​ក្រៅ​ម៉ោង​ចំនួន​១៤​លាន​នាក់​របស់​ប្រទេស​ជប៉ុន បាន​ទម្លាក់​ចុះ​នូវ​ម៉ោង​ធ្វើការ​របស់​ពួក​គេ​ច្រើន​ជាង​៦%​ទៅ​ទៀត ។ សព្វ​ថ្ងៃនេះ ពួក​គេ​ធ្វើការ​តែ​៤,៥​ម៉ោង​ប៉ុណ្ណោះ

ប្រទេស​ជប៉ុន ៖ ក្នុង​រយៈពេល​១០​ឆ្នាំ​កន្លង​មកនេះ អ្នកធ្វើការ​ក្រៅ​ម៉ោង​ចំនួន​១៤​លាន​នាក់​របស់​ប្រទេស​ជប៉ុន បាន​ទម្លាក់​ចុះ​នូវ​ម៉ោង​ធ្វើការ​របស់​ពួក​គេ​ច្រើន​ជាង​៦%​ទៅ​ទៀត ។ សព្វ​ថ្ងៃនេះ ពួក​គេ​ធ្វើការ​តែ​៤,៥​ម៉ោង​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ ។

ការ​អនុវត្ត​ដូចនេះ គឺ​ពិតជា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ ខណៈ​ដែល​ប្រទេស​កំពុង​តែ​ជួប​ប្រទះ​នឹង​ការ​ធ្លាក់​ចុះ​នៃ​ចំនួន​ប្រជាជន​ផង​ដែរ ។

ជាក់ស្តែង ការ​ដំឡើង​ប្រាក់បៀវត្ស​នេះ គឺ​ប្រហែលជា​មាន​តែ​ជំរុញ​ឲ្យ​មនុស្ស​ជា​ច្រើន​ធ្វើការ​កាន់តែ​តិច​ទៅ​វិញ​ទេ ។ មូលហេតុ​មក​ពី​៧៥%​នៃ​អ្នកធ្វើការ​ក្រៅ​ម៉ោង គឺជា​ស្ត្រី ហើយ​អ្នកធ្វើការ​ក្រៅ​ម៉ោង​ដែល​បាន​រៀប​អាពាហ៍ពិពាហ៍​រួច​អាច​ទទួល​បាន​អត្ថប្រយោជន៍ ផ្នែក​ពន្ធ សេវាកម្ម និង​ប្រាក់​ចូល​និវត្តន៍​ជាដើម ប្រសិនបើ​ប្រាក់បៀវត្ស​របស់​ពួក​គេ​នៅ​ក្រោម​កម្រិត​ដែល​បាន​សម្រេច ។ ដូច្នេះ​ហើយ នៅ​ពេល​មានការ​បង្កើន​ប្រាក់បៀវត្ស​ក្នុង​មួយ​ម៉ោង វា​នឹង​ធ្វើ​ឲ្យ​ប្រាក់បៀវត្ស​សរុប​របស់​ពួក​គេ​ហួស​កម្រិត ដែល​ធ្វើ​នឹង​ធ្វើ​ឲ្យ​ពួក​គេ​កាត់​បន្ថយ​ម៉ោង​ធ្វើការ​ទៅ​វិញ ។

ចំណែក​អ្នកធ្វើការ​ពេញ​ម៉ោង​វិញ​មិន​មាន​អ្វី​ដែល​អាច​កាត់​បន្ថយ​ប្រាក់បៀវត្ស​របស់​ពួក​គេ​ឡើយ ហើយ​ពួក​គេ​ក៏​បាន​បង្កើន​ចំនួន​ការងារ​របស់​ខ្លួន​ផង​ដែរ ។

កាសែត​ក្នុងស្រុក​មួយ​បាន​ឲ្យ​ដឹង​កាលពី​ស​ប្តា​ហ៍​មុន​ថា រដ្ឋាភិបាល​ប្រហែលជា​បង្កើន​កម្រិត​ពី​១,០៣​លាន​យេ​ន ទៅ​១,៥​លាន​យេ​ន​វិញ ។ រដ្ឋាភិបាល​ធ្លាប់​មាន​គម្រោង​ថា នឹង​បោះបង់​កម្រិត​នេះ​ទាំងស្រុង​តែ​ម្តង ប៉ុន្តែ​ក៏​មិន​បាន​សម្រេច​ព្រោះ​មានការ​ភ័យ​ព្រួយ​ថា ស្ត្រី​មេផ្ទះ​អាច​ប្រឆាំង​នឹង​វិធានការ​នេះ ។

អ្នក​សេដ្ឋកិច្ច​ក្នុង​ធនាគារ Deutsche Bank ឲ្យ​ដឹងផង​ដែរ​ថា បើ​ទោះជា​អត្ថ​-​ប្រយោជន៍​ផ្នែក​ពន្ធ​ត្រូវ​បាន​ដក​ចេញ​ពិតមែន អ្នកធ្វើការ​ក្រៅ​ម៉ោង​ក៏​នៅ​តែ​មិន​អាច​បង្កើន​ការងារ​ច្រើន​ដែរ ព្រោះ​ពួក​គេ​ត្រូវ​ចំណាយ​ថ្លៃ​សេវាកម្ម​ផ្សេង​ៗ ប្រសិនបើ​ប្រាក់​ចំណូល​របស់​ខ្លួន​ហួស​កម្រិត​ផ្សេង​ទៀត ។

ស្ត្រី​ធ្វើការ​ក្រៅ​ម៉ោង​ប្រហែលជា​អាច​នឹង​មាន​ជញ្ជាំង​ថ្មី​មួយ គឺ​កម្រិត​ប្រាក់​ចំណូល​១,០៦​លាន​យេ​ន ៕