ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Trump Tower បាន​ក្លាយជា «Dump Tower»

7 ឆ្នាំ មុន

តាម​សារព័ត៌​មាននៅ​ទីក្រុង​ញូ​វ​យ៉​កបាន​ឲ្យ​ដឹង​ថា មាន​មនុស្ស​ណា​ម្នាក់​បាន​ប្តូរ​ឈ្មោះ ថ្មី​របស់​អគារ​លោក​Donald Trump ដែល​ជា​ប្រធានាធិបតី​ជាប់​ឆ្នោត​ថ្មី​របស់​សហរដ្ឋ
អា​មេ​រិ​ក ក្នុង​តំបន់​Manhattan

តាម​សារព័ត៌​មាននៅ​ទីក្រុង​ញូ​វ​យ៉​កបាន​ឲ្យ​ដឹង​ថា មាន​មនុស្ស​ណា​ម្នាក់​បាន​ប្តូរ​ឈ្មោះ ថ្មី​របស់​អគារ​លោក​Donald Trump ដែល​ជា​ប្រធានាធិបតី​ជាប់​ឆ្នោត​ថ្មី​របស់​សហរដ្ឋ
អា​មេ​រិ​ក ក្នុង​តំបន់​Manhattan ទីក្រុង​ញូ​វ​យ៉​កលើ​ផែនទី​អេ​ឡិច​ត្រូ​និករ​បស់​ក្រុមហ៊ុន​Google ។ ឈ្មោះ​ថ្មី​ដែល​គេ​ដាក់​ឲ្យ​ជំនួស​ពី​Trump Tower ទៅ​Dump Tower ដែល​ប្រែ​មក​ថា​អគារ​សំរាម​ទៅ​វិញ ។ អគារ​នេះ​មានកំ​ពស់​២០២​ម៉ែត្រ មាន​៥៨​ជាន់ ហើយ​ចាប់ផ្តើម​សាងសង់​នៅ​ឆ្នាំ​១៩៧៩ និង​ធ្វើ​រួចរាល់​នៅ​ឆ្នាំ​១៩៨៣ ។

ព្រឹត្តិការណ៍​នោះ​ត្រូវ​បាន​គេ​ដឹង​ពី​ការ​ប្តូរ​ឈ្មោះ​នោះ​តាំងពី​ថ្ងៃ​សៅរ៍ ហើយ​ត្រូវ​មនុស្ស​ម្នា​ជា​ច្រើន​បាន​ចែករំលែក​ព័ត៌មាន​នោះ​តាម​បណ្តាញ​សង្គម​នានា​ថែម​ទៀត ។

បន្ទាប់​ពី​លោក​Donald Trump បាន​ឈ្នះ​ឆ្នោត​ប្រធានាធិបតី​មក​ពី​គណបក្ស​សាធារណរដ្ឋ មក លោក​បាន​យក​អគារ​Trump Tower របស់​លោក​ធ្វើ​ជា​ទីស្នាក់ការ​មុន​ពេល​លោក​ចូល​ទៅ​កាន់​សេត​វិមាន​នា​ពេល​ដ៏​ខ្លី​ខាង​មុខ ។

ចំពោះ​ការ​ផ្លាស់​ប្តូរ​ឈ្មោះ​អគារ​របស់​លោក Trump នេះ គាត់​មិន​ទាន់​មាន​ប្រតិកម្ម​អ្វី​នៅ ឡើយ​ទេ ។ ចំណែក​ខាង​ក្រុមហ៊ុន​Google ដែល​ជា​ម្ចាស់​បច្ចេកវិទ្យា​ក៏​មិន​ទាន់​បានការ​ឆ្លើយ​តប​យ៉ាងណា​ដែរ ៕