ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ញ់កាំភ្លើ.ង​រំដោះគ្រោះ​ក្នុង​ពិធី​រៀប​ការនៅ​ឥណ្ឌា​បណ្តាល​ឱ្យ​ស្លា.ប់​ម្នាក់ និង​របួស​ច្រើន​នាក់

7 ឆ្នាំ មុន

តាម​ជំនឿ​របស់​ជនជាតិ​ឥណ្ឌា នៅ​ពេល​រៀប​អាពាហ៍ពិពាហ៍ គឺ​គេ​បា.ញ់កាំភ្លើ.ង​ដើម្បី​រំដោះគ្រោះ ។

ជា​រឿង​អកុសល ក្នុង​ពិធី​រៀប​អាពាហ៍ពិពាហ៍​មួយ​ដោយ​ការ​បា.ញ់កាំភ្លើ.ង​នោះ​បង្ក​ឱ្យ​បងប្អូន​ខាង​កូនកំលោះ​ស្លា.ប់ និង

តាម​ជំនឿ​របស់​ជនជាតិ​ឥណ្ឌា នៅ​ពេល​រៀប​អាពាហ៍ពិពាហ៍ គឺ​គេ​បាញ់កាំភ្លើង​ដើម្បី​រំដោះគ្រោះ ។

ជា​រឿង​អកុសល ក្នុង​ពិធី​រៀប​អាពាហ៍ពិពាហ៍​មួយ​ដោយ​ការ​បាញ់កាំភ្លើង​នោះ​បង្ក​ឱ្យ​បងប្អូន​ខាង​កូនកំលោះ​ស្លាប់ និង​ប៉ូលិស​កំពុង​តាម​ចាប់ខ្លួន​អ្នក​បាញ់​យក​ទៅ​ដាក់ទោស​តាម​ផ្លូវច្បាប់ ។

«​ម៉េ​ត្រូ​» កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ពិធី​រៀប​ការ​នៅ​ក្រុង Karnal រដ្ឋ​ហា​ហ៉ា​ណា ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា​មាន​បាញ់កាំភ្លើង​រំដោះគ្រោះ ប៉ុន្តែ​ជា​អកុសល​ត្រូវ​ចំ​ភ្ញៀវ​ម្នាក់​ដែល​ជា​សាច់ញាតិ​កូនកំលោះ បណ្តាល​ឱ្យ​ស្លាប់ និង​៤​នាក់​ទៀត​រង​របួស ។

លោកស្រី​ស៊ុត​ធី ទេវា ថា​គូ​រ៉ា មេដឹកនាំ​គណបក្ស​នៅ​ក្រុង «​ហី​ុ​ន​ឌូ មហា​សា​ផា​» បាន​ទទួល​ការ​អញ្ជើញ​ពី​ម្ចាស់​ដើមការ​ឱ្យធ្វើ​ជា​អ្នក​បាញ់កាំភ្លើង​កិត្តិយស ។ លោកស្រី​ស៊ុត​ធី និង​អ្នក​ប្រារព្ធ​ពិធី​បាន​ឈរ​នៅ​ខាង​មុខ​រោងការ​ដើម្បី​បាញ់កាំភ្លើង ។ មាន​កាំភ្លើង​មួយ​ដើម​របស់​អ្នកចូលរួម​រអាក់រអួល​បណ្តាល​ឱ្យ​រៀលកៃ​ទៅ​ត្រូវ​ភ្ញៀវ​ច្រើន​នាក់ ។ ភ្លាម​នោះ​អ្នក​កាន់​កាំភ្លើង​គេចខ្លួន​បាត់ ។

ស្ត្រី​រង​គ្រោះ​ឈ្មោះ​ស៊ូ​នី​តា អាយុ​៤៨​ឆ្នាំ ជា​ភ្ញៀវ និង​ជា​សាច់ញាតិ​របស់​កូនកំលោះ​ត្រូវ​គ្រាប់​ត្រង់​ដើមទ្រូង ហើយ​ស្លាប់​នៅ​មន្ទីរពេទ្យ ។ មាន​ភ្ញៀវ​៤​នាក់​ទៀត​រង​របួស ក្នុង​នោះ​ម្នាក់​ជា​ក្មេង​ស្រី​អាយុ​១១​ឆ្នាំ ។

ចាត់​ទុក​ថា​ជា​រឿង​អពមង្គល​មួយ​ពី​ការ​បាញ់កាំភ្លើង​ក្នុង​ពិធី​រៀប​អាពាហ៍ពិពាហ៍ តាម​ទំនៀមទម្លាប់​របស់​ជនជាតិ​ឥណ្ឌា ៕