ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​រក​ចោរឆក់ បែរជា​ប្រទះ​មនុស្ស​១​ក្រុម​អង្គុយ​ក្នុង​ខ្ទម​ទុក​ចោល លុះ​សួរនាំ​បែកធ្លាយ​បទល្មើស

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

នគរបាល​ស្រុក​ស្វាយចេក បាន​ចេញ​ប្រតិបត្តិ​ក​ការ​បង្ក្រាប​មុខសញ្ញា​រក្សា​ទុក និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀ​.​ន​ដោយ​ខុសច្បាប់ ដោយ​ឃាត់ខ្លួន​បាន​ចំនួន​០៥​នាក់ និង​ដកហូត

ខេត្តបន្ទាយមានជ័យ ៖ នគរបាល​ស្រុក​ស្វាយចេក បាន​ចេញ​ប្រតិបត្តិ​ក​ការ​បង្ក្រាប​មុខសញ្ញា​រក្សា​ទុក និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀ​.​ន​ដោយ​ខុសច្បាប់ ដោយ​ឃាត់ខ្លួន​បាន​ចំនួន​០៥​នាក់ និង​ដកហូត​វត្ថុ​តាង​ថ្នាំ​ញៀ​.​ន​មួយ​ចំនួន នៅ​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០២២ នៅ​ចំណុច​ស្ពាន​លេខ​ប្រាំបី​ខាងត្បូង ស្រុក​ថ្មពួក ប្រហែល​៣,០០០​ម៉ែត្រ ក្នុង​ប្រទល់​ស្រុក​ស្វាយចេក និង​ស្រុក​ថ្មពួក (​ភូមិសាស្ត្រ​ស្រុក​ថ្មពួក​) ខេត្តបន្ទាយមានជ័យ ។

លោក​វរសេនីយ៍ឯក ជា ស្លូញ អធិការ​នគរបាល​ស្រុក​ស្វាយចេក បាន​ឲ្យ​ដឹង​ថា ដំបូង កម្លាំង​នគរ​បាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយចេក ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី ដោក ខាំ អធិការរង បាន​ចុះ​ប្រតិបត្តិការ​រុករក​ជនសង្ស័យ​ចំនួន​០៣​នាក់ ដែល​ធ្វើ​សកម្មភាព​ឆក់​កាបូប ក៏​ស្រាប់តែ​ប្រទះ​ឃើញ​មនុស្ស​១​ក្រុម មាន​គ្នីគ្នា​ចំនួន​០៥​នាក់ កំពុង​តែ​អង្គុយ​លេង​ក្នុង​ខ្ទម​ទុក​ចោល​០១​កន្លែង ដោយ​មានការ​សង្ស័យ​កម្លាំង​នគរបាល​ក៏​សុំ​ធ្វើការ​ត្រួតពិនិត្យ​ឆែកឆេរ ស្រាប់តែ​រក​ឃើញ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​០២​កូន​ថង់ បំពង់​កែវ​សម្រាប់​ជក់​០២​ដើម ដែកកេស​០១ និង​កូន​ថង់​សម្រាប់​ច្រកថ្នាំ​មួយ​ចំនួន ហើយ​ក៏​ឃាត់ខ្លួន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយចេក តែ​ម្តង ។

លោក​អធិការ​បាន​បញ្ជាក់​ថា ជនសង្ស័យ​ទាំង​០៥​នាក់ រួម​មាន ៖ ១- ឈ្មោះ រ៉ិ​ត សំ​រ៉ា​ច់ ភេទ​ប្រុស អាយុ​២០ ឆ្នាំ នៅ​ភូមិ​គំរូ ឃុំ​គំរូ ស្រុក​ថ្មពួក (​ម្សៅ​ក្រាម​០១​កូន​ថង់​),២- ឈ្មោះ ដូង សំណាង (​ហៅ​វិត​) ភេទ​ប្រុស អាយុ​២៣​ឆ្នាំ នៅ​ភូមិ​វត្ត​ចាស់ ឃុំ​ថ្មពួក​, ៣- ឈ្មោះ ដឿ​យ ដេ​ត ភេទ​ប្រុស អាយុ​១៦​ឆ្នាំ នៅ​ភូមិ​ថ្មពួក ឃុំ​ថ្មពួក​, ៤- ឈ្មោះ ម៉ី កា​មុត ភេទ​ប្រុស អាយុ​២០​ឆ្នាំ នៅ​ភូមិ​ថ្មពួក ឃុំ​ថ្មពួក និង​៥- ឈ្មោះ យឿ​ត យ៉ា ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ នៅ​ភូមិ​ថ្មពួក ឃុំ​ថ្មពួក (​ម្សៅ​ក្រាម​០១​កូន​ថង់​) ។

លោក​អធិការ​បញ្ជាក់​បន្ត​ថា ជនសង្ស័យ​ទាំង​០៥​នាក់​នេះ កម្លាំង​នគរបាល​ផ្នែក​ជំនាញ​ប្រឆាំង​គ្រឿង​ញៀ​.​ន បាន​ធ្វើតេស្ត​ទឹកនោម ជា​លទ្ធផល គឺ​វិជ្ជមាន​ទាំង​០៥​នាក់ ។ បច្ចុប្បន្ន​មុខសញ្ញា​ទាំង​៥​នាក់ ដែល​រក្សា​ទុក និង​ប្រើប្រាស់​គ្រឿង​ញៀ​.​ន​នេះ ត្រូវ​បាន​កម្លាំង​ផ្នែក​ជំនាញ​ប្រឆាំង​គ្រឿង​ញៀ​.​ន រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ