ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកស្តាយ​! បវរកញ្ញា​ប្រេ​ស៊ី​ល​ម្នាក់​ស្លា.ប់​ទាំង​វ័យក្មេង ក្រោយ​ការ​​វះកាត់

1 ឆ្នាំ មុន

ប្រេ​ស៊ី​ល ៖ ពិភព​ប្រកួតប្រជែង​សម្រស់​បាន​បាត់បង់​សមាជិក​ដ៏​ស្រស់​ស្អាត​១​រូប​។ បន្ទាប់​ពី​នាង

ប្រេ​ស៊ី​ល ៖ ពិភព​ប្រកួតប្រជែង​សម្រស់​បាន​បាត់បង់​សមាជិក​ដ៏​ស្រស់​ស្អាត​១​រូប​។ បន្ទាប់​ពី​នាង Gleycy Correia ម្ចាស់​មកុដ​បវរកញ្ញា United Continents Brazil ឆ្នាំ ២០១៨ ត្រូវ​បាន​ប្រកាស​ថា ទទួលមរណភាព​ក្នុង​អាយុ​២៧​ឆ្នាំ​។ នេះ​បើ​យោង​តាម​សេចក្តីថ្លែងការណ៍​ដែល​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម Instagram របស់​នាង កាលពី​ថ្ងៃ​ទី​២០ ខែមិថុនា កន្លង​ទៅ​។

គ្រួសារ​របស់ Correia បាន​ប្រាប់​កាសែត Daily Mail ថា រាជ​នី​សម្រស់​ប្រេ​ស៊ី​ល​រូប​នេះ បាន​ស្លា.ប់​នៅ​គ្លីនិក​ឯកជន​មួយ​កន្លែង កាលពី​ថ្ងៃ​ទី​២០ ខែមិថុនា​។ ដោយសារ​ហូរ​ឈា.ម​ខ្លាំង និង​គាំងបេះដូង​។ បន្ទាប់​ពី​ការ​វះកាត់​យក​សាច់​ចេញពី​បំពង់ក ដែល​ត្រូវ​បាន​ស្គាល់​ថា «Tonsils» កាលពី​ចុងខែ​មីនា​កន្លង​ទៅ​។ ប្រភព​ដដែល​បញ្ជាក់​ថា Correia ស្ថិត​ក្នុង​ស្ថានភាព​សន្លប់​អស់​រយៈពេល​២​ខែ​។ បន្ទាប់​ពី​គាំងបេះដូង​កាលពី​ថ្ងៃ​ទី​៤ ខែមេសា​។ មុន​ពេល​ត្រូវ​បាន​ប្រកាស​ថា ស្លា.ប់​បាត់បង់​ជីវិត​។

កាលពី​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០២២ អ្នកនាំពាក្យ​របស់ Miss United Continents Organization បាន​ចេញ​សេចក្តីថ្លែងការណ៍​ថា «Correia គឺជា​នារី​វ័យក្មេង​ដ៏​ស្រស់​ស្អាត ដែល​មាន​សេចក្តី​រីករាយ​សម្រាប់​ជីវិត​រស់នៅ​។ យើង​សូម​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ស្មោះស្ម័គ្រ​បំផុត​ចំពោះ​គ្រួសារ និង​អ្នកតំណាង​របស់​នាង ដែល​បាន​ផ្តល់​ឱ្យ​យើង​នូវ​អំណោយ​នៃ​ការ​ស្គាល់​ក្មេង​ស្រី​ដ៏​ស្រស់​ស្អាត ឆ្លាត ក៏​ដូច​ជា​បន្សល់​ទុកជា​មួយ​យើង​នូវ​ការ​ចង​ចាំ​ដ៏​រីករាយ​បំផុត​»​។

សូម​ជម្រាប​ថា Gleycy Correia បាន​ប្រឡូក​ក្នុង​ពិភព​ប្រកួតប្រជែង​សម្រស់​តាំងពី​ក្មេង​វ័យ ហើយ​បាន​ជាប់​ជា​បវរកញ្ញា Miss United Continents Brazil នៅ​អាយុ​២៣​ឆ្នាំ នៅ​ក្នុង​ឆ្នាំ ២០១៨​។ បន្ទាប់​ពី​ឈ្នះ​ការ​ប្រកួត​ហើយ នាង​បាន​បន្ត​ធ្វើការ​ជា​អ្នកជំនាញ​កែ​សម្ផស្ស និង​តារា​បង្ហាញ​ម៉ូត​។ ដោយ​បាន​ចែករំលែក​ការងារ​ជា​ប្រចាំ​ថ្ងៃ​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​របស់​ខ្លួន​ផង​ដែរ​៕ (​ដកស្រង់​ចេញពី Yahoo News)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ