ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េរៀបចំពិព័រណ៍ផលិតផល​រយៈពេល៣ថ្ងៃ​នៅភ្នំពេញ

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖​​ស្ថានឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ​ បានរៀបចំតំាងពិព័រណ៍ផលិតផលកូរ៉េរយៈពេល៣ថ្ងៃពីថ្ងៃទី២៥ដល់ថ្ងៃទី២៧​ វិច្ឆិកា ២០១៦ ​ដោយមានស្តង់​ចំនួន​៥០​ ​នៅក្នុង​មជ្ឈមណ្ឌល​វប្បធម៌កូរ៉េក្នុង​រាជធានីភ្នំពេញ​។

រាជធានីភ្នំពេញ ៖​​ស្ថានឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ​ បានរៀបចំតំាងពិព័រណ៍ផលិតផលកូរ៉េរយៈពេល៣ថ្ងៃពីថ្ងៃទី២៥ដល់ថ្ងៃទី២៧​ វិច្ឆិកា ២០១៦ ​ដោយមានស្តង់​ចំនួន​៥០​ ​នៅក្នុង​មជ្ឈមណ្ឌល​វប្បធម៌កូរ៉េក្នុង​រាជធានីភ្នំពេញ​។

ការដាក់តាំងបង្ហាញលក់ផលិតផល​ពីប្រទេសកូរ៉េដោយមានការបញ្ចុះតម្លៃនេះដែរ ​មានបណ្តាក្រុមហ៊ុនមកពីប្រទេសកូរ៉េចំនួនជាង​៣០ក្រុមហ៊ុន​ចូលរួមថែមទាំងមាន​ក្រុម​ហ៊ុន​​ដែលដាក់​លក់ផលិតផល​​លើទីផ្សារអនឡាញជាច្រើនក្រុមហ៊ុនផងដែរ។

ប្រធានគ្រប់គ្រងមជ្ឈមណ្ឌលវប្បធម៌កូរ៉េបានថ្លែងឱ្យដឹងថា​ ការតាំងបង្ហាញលក់ផលិតផលពីប្រទេសកូរ៉េនេះដែរ​ គឺធ្វើឡើងក្នុងគោលបំណង​​ឱ្យពលរដ្ឋកម្ពុជាបាន​ស្គាល់ពី​មុខទំនិញរបស់ប្រទេសកូរ៉េ ​និងមានការបញ្ចុះតម្លៃពី២០ទៅ៥០%។

ទំនិញដែលនាំមកតាំងពិព័រណ៍នេះដែរ ​គេឃើញមានច្រើនប្រភេទរួមមានទាំង ​គ្រឿងសម្អាង គ្រឿងអេឡិកត្រូវនិក​ សម្លៀកបំពាក់ ​សំឡីអនាម័យ​ ភេសជ្ជៈ សម្ភារកីឡា និងសម្ភារសិក្សាជាដើម។​ ចំណែកក្រុមហ៊ុន កាណាម៉ល ជាក្រុមហ៊ុនផ្តល់សេវាកម្មលក់ផលិតផលតាមប្រព័ន្ធអនឡាញ​ ដែលបានចុះបញ្ជី​ស្របច្បាប់នៅ​ក្រសួង​ពាណិជ្ជ​កម្មបាន​នំាយកផលិតផលកូរ៉េជាច្រើន​ដូចជា៖ គ្រឿងអេឡិចត្រូនិច​ គ្រឿងបរិក្ខាសម្រាប់គេហដ្ឋាន​ ការិយាល័យ ​សម្លៀកបំពាក់បុរស​នារី និងកុមារ ​និងម្ហូបអាហារជាដើម ផលិតផលទំាងនោះសុទ្ធតែមានគុណភាពខ្ពស់ និងតម្លៃសមរម្យ ។

គួរបញ្ជាក់​ថាទំនិញរបស់ប្រទេសកូរ៉េកំពុង​បានវាយលុកក្នុងប្រទេសកម្ពុជាយ៉ាងច្រើន​ដែលក្រៅពីគ្រឿងអេឡិកត្រូនិកកំពុង​បានទទួលការពេញនិយមហើយ​ ចំពោះទំនិញ​សម្ភារទូទៅដូចជាក្នុងផ្ទះសម្បែង ​និងគ្រៀងសម្អាងក៏បានទទួលការពេញនិយម​ប្រើប្រាស់ដូចគ្នា៕