ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ឆក់​​ឆ្លងខេត្ត ​ទីបំផុត​ជាប់ជុច​នគរបាល​ស្រុក​​ស្វាយ​ចេក​ហើយ​

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

នគរបាល​ស្រុក​ស្វាយចេក តាម​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់​បានជា​បន្តបន្ទាប់ ក្រោយ​ពី​ពួក​គេ​ជិះ​ម៉ូតូ​១​គ្រឿង​ធ្វើ​សកម្មភាព​ឆក់​កាបូប​ហើយ​រត់គេចខ្លួន ។ សកម្មភាព​ឆក់​កាបូប​នេះ កើតឡើង

ខេត្តបន្ទាយមានជ័យ ៖ នគរបាល​ស្រុក​ស្វាយចេក តាម​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់​បានជា​បន្តបន្ទាប់ ក្រោយ​ពី​ពួក​គេ​ជិះ​ម៉ូតូ​១​គ្រឿង​ធ្វើ​សកម្មភាព​ឆក់​កាបូប​ហើយ​រត់គេចខ្លួន ។ សកម្មភាព​ឆក់​កាបូប​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១១​និង​២៨​នាទី​ព្រឹក​ថ្ងៃ​ទី២០ ខែមិថុនា ឆ្នាំ​២០២២​កន្លង​ទៅ នៅ​ចំណុច​ផ្លូវ​កោង​ភូមិ​តា​ស្មន់ ឃុំ​រលួស ស្រុក​ស្វាយចេក ។

វរសេនីយ៍ឯក ជា ស្លូញ អធិការ​នគរបាល​ស្រុក​ក​ស្វាយចេក បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ជា​ស្ត្រី​២​នាក់ ម្នាក់​ឈ្មោះ សៀង សា​រុំ អាយុ​៤៧​ឆ្នាំ រស់នៅ​ភូមិ​រលួស ឃុំ​រលួស និង​ម្នាក់​ទៀត​ឈ្មោះ សុ​ី​វ ដា​ណេ អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ក្លឹង ឃុំ​ស្វាយចេក ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​ឌុ​ប​គ្នា​ពី​ខាងត្បូង​ទៅ​ខាងជើង ។ លុះ​ទៅ​ដល់​ចំណុច​ខាង​លើ ស្រាប់តែ​មាន​មនុស្ស​ប្រុស​៣​នាក់​ជិះ​ម៉ូតូ​ហុង​ដា​ឌ្រី​ម​១​គ្រឿង ពណ៌​ខ្មៅ គ្មាន​ផ្លា​ក​លេខ ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​ពី​ស្ត្រី​ឈ្មោះ សៀង សា​រុំ ។

សកម្មភាព​នេះ បណ្តាល​ឲ្យ​ម៉ូតូ​ជន​រង​គ្រោះ​ដួល​រង​របួស​ទាំង​២​នាក់ ក្នុង​នោះ​ធ្ងន់​១​នាក់​បាក់ឆ្អឹង​ដង​កាំបិត​ខាងឆ្វេង និង​ត្រូវ​បាន​បងប្អូន​ដឹក​យក​ទៅ​ព្យាបាល​នៅ​គ្លីនិក​បាន​សុខ ក្រុង​សិរី​សោភ័ណ ។ ចំណែក​ជនសង្ស័យ​ទាំង​៣​នាក់ ជិះ​ម៉ូតូ​រត់គេច​ខ្លួន​ទៅ​ទិស​ខាងជើង​បាត់​ស្រមោល​ទៅ ។

លោក​អធិការ​បន្ត​ថា បើ​តាម​ជន​រង​គ្រោះ​ប្រាប់ នៅ​ក្នុង​កាបូប​ដែល​ចោរឆក់​យក​ទៅ​នោះ​មាន​​ប្រាក់​ដុល្លារ ១.០៥០​ដុល្លារ ប្រាក់​បាត ៧៥.៣០០​បាត និង​ប្រាក់​រៀល ៩១០.០០០​រៀល ខ្សែដៃ​មាស​៥​ជី ទូរស័ព្ទ​ដៃ​១​គ្រឿង​ម៉ាក​អុ​ប​ប៉ូកាត​គ្រី​ម៉ូតូ​២​សន្លឹក កាត​ចាក់​វ៉ាក់សាំង​១​សន្លឹក និង​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​១​សន្លឹក ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ លោក​បាន​ចាត់​ឲ្យ​កម្លាំង​នគរបាល​ផ្នែក​ក​ព្រហ្មទណ្ឌ​ដឹក​នាំ​ដោយ​វរសេនីយ៍ត្រី គក់ សុ​ភ័ក្ត្រ អធិការរង សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍ ដេញ​តាម​ចាប់​បាន​​ជនសង្ស័យ​ម្នាក់​ឈ្មោះ យ៉ុ​ម តៃវ៉ាន់ ភេទ​ប្រុស អាយុ​២២​ឆ្នាំ រួម​ជាមួយ​ម៉ូតូ​១​គ្រឿង​។

ចំណែក​បក្សពួក​២​នាក់​ទៀត រត់គេច​ខ្លួន​បាត់​។​បន្ទាប់​ពី​សួរនាំ​រួច កម្លាំង​ន​របាល​បាន​បន្ត​ស្រាវ
ជ្រាវ​​រហូត​ឈាន​ដល់​ឃាត់ខ្លួន​បាន​បក្ខ​២​នាក់​ទៀត​នេះ នា​វេលា​ម៉ោង​ប្រមាណ​៤​ល្ងាច​ថ្ងៃ​ដដែល​នោះ ដែល​ម្នាក់​ឈ្មោះ ឈ្មោះ រ៉ូ ឌី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ នៅ​ភូមិ​ពាម​ឯក ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ ខេត្តបាត់​ដំបង និង​ម្នាក់​ទៀត​ឈ្មោះ ឃឿ​ត ផា​ន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ នៅ​ភូមិ​គង់​ទុំ ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ ព្រមទាំង​ដកហូត​បាន​វត្ថុ​តាង​កាបូប​និង​សម្ភារៈ​ដែល​ពួក​គេ​ឆក់​បាន ។

លោក​អធិការ ជា ស្លូញ បាន​បញ្ជាក់​ថា ជន​សង្ស័យ​ទាំង​៣​នាក់ និង​វត្ថុ​តាង​មូ​៉​តូ​ដែល​ជាម​ធ្យោ​បាយ​ជិះ​ធ្វើ​សកម្មភាព ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់​ការ​បន្ត​តាម​នីតិវិធី ។ ចំណែក​សម្ភារៈ​ជន​រង​គ្រោះ ស្នើ​សុំ​គោលការណ៍​ប្រគល់​ជូន​ម្ចាស់​ដើម​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ