ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉េអឹម​ឃាត់​​មនុស្ស០២នាក់​​ ​​ខណៈ​ម្នាក់​មាន​ដីកា​​ចាប់​ខ្លួន​ជាស្រេច​រឿងគ្រឿ.ងញៀ.ន​

1 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ ជនសង្ស័យ​ចំនួន០២នាក់ ក្នុង​នោះ ​ម្នាក់​មាន​ដីកា​តាម​ចាប់ខ្លួន​​ស្រាប់​ផង ត្រូវ​កម្លាំង​​កងរាជអាវុធហត្ថ​ឃាត់​ខ្លួ​នព្រមៗ​គ្នា ពាក់ព័ន្ធ​នឹង​បទល្មើស​ជួញដូរ​គ្រឿងញៀន កាល​ពីវេលា​ម៉ោង១០និង៣០នាទី​ព្រឹក​ថ្ងៃទី​២២ មិថុនា ស្ថិតនៅ​ចំណុច​ភូ​មិ​ស្ល​រ​ខ្លាញ់…

ខេត្តបាត់ដំបង ​៖ ជនសង្ស័យ​ចំនួន០២នាក់ ក្នុង​នោះ ​ម្នាក់​មាន​ដីកា​តាម​ចាប់ខ្លួន​​ស្រាប់​ផង ត្រូវ​កម្លាំង​​កងរាជអាវុធហត្ថ​ឃាត់​ខ្លួ​នព្រមៗ​គ្នា ពាក់ព័ន្ធ​នឹង​បទល្មើស​ជួញដូរ​គ្រឿងញៀន កាល​ពីវេលា​ម៉ោង១០និង៣០នាទី​ព្រឹក​ថ្ងៃទី​២២ មិថុនា ស្ថិតនៅ​ចំណុច​ភូ​មិ​ស្ល​រ​ខ្លាញ់ ឃុំ​បវេល ស្រុកបវេល​។

តាមរយៈរបាយ​កា​រណ៍​បឋម​របស់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​បវេល​បាន​ឲ្យដឹង​ថា ជន​ទាំង​០២នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ យ៉ុន ប្រុស អាយុ២៣ឆ្នាំ ជន​នេះ​ មាន​ដីកា​ចាប់ខ្លួន និង​ឈ្មោះ ត្រេ​ន ត្រា​ល អាយុ២៣ឆ្នាំ ពួកគេ​រស់នៅ​ចំណុច​ភូមិ ឃុំ​ខាងលើ​ ។

បើ​តាម​របាយ​កា​រណ៍​ដដែល​បានបញ្ជាក់​​ថា ជន​ទាំង០២នាក់ ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន ពេល​ពួកគេ​កំពុង​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង ហើយ​ថែមទាំង​រឹបអូស​បាន​វត្ថុ​តាង​មួយចំនួន​ផង
​ដែរ​។ នៅក្នុង​របាយ​កា​រណ៍បឋម​ដដែល​នេះ វត្ថុ​តាង​ដែល​ដកហូត​បាន​រួម​មាន​៖ ម្សៅ​ក្រាម​ព​ណ៌.​ស​​ថ្លា ​ដែលគេ​សង្ស័យ​ជា​ថ្នាំញៀ.ន​ប្រភេទ ICE (ម៉ា​ទឹកកក) ចំនួន០៤ថង់ ថ្នាំ​គ្រាប់​ព​ណ៌ផ្កាឈូក​សង្ស័យ​ថ្នាំញៀន​ប្រភេទ Wy (យ៉ា​ម៉ា) ចំនួន១២២គ្រាប់ ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំញៀ.ន០១គ្រឿង រួម​ជាមួយនឹង​សម្ភារ​ពាក់ព័ន្ធ​មួយចំនួន​ទៀត ​។

ប្រភព​បាន​ឲ្យដឹង​ថា ក្រោយពី​ត្រូវ​ឃាត់ខ្លួន ជនសង្ស័យ​ទាំង០២នាក់ ត្រូវ​បាន​មន្ត្រី​ជំនាញ​បញ្ជូន​ទៅកាន់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​បវេល ដើម្បី​សួរនាំ​និង​ចាត់ការ​តា​មី​តិ​វិធី​៕ ​

អត្ថបទសរសេរ ដោយ