ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ​ចុះ​ព្យាបាល​ជំងឺ​ទូទៅ​នៅ​ខេត្តកោះកុង

7 ឆ្នាំ មុន

ខេត្តកោះកុង ៖ សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ​បាន​ចុះ​មក​ព្យាបាល​ជំងឺ​ទូទៅ​នៅ​ក្នុងភូមិ​កា​យ៉ាក់ ស្ដិ​ត​ក្នុង​ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ វិចិ្ឆ​កា ឆ្នាំ​២០១៦​។

លោក ធូ វិបុល អភិបាលក្រុង​ខេមរភូមិន្ទ បាន​បញ្ជាក់​ថា ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ គឺ​ចុះ​មក​ព្យាបាល​ជំងឺ​រយៈ​ពេញ​មួយ​ថ្ងៃ​ដែល​មាន​ក្រុម​គ្រូពេទ្យ​ចំនួន​៣០០​នាក់ ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ា​ណែ​ត ដែល​មាន​ទីតាំង​ព្យាបាល​ជំងឺ​នៅ​ក្នុង​បរិវេណ​អនុ​វិទ្យាល័យ​បាំង​កា​យ៉ាក ។

លោក​អភិបាលក្រុង​បាន​បញ្ជាក់​ទៀត​ថា ការ​ព្យាបាល​ខាងលើ​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥត​គិតថ្លៃ ដោយឡែក​ករណី​ជំងឺ​ធ្ងន់ធ្ងរ​មិន​អាច​ព្យាបាល​នៅ​ទី​នេះ​បាន ក្រុម​គ្រូពេទ្យ និង​ធ្វើការ​បញ្ជូន​អ្នកជំងឺ​ទៅ​កាន់​រាជធានី​ភ្នំពេញ​ដោយ​ផ្ទាល់ និង​ទទួល​រ៉ាប់រង​រាល់​ការ​ចំណាយ​ផ្សេង​ៗ​ទាំងអស់​ផង​ដែរ  ។

ទន្ទឹម​នឹង​នេះ​ដែរ ប្រជាពលរដ្ឋ​បាន​សម្ដែង​ការ​ត្រេកអរ និង​នាំ​គ្នា​ទៅ​ពិនិត្យ និង​ព្យាបាល​ជំងឺ​យ៉ាងច្រើន​កុះករ​ទៀត​ផង ៕