ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុងវត្ត «បឹងរាំង» ផ្អើល ដោយពួកមនុស្ស​ទមិឡ

7 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ សេចក្ដីរាយការណ៍​ឱ្យ​ដឹង​ថា កម្លាំង​សមត្ថកិច្ច​កំពុង​ចុះ​ស្រាវជ្រាវលើ​ករណី ដែល​មាន​ជន​មិន​ស្គាល់​មុខ​កាច់​បំផ្លាញ​​​ដងទង់​ជាតិ​ និង​ទង់សាសនាជា​ច្រើន​ដើម​ ស្ថិត​​ក្នុង​វត្ត​បឹង​រាំង​ ភូមិ​បឹង​រាំង សង្កាត់​អូរ​ម៉ា​ល់ ក្រុង​បាត់ដំបង កាលពី​យប់​​ថ្ងៃ​ទី​២៥ ​វិច្ឆិកា ដែល​គេ​សង្ស័យ​ថា អាច​ជា​រឿង​​ជម្លោះផ្ទៃក្នុង​ ។

ប្រភព​​ឱ្យ​​ដឹង​ថា ​ជន​មិន​​ស្គាល់​មុខ​ ​អាច​​មាន​គ្នា​​លើស​ពី​២​នាក់ឡើងទៅ​​​ ហើយធ្វើ​សកម្មភាព​​ពី​ចន្លោះ​​ពាក់កណ្ដាល​អធ្រា​ត្រ​ លុះ​​ព្រឹក​ឡើង​​ ទើប​មាន​​អ្នក​​ដឹង​។

មកទល់ពេលនេះ សមត្ថកិច្ច​​នៅ​​មិន​ទាន់​បង្ហាញពី​​របាយ​ការ​ណ៍​​ជាក់លាក់​​​ ​​ចំនួន​ដងទង់​​ជាតិ និង​ដងទង់​សាសនា ដែល​ត្រូវ​ជន​មិន​ស្គាល់​មុខ​​កាច់​បំផ្លាញ​​នោះ​​ទេ​ ។ ទ​ង្វើ​របស់​ជនទាំងនេះ គេ​សង្ស័យ​ថា អាច​​​ពាក់ព័ន្ធ​នឹង​ការ​សាងសង់​នៅ​ក្នុង​វត្ត​នោះ​តែ​ម្ដង​។ បើ​តាម​សមត្ថកិច្ច​​បញ្ជាក់​ថា ពេល​នេះ​ មន្ត្រី​ជំនាញ​កំពុង​ចុះ​សួរនាំ និង​ធ្វើការ​ស្រាវជ្រាវ​រកមុខ​សញ្ញា​​ហើយ ដែល​គេ​រំពឹង​ថា ជន​សង្ស័យ​​ អាច​​ជា​មនុស្ស​នៅ​ក្នុង​មូល​ដ្ឋាននេះ​ទៀត​ ។