ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាណោចអាធ័មណាស់ ! បុរស​ម្នាក់​ត្រូវ​ឃ្មុំ​ទិច​​ស្លា.ប់

7 ឆ្នាំ មុន

ខេត្តឧត្តរមានជ័យ ៖ ឃ្មុំ​ធំ​មួយ​សំបុក​បាន​ចោមរោម​ទិច​បុរស​ម្នាក់​រហូត​ស្លា.ប់​បាត់បង់​ជីវិត​ចោល​ប្រពន្ធ​-​កូន ខណៈ​បុរស​រូប​នេះ​មាន​គោលបំណង​ចូល​ទៅ​វាយ​បំផ្លាញ​សំបុក​​ …

ខេត្តឧត្តរមានជ័យ ៖ ឃ្មុំ​ធំ​មួយ​សំបុក​បាន​ចោមរោម​ទិច​បុរស​ម្នាក់​រហូត​ស្លាប់​បាត់បង់​ជីវិត​ចោល​ប្រពន្ធ​-​កូន ខណៈ​បុរស​រូប​នេះ​មាន​គោលបំណង​ចូល​ទៅ​វាយ​បំផ្លាញ​សំបុក​យក​ទឹក​និង​កូន​ឃ្មុំ​កាលពី​វេលា​ម៉ោង​៦​នាទី​ល្ងាច ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅ​ចំណុច​វាលស្រែ​ស្ថិត​ក្នុងភូមិ​ក​ញ្ចៀ​ប ឃុំ​គោក​មន ស្រុក​បន្ទាយ​អ​ម្ពឹ​ល ។

ជន​រង​គ្រោះ​ឈ្មោះ ឃុន កប ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ ។

ក្រុម​គ្រួសារ​សាច់ញាតិ​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១​រសៀល ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៦ ជន​រង​គ្រោះ​បាន​ចេញពីផ្ទះ​ទៅ​ស្រែ​តែ​ម្នាក់ឯង​ដូច​សព្វមួយដង ហើយ​ក៏​ប្រទះ​ឃើញ​ឃ្មុំ​ធំ​ក៏​ចូល​ទៅ​យក ស្រាប់តែ​ឃ្មុំចោមរោម​ដេញ​ទិច​រហូត​នៅ​សល់​តែ​ដង្ហើម​ច​ង្រិ​ច ទើប​ប្រពន្ធ​កូន​ទៅ​ដល់​នាំ​យក​មក​ផ្ទះ តែ​វា​ហួសពេល​ទៅ​ហើយ គឺ​ប្តី ឬ​ឪពុក​បាន​ស្លាប់​បាត់បង់​ជីវិត​បាត់​ទៅ​ហើយ ។

នគរបាល​ស្រុក​បន្ទាយ​អ​ម្ពឹ​ល​ម្នាក់​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ឃ្មុំ​ទិច​ស្លាប់ ក្រុម​គ្រួសារ និង​សាច់ញាតិ​បាន​មក​រាយការណ៍​ថា ប្តី​របស់​ខ្លួន​ត្រូវ​បាន​ឃ្មុំ​ទិច​ស្លាប់​ហើយ បន្ទាប់​ពី​បាន​ទទួល​ព័ត៌មាន​សមត្ត​កិច្ច​បាន​ចុះ​ទៅ​ពិនិត្យ​លើ​សាកសព​ឃើញ​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​តែ​ឃ្មុំ​ទិច​ប្រាកដ​មែន បន្ទាប់​មក​ប្រគល់​សព​ទៅ​ឱ្យ​ក្រុម​គ្រួសារ​ប្រពន្ធ​កូន​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី ៕