ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ចម្រៀង​ដែល​ប្រឹងពុះពារ​​​គ្រប់ឧបសគ្គនោះ ​គឺ​​បាន​សម្រេច​​​ហើយ​

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ តារាចម្រៀង​ប្រចាំ​ផលិតកម្ម​រស្មី​ស្ទឹង​សែន​ លោក​ហេង សុ​ណ្ណា​រិ​ទ្ធ ​កំពុង​​តែ​ប្រឹង​ជំនះ​ជាមួយ​ការងារ​សិល្ប​: ​រហូត​ចាប់ផ្តើម​មាន​ឈ្មោះ ​ដោយ​ត្រូវ​បាន​បណ្តា​ស្ថានីយទូរទស្សន៍​ធំ​ៗ​ជា​ច្រើន មក​​ទំនាក់ទំនង​ឡើង​ច្រៀង​បន្ត​បន្ទាប់​គ្នា​ ធ្វើ​ឱ្យ​​សាមីខ្លួន​កាន់តែ​មានទឹក​ចិត្តនឹង​មា​គា៍​សិល្ប​:​បន្ត​ទៀត ​។

រាជធានីភ្នំពេញ ៖ តារាចម្រៀង​ប្រចាំ​ផលិតកម្ម​រស្មី​ស្ទឹង​សែន​ លោក​ហង្ស សុ​ណ្ណា​រិ​ទ្ធ ​កំពុង​​តែ​ប្រឹង​ជំនះ​ជាមួយ​ការងារ​សិល្ប​: ​រហូត​ចាប់ផ្តើម​មាន​ឈ្មោះ ​ដោយ​ត្រូវ​បាន​បណ្តា​ស្ថានីយទូរទស្សន៍​ធំ​ៗ​ជា​ច្រើន មក​​ទំនាក់ទំនង​ឡើង​ច្រៀង​បន្ត​បន្ទាប់​គ្នា​ ធ្វើ​ឱ្យ​​សាមីខ្លួន​កាន់តែ​មានទឹក​ចិត្តនឹង​មា​គា៍​សិល្ប​:​បន្ត​ទៀត ​។

​​ទោះជា​​​នៅ​មិន​ទាន់​មានឈ្មោះ​ល្បី​រន្ទឺ​ខ្លាំង​ដូច​តារា​រៀមច្បង ​ក៏​​ពេល​នេះ​លោក​ហង្ស សុ​វ​ណ្ណា​រិ​ទ្ធ ​ហាក់​បំបែក​ភាព​ស្ងប់ស្ងាត់​​ពី​ភាព​ជា​តួ​ថ្មី​ ប្រែ​ក្លាយជា​តួ​មាន​​គេ​ស្គាល់​ ក្នុង​សង្គម​សិល្ប​:​បាន​យ៉ាង​ប្រសើរ​ជាង​មុន​ ខណៈ​​ដែល​លោក​បាន​ពុះពារ​យ៉ាង​លំបាក​រួចមក​ហើយ ។

​ពេល​នេះ​ លោក​ត្រូវ​បាន​ស្ថិត​ក្នុង​ក្រសែភ្នែក​បណ្តា​អ្នក​រៀបចំ​កម្មវិធី​ទូរទស្សន៍​ជា​ច្រើន​ បាន​ផ្តល់​ឱកាស​ជូន​តារាចម្រៀង​​​រូប​នេះ ​ដែល​​​មាន​ទឹកដម​សំឡេង​ពីរោះ​ មិន​អាច​មើល​រំលង​បាន​ ។​

លោក​ហង្ស សុ​វ​ណ្ណា​រិ​ទ្ធ បាន​ប្រាប់​ឱ្យដឹង​ថា ​ចូល​មក​ដល់​ប៉ុន្មាន​ខែ​នេះ​ ការងារ​សិល្ប​:​របស់​លោក​ហាក់​​សំបូរ​​​ប្លែក​ជាង​មុន ​ដែល​មាន​​បណ្តា​ស្ថានីយទូរទស្សន៍​នានា​ទំនាក់ទំនង​លោក​ឡើង​ច្រៀង​សម្តែង​បន្ត​គ្នា​ ។​ ស​មិទ្ធ​ផល​នេះ​ ក៏​​ព្រោះតែ​លោក​ខំព្យាយាម​ហើយ​​​ហាត់ពត់​ទឹកដម​សំឡេង​ឱឰ្យ​កាន់តែ​ប្រសើរ​ជា​លំដាប់​ ។​

លោក​បន្ត​ថា​ ពេល​លោក​ឡើង​ច្រៀង​ មាន​បងប្អូន​យើង​តាម​ខេត្ត​-ក្រុង​គាត់ ​ជួយ​លើក​កម្លាំងចិត្ត​ឱ្យ​​ប្រឹង​បន្ត​ទៀត​។ ​បណ្តា​បទ​ចម្រៀង​ លោក​ច្រៀង​មាន​បទ​មួយ​មាន​ចំណងជើង​ថា «ឱកាស​ច្រើន​ដង​អូន​នៅ​មិន​កែ​» ​កំពុង​លេចធ្លោ​ ចាប់ចិត្ត​ពី​យុវវ័យ ​ព្រម​ទាំង​មាន​បទ​ចម្រៀង​ថ្មី​ៗ​ ជា​បន្ត​ទៀត​ត្រៀម​ចេញ​ក្នុង​ផលិតកម្ម​រស្មី​ស្ទឹង​សែន​។