ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេះ​ឆ្លើយ​ទៅ​រួច ! គ្រាន់តែ​ប្រើ​ម្រាមដៃ​រុកចូល​ប្រដាប់​ភេទ

7 ឆ្នាំ មុន

ខេត្តកោះកុង ៖ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​រសៀល​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៦ ដោយ​ចោទប្រកាន់​ពី​បទ​រំលោ.ភ​សេពសន្ថវៈ​ក្មេង​ស្រី​អាយុ​៩​ឆ្នាំ​ …

ខេត្តកោះកុង ៖ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​រសៀល​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៦ ដោយ​ចោទប្រកាន់​ពី​បទ​រំលោភ​សេពសន្ថវៈ​ក្មេង​ស្រី​អាយុ​៩​ឆ្នាំ​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅ​ស្រុក​បុ​ទុប​សាគរ ខេត្តកោះកុង ។

នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ឈ្មោះ រដ្ឋ ថា ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ មានមុខ​បរជា​អ្នកនេសាទ និង​ធ្វើ​ចម្ការ បច្ចុប្បន្ន​នៅ​ភូមិ​កើតហេតុ ។ រីឯ​ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ ហ​.​ភ អាយុ​៩​ឆ្នាំ ។

ក្រោយ​ពេល​ចាប់ខ្លួន ជនសង្ស័យ​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា ខ្លួន​គ្រាន់តែ​បាន​ប្រើ​ម្រាមដៃ​រុកចូល​ទៅ​ក្នុង​ប្រដាប់​ភេទ​ក្មេង​ស្រី​រង​គ្រោះ​មែន តែ​មិន​បាន​រំលោភ​ទេ ។

ចំណែក​ក្មេង​ស្រី​រង​គ្រោះ​បាន​បំភ្លឺ​ប្រាប់​សមត្ថកិច្ច​ថា ជនសង្ស័យ​បាន​យក​ម្រាមដៃ​រុកចូល​ប្រដាប់​ភេទ​របស់​ខ្លួន ហើយ​ថែម​ទាំង​បាន​យក​ប្រដាប់​ភេទ​(​លិង្គ​)​ញ៉ុ​ក​ចូល​ក្នុង​ប្រដាប់​ភេទ​របស់​នាង​ទៀត​ផង ។

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​បន្ត​តាម​និ​តិ​វិធី​ច្បាប់ ៕