ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដ្បិតពិការជើងទាំង២ តែជាតួម្តាយផងតួ​ឪពុកផង ​ក៏ព្រោះចង់ឱ្យ​កូន​​បាន​រៀន​​នឹង​​គេ​

7 ឆ្នាំ មុន

ខេត្ត​កំពង់ស្ពឺ ៖ បុរស​​​​ពិការ​ជើង​ទាំង​សងខាង​ ​ហើយ​ថែម​ទាំង​ចិញ្ចឹម​កូនស្រី​តូច​ៗ​ចំនួន​៣​នាក់​ផង ដែលសព្វ​ថ្ងៃ​រស់​បាន​ដោយ​សារ​​អ្នក​ជិត​​ហុច​​​​នោះ គាត់​​ដាច់​ចិត្ត​លើកដៃ​សំពះ​សុំ​អំពាវនាវ​ពី​សប្បុរសជន​ មេត្តា​ជួយ​ក្រែង​គាត់បាន​រស់ ​​មើលថែ​កូនកំព្រា​​ទាំង​៣​នាក់​ដែល​ប្រពន្ធ​ស្លា.ប់​ចោលផង ​។

ខេត្ត​កំពង់ស្ពឺ ៖  បុរស​​​​ពិការ​ជើង​ទាំង​សងខាង​ ​ហើយ​ថែម​ទាំង​ចិញ្ចឹម​កូនស្រី​តូច​ៗ​ចំនួន​៣​នាក់​ផង ដែលសព្វ​ថ្ងៃ​រស់​បាន​ដោយ​សារ​​អ្នក​ជិត​​ហុច​​​​នោះ គាត់​​ដាច់​ចិត្ត​លើកដៃ​សំពះ​សុំ​អំពាវនាវ​ពី​សប្បុរសជន​ មេត្តា​ជួយ​ក្រែង​គាត់បាន​រស់ ​​មើលថែ​កូនកំព្រា​​ទាំង​៣​នាក់​ដែល​ប្រពន្ធ​ស្លាប់​ចោលផង ​។

បុរស​កំសត់​ពិការ​ជើង​ទាំង​សងខាង​មានឈ្មោះ​សួ​ស សយ អាយុ​៥២​ រស់នៅ​ក្នុងភូមិ​ស្គុះ សង្កាត់​ស្វាយ​ក្រ​វ៉ា​ន់ ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ ។ គាត់​​បាន​រៀបរាប់​ទាំង​អួល​ដើម​.កថា​ ​​គាត់​​​ពិការ​ភាព​តាំងពី​ឆ្នាំ​១៩៨៨​មក​ម្ល៉េះ ដោយសារ​សង្គ្រាម​ចាប់តាំង​ពី​ពេល​នោះ​មក​ ​​គាត់​មិន​អាច​ធ្វើ​​ការងារ​អ្វី​ធ្ងន់ធ្ងរ​នោះ​ទេ គឺ​ពឹងផ្អែក​តែ​លើ​ប្រពន្ធ​ឈ្មោះ​​សឿ​ន សុ​ភាន់ ​ដើរ​ស៊ីឈ្នួល​​​​គេ​បាន​ប្រាក់​កាក់​តិចតួច​ចិញ្ចឹម​គ្រួសារ​ ។ ​គាត់មាន​​កូន​តូច​ៗ​ស្រី​៣​នាក់ ​ដែល​កូន​បង​នោះ​ ​​អាយុ​១០​ឆ្នាំ​ រៀន​ថ្នាក់​ទី​៤ ហើយ​កូន​ប្អូន​​ពៅ​គេ ​មាន​អាយុ​ទើបតែ​៦​ឆ្នាំ​ប៉ុណ្ណោះ​ ។

បុរស​ពិការ​កំសត់​បាន​បន្ត​ទាំង​ក្តុកក្តួល​ថា ​ដោយសារ​តែ​ទេវតា​មិន​ត្រា​ប្រណី​នៅ​ក្នុង​កំឡុង​ឆ្នាំ​២០១៥ ​ប្រពន្ធ​​​គាត់​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ ត្រូវ​រថយន្ត​កិន​ស្លាប់​ចោល​គាត់ ​បន្សល់​ទុក​កូនស្រី​កំព្រា​៣​នាក់​ ថែម​ទាំង​រូប​គាត់​ជា​បុរស​ពោះម៉ាយ​ពិការ​ជើង​ទាំង​២​រស់​ដោយសារ​ការ​ជួយ​ពី​អ្នក​ជិតខាង​តែ​ប៉ុណ្ណោះ ។

ហើយ​ប្រសិនបើ​ជួប​ទុក្ខលំបាក​យ៉ាងណា​ក៏​ដោយ​ ក៏​គាត់​មិន​ចុះចាញ់​ និង​ព្រហ្ម​លិខិត​ឡើយ​ប្រឹង​​ឱ្យ​​កូនស្រី​កំព្រា​នេះ​ បាន​រៀនសូត្រ​កុំអោយ​ក្រីក្រ​ដូច​គាត់​ទៀត ​។

​​គាត់​បន្ត​ថា​ តាំងពី​គាត់​ធ្លាក់ខ្លួន​ពិការ​ ហើយ​ប្រពន្ធ​ស្លាប់​ចោល​ទៀត​នោះ រ​ស់ពឹង​លើ​អ្នក​ជិតខាង​ពី​អាជ្ញាធរ ​ក៏​ដូច​ជា​អង្គការ​នានា ថែម​ទាំង​គ្មាន​លុយ​បង់ថ្លៃ​ភ្លើង​គេ ​រដ្ឋ​បាន​ផ្តាច់​ភ្លើង​ងងឹតឈឹង​ពេល​យប់​ឡើង​នោះ​ ប៉ុន្តែ​ឥឡូវនេះ​ គាត់​ក៏​មាន​ជំងឺ​ធ្លាក់ខ្លួន​ឈឺ​ទៀត​ទើប​លើកដៃ​សំពះ​អង្វ​ពី​សំណាក់​សប្បុរសជន​ទាំង​ក្នុង​ និង​ក្រៅប្រទេស ​ជា​ពិសេស​សម្តេច​ហ៊ុន សែន និង​សម្តេច​ប៊ុ​ន រ៉ា​នី​ហ៊ុន​សែន ​ប្រធាន​កាកបាទក្រហម​មេត្តា​ជួយ​គាត់​ និង​កូនស្រី​កំព្រា​ទាំង​៣​នាក់​បាន​រស់​និង​បន្ត​ការ​សិក្សា​ផង​។

បើ​តាម​សម្តី​ស្ត្រី​​​ចំណាស់​ជា​អ្នក​ភូមិ​ផង​របង ​ឈ្មោះ​ស៊ិ​ន អឿ​ង អាយុ​៥២​ឆ្នាំ ​មាន​​ផ្ទះ​ក្បែរ​គ្នា​បាន​និយាយ​ថា​ បុរស​ពិការ​ជើង​ទាំង​២​​​ចិញ្ចឹម​កូនស្រី​តូច​ៗ​នេះ ​គាត់​មានការ​អាណិតអាសូរ​ខ្លាំង​ណាស់ ​ព្រឹក​ឡើង​ជិះ​កង់​ទៅ​ផ្សារ​សុំ​គេ​ធ្វើ​នេះ​ធ្វើ​នោះ ​គ្រាន់​បាន​លុយកាក់​ចិញ្ចឹម​ក្រពះ។

​ពេល​ឃើញ​ដូច​នោះ​ គាត់​បានឱ្យ​បាយ​សម្ល​ខ្លះទៅ ​ជួន​ឆ្ងាញ់​មិន​ឆ្ងាញ់ ​ចេះ​តែ​ហុច​ទៅ មិន​ត្រឹមតែ​ក្រ​ប៉ុណ្ណោះ​ទេ​ ឥឡូវនេះ​រដ្ឋ​បាន​ផ្តាច់​ភ្លើង​ផ្ទះ​ខ្ទម​របស់​គាត់​ទៀត​ ។ ​​គាត់​ជា​អ្នក​ជិតខាង ​មានការ​អាណិតអាសូរ​ ជា​ពិសេស​ក្មេង​ស្រី​តូច​ៗ​កំព្រា​នោះ​ សូម​ឱ្យ​​សប្បុរស​ជន​ទាំងឡាយ ​មេត្តា​ជួយ​គ្រួសារ​ពិការ​នេះ​ផង ​គ្រាន់​បាន​រស់រាន​មានជីវិត​តទៅ​ទៀត​។

​ពលរដ្ឋ​ឈ្មោះ​សៀ​ក វិចិត្រ អាយុ​៤០​ឆ្នាំ ​​បាន​និយាយ​ថា ​គាត់​ឃើញ​គ្រួសារ​នេះ ​ពិបាក​ខ្លាំង​ណាស់​ តាំងពី​ប្រពន្ធ​បុរស​ពិការ​នេះ​ស្លាប់​ទៅ​ធ្វើ​ជា​ឪពុក​ផង ជា​ម្តាយ​ផង​ ហើយ​កូនស្រី​ទាំង​៣​នាក់​នៅ​តូច​ៗ​ទៀត​ គាត់​មានការ​អាណិត​ខ្លាំង​ណាស់​ ។ មិនដឹង​ជា​ជួយ​យ៉ាងណា​នោះ ​មាន​តែ​សំណូពរ​ដល់​សប្បុរស​ជា​ជួយ​គ្រួសារ​ពិការ​នេះ ​គ្រាន់​បាន​ហូប​ចុក​បាន​រស់នៅ​និង​កេ​ផង ជា​ពិសេស​ប្រមុខ​រដ្ឋាភិបាល​ដែល​មាន​សម្តេច​តេ​ជោ​ហ៊ុន សែន ​ដែល​តែងតែមាន​ប្រសាសន៍​ថា​ មិន​ទុក​ឱ្យ​អ្នក​​ណា​ម្នាក់​ស្លាប់​ ដោយសារ​អត់​បាយ​​នោះ​ទេ ​។

លោក ទេស រិ​ទ្ធ​ ជា​មេ​ភូមិ​ស្គុះ​ក៏បាន​និយាយដែរ​ថា​ ឈ្មោះ​សួ​ស សយ​ នេះ​ពិតជា​ជន​ពិការ​ចិញ្ចឹម​កូនស្រី​កំព្រា​៣​នាក់​មែន មាន​ជីវភាព​ក្រីក្ររ​ស់ពឹង​លើ​អ្នក​ជិតខាង​ ។ កន្លង​មក ​គាត់​ក៏​បាន​រាយការណ៍​ទៅ​ថ្នាក់លើ​ទទួល​បាន​ច្រើន​លើក​ដែរ ប៉ុន្តែ​ដោយ​គាត់​
(​បុរស​ពិការ​)​ នេះ​លំបាក​ខ្លាំង​ពេក ​ទើប​មិន​អាច​ផ្គត់ផ្គង់​ជីវភាព​បាន ហើយ​រឿង​គេ​ផ្តាច់​ភ្លើង​នោះ​ លោក​មេ​ភូមិ​​ចុះ​ទៅ​សួរនាំ​សិន ប្រសិនបើ​ដូចនេះ​មែន ​លោក​​​ជួយ​សំណូមពរ​ដល់​ខាង​អគ្គិសនី​ជួយ​ផ្តល់​ភ្លើង​មក​វិញ ។