ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិនិត្យ​ខ្លួនឯង មុន​នឹង​ខ្ចីប្រាក់​ទិញ​លំនៅ​ឋាន

7 ឆ្នាំ មុន

លំនៅ​ឋាន គឺជា​អចលនទ្រព្យ និង​ក្តី​សុបិន​របស់​មនុស្ស​ជា​ច្រើន​នាក់​ដែល​មាន​អាយុ​សម​ល្មម និង​មាន​ប្រាក់​ចំណូល​ជា​របស់​ខ្លួន ។ គំនិត​ក្នុង​ការ​មាន​លំនៅ​ឋាន​នេះ តែង​កើតឡើង​ដោយសារ​ហេតុផល​ចង់​បង្កើត​គ្រួសារ ឬ

លំនៅ​ឋាន គឺជា​អចលនទ្រព្យ និង​ក្តី​សុបិន​របស់​មនុស្ស​ជា​ច្រើន​នាក់​ដែល​មាន​អាយុ​សម​ល្មម និង​មាន​ប្រាក់​ចំណូល​ជា​របស់​ខ្លួន ។ គំនិត​ក្នុង​ការ​មាន​លំនៅ​ឋាន​នេះ តែង​កើតឡើង​ដោយសារ​ហេតុផល​ចង់​បង្កើត​គ្រួសារ ឬ​មានផ្ទះ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ។

បច្ចុប្បន្ន​នេះ ស្ថានភាព​សេដ្ឋកិច្ច​ថមថយ​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ព្រួយបារម្ភ​ក្នុង​ការ​សុំ​ខ្ចីប្រាក់​ទិញ​ផ្ទះ ខណៈ​ធនាគារ​ផ្សេង​ៗ​មានការ​ពិនិត្យ និង​ពិចារណា​យ៉ាង​ហ្មត់ចត់​បំផុត​មុន​នឹង​ផ្តល់​ប្រាក់​កម្ចី ។ ដូច្នេះ មុន​នឹង​ខ្ចីប្រាក់​ទិញ​លំនៅ​ឋាន ចំណុច​អ្វីខ្លះ​ដែល​អ្នក​គួរតែ​ពិនិត្យ​ជា​មុន ?

១-​មិន​ទាន់​ត្រៀមខ្លួន កុំ​ប្រថុយ ៖
ការ​ទិញ​លំនៅ​ឋាន​សម្រាប់​រស់នៅ គឺជា​ភារកិច្ច​រយៈពេល​យូរ គួរតែ​ពិចារណា​ឱ្យ​បាន​ល្អជា​មុន​សិន មុន​នឹង​ប្រថុយ​ក្នុង​រឿង​បំណុល ។

២-​ជ្រើសរើស​កន្លែង​រស់នៅ​ស័ក្តិសម ៖
រឿង​សំខាន់​បំផុត គឺ​អ្នក​គួរតែ​ជ្រើសរើស​ផ្ទះ ឬ​កន្លែង​រស់នៅ​ឱ្យ​ស័ក្តិសម​ជាមួយនឹង​លទ្ធភាព​ក្នុង​ការ​បង់​រំលស់​របស់​អ្នក ។ កុំ​ពឹង​ទៅ​លើ​ក្តី​សុបិន ឬ​ការ​ចង់បាន​តែ​ម្យ៉ាង​នោះ ព្រោះ​បើសិនជា​អ្នក​បង់​រំលស់​មិន​បាន​ទេ សុបិន​ដែល​ល្អ​នេះ វា​អាច​នឹង​ក្លាយទៅជា​សុបិន​អាក្រក់​ភ្លាម​ៗ​។

៣-​ជម្រះ​ការ​បង់​រំលស់​ផ្សេង​ៗ ៖ 
យើង​យល់​ហើយ​ថា សព្វ​ថ្ងៃនេះ ជីវិត​របស់​យើង​ប្រៀប​ដូច​ជា​ជីវិត​នៃ​ការ​បង់​រំលស់ មិន​ថា ទូរស័ព្ទ រថយន្ត និង​គ្រឿងអគ្គិសនី ។​ល​។ មនុស្ស​ជា​ច្រើន​ប្រើ​វិធី​បង់​រំលស់​ជាមួយនឹង​សម្ភារ​ទាំងនេះ ។ ប៉ុន្តែ​បើសិនជា​អ្នក​នឹង​ទិញ​ផ្ទះ គួរតែ​ជម្រះ​នូវ​ការ​បង់​រំលស់​គ្រប់យ៉ាង​ឱ្យ​រៀបរយ​ជា​មុន​សិន ។

៤-​កាត​ឥណទាន ៖
តើ​ដឹង​ឬទេ​ថា កាត​ឥណទាន​ដែល​អ្នកមាន​ក្នុង​ហោប៉ៅ​ដ៏​ច្រើន​នោះ នឹង​ត្រូវ​រាប់​ជា​បំណុល​ទាំងអស់ (​ទោះបីជា​អ្នក​នៅ​មិន​ទាន់​បាន​ដក​ចេញ​ម្តង​ក្តី​) ហើយ​ការ​បូក​បញ្ចូល​គ្នា​នៃ​កាត​ឥណទាន​បាន​ក្លាយទៅជា​បំណុល​សរុប ។ នៅ​ពេល​បូក​បញ្ចូល​គ្នា​ហើយ បើ​មាន​តម្លៃ​ច្រើន​ជាង​ប្រាក់​ចំណូល​៤០%​នោះ អ្នក​នឹង​ខ្ចីប្រាក់​បាន​តិច ឬ​មិន​អាច​ខ្ចី​បាន ។

៥-​ពិនិត្យ​ប្រវត្តិ​ឥណទាន ៖
បើសិនជា​អ្នក​សុំ​ខ្ចីប្រាក់​ពី​ធនាគារ គឺ​គួរតែ​ពិនិត្យ​ព័ត៌មាន​ពី​ប្រវត្តិ​ឥណទាន​ថា ប្រវត្តិ​នៃ​ការ​ទូទាត់​បំណុល​របស់​អ្នក​យ៉ាងដូចម្តេច ។ ការ​ខុសពេល​កំណត់​ទូទាត់​ប្រាក់​ទៅ​ធនាគារ វា​នឹង​អាច​ប៉ះពាល់​ដល់​ការ​ខ្ចីប្រាក់ ។

៦-​ការ​បង់​រំលស់​រថយន្ត ៖
បើសិនជា​កំពុង​តែ​បង់​រំលស់​លើ​រថយន្ត អ្នក​អាច​ត្រូវ​គិត​លើ​រឿង​ខ្ចីប្រាក់​ទិញ​ផ្ទះ ។ វិធី​ណែនាំ គឺ​អាច​ឱ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ប៉ាន់​ស្មានជា​មុន​ថា អ្នក​នឹង​អាច​បង់​រំលស់​ផ្ទះ​បាន​ទៀត​ឬ​អត់ ។

៧-​បង្កើត​ឥណទាន​ដល់​ខ្លួនឯង ៖
ការ​បង្កើត​ឥណទាន​ដល់​ខ្លួនឯង នឹង​ធ្វើ​ឱ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ផ្តល់​ប្រាក់​កម្ចី​ដល់​អ្នក​ដោយ​ងាយ ។ វិធី​ណែនាំ គឺ​អ្នក​អាច​សាកល្បង​បិទ​បញ្ជី​ធនាគារ និង​សន្សំ​ប្រាក់​រយៈពេល​១-២​ឆ្នាំ ដែល​វា​នឹង​ជួយ​រឿង​ក្រេ​ឌី​ត និង​បង្កើត​របៀប​សន្សំ​ប្រាក់​ផង​ដែរ ។

៨-​ការ​ខ្ចី​ឥណទាន​រួម​គ្នា ៖
ការ​ខ្ចី​ឥណទាន​រួម​គ្នា ចំណុច​គួរ​ឱ្យ​ជឿជាក់​នោះ​ដូច​ជា ត្រូវ​រក​អ្នកមាន​ការងារ​គង់វង្ស ដែល​នឹង​ទទួល​បានការ​ពិចារណា​ទទួល​ប្រាក់​កម្ចី​ពី​ធនាគារ​ដោយ​ងាយស្រួល ៕