ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តាប់​នារី​រង​គ្រោះ​រៀបរាប់​ពី​កីឡាករ​ប្រដាល់ កន ច​ន្ថា ធ្វើ​ទារុណកម្ម​ផ្លូវភេទ​យ៉ាង​ព្រៃ.ផ្សៃ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កីឡាករ​ប្រដាល់​ក្បាច់​បុរាណ​ខ្មែរ កន ច​ន្ថា ដែល​ជា​ម្ចាស់​ខ្សែក្រវាត់​ស្រា​បៀរ​ភ្នំពេញ ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​ទួល​សង្កែ

រាជធានី​ភ្នំពេញ ៖ កីឡាករ​ប្រដាល់​ក្បាច់​បុរាណ​ខ្មែរ កន ច​ន្ថា ដែល​ជា​ម្ចាស់​ខ្សែក្រវាត់​ស្រា​បៀរ​ភ្នំពេញ ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​ទួល​សង្កែ ឃាត់ខ្លួន​បន្ទាប់​ពី​បង្ខាំង​នារី​ជា​សង្សារ​ទុក​រយៈពេល​២​ថ្ងៃ​ក្នុងផ្ទះ​ជួល ហើយ​ប្រើ​ហិង្សា​ធ្វើ ទារុណកម្ម​លើ​រាង​កាយ និង​ផ្លូវភេទ ព្រមទាំង​ថតរូប​អាសអាភាស​ថែម​ទៀត​តាម​ទូរស័ព្ទ​ដៃ ។ ការ​ប្រើ​អំពើ​ព្រៃផ្សៃ​បែប​នេះ ត្រូវ​បាន​គេ​ដឹង​ថា ផ្តើម​ចេញពី​កីឡាករ​រូប​នោះ​ប្រចណ្ឌ​នឹង​ស្រី​ស្នេហ៍​របស់​ខ្លួន ដោយ​ចោទ​ថា​នាង​មាន​ប្រុស​ថ្មី ។

ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​២៣ វិច្ឆិកា នៅ​ចំណុច​ផ្លូវ​បេតុង​លេខ​៥ ក្នុងភូមិ​ទួល​សង្កែ​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ បន្ទាប់​ពី​ស្រី​ស្នេហ៍​បាន​រត់​ចេញពី​ក្នុងផ្ទះ​ជួល​ស្រែក​ឱ្យ​គេ​ជួយ ។ ជន​ដៃដល់​ដែល​បង្ខាំង​និង​ធ្វើ​ទារុណកម្ម​ផ្លូវភេទ​នោះ​ឈ្មោះ កន ច​ន្ថា ភេទ​ប្រុស អាយុ ២៦​ឆ្នាំ ជា​កីឡាករ​ប្រដាល់​ដ៏​ល្បីឈ្មោះ​ម្នាក់​លើ​សង្វៀន ស្នាក់​នៅផ្ទះ​ជួល ផ្លូវលំ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​ង្កែ ខណ្ឌឫស្សីកែវ ។

នគរបាល​ប៉ុស្តិ៍​ទួល​សង្កែ បានឱ្យ​ដឹង​ថា នៅ​វេលា​មុន​ពេល​កើតហេតុ កម្លាំង​នគរបាល​បាន​ជិះ​ល្បាត​នៅ​ក្នុង​មូលដ្ឋាន ក៏​ប្រទះ​ឃើញ​ស្ត្រី​រង​គ្រោះ​បាន​រត់​នៅ​តាម​ផ្លូវ ស្រែក​ឱ្យ​គេ​ជួយ ដោយ​ឃើញ​ជន​ដៃដល់​បាន​រត់​ដេញ​តាម​ពីក្រោយ ។ ភ្លាម​ៗ​សមត្ថកិច្ច​ក៏​បាន​នាំ​ខ្លួន​អ្នក​ទាំង​២​មក​សាកសួរ ក៏​បាន​បែកធ្លាយ​រឿង​ចាប់​បង្ខាំង និង​ប្រើ​ហិង្សា ធ្វើ​ទារុណកម្ម​លើ​ផ្លូវភេទ​យ៉ាង​ថោកទាប ។

តាម​ព័ត៌មាន​ពី​ស្ត្រី​ជា​សង្សារ​របស់​កីឡាករ​ប្រដាល់ កន ច​ន្ថា បានឱ្យ​ដឹង​ថា នាងមាន​ឈ្មោះ យ៉េន ធា​រ៉ា អាយុ​១៧​ឆ្នាំ ជា​អ្នកលក់​ខោអាវ​នៅ​កោះ​ពេជ្រ និង​ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ​ខណ្ឌឫស្សីកែវ ។

នារី​ជា​សង្សារ​ដែល​រង​ទារុណកម្ម​ពី​ប្រុស​ស្នេហ៍​ជា​អ្នក​ប្រដាល់រូប​នេះ បានរាប់រៀបទាំងទឹកភ្នែក​អោយដឹងថា នារី​រង​គ្រោះ​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​កីឡាករ​ប្រដាល់ កន ច​ន្ថា ទើបតែ​បាន​រយៈពេល​ប្រមាណ​២​ខែ​កន្លង​មកនេះ តាម​រយៈ​ការ​លេង​ហ្វេ​ស​ប៊ុ​ក​ឆាត​ជាមួយ​គ្នា ហើយ​ពួក​គាត់​ទាំង​២​នាក់ ក៏​បាន​ជួល​បន្ទប់​ស្នាក់​នៅ​ជាមួយ​គ្នា សាង​ស្នេហ៍​យ៉ាង​ល្អូកល្អើន​តែ​បាន​ត្រឹម​មួយ​រយៈពេល​ខ្លី​ប៉ុណ្ណោះ ។

នាងរង​គ្រោះ​និយាយ​ទាំង​ទឹកភ្នែក​ឱ្យ​ដឹងទៀត​ថា មួយ​រយៈ​ក្រោយ​នេះ ពួក​នាង​មាន​ជម្លោះ​គ្នា​រហូត​ដល់​បុរស​នោះ បាន​ចាប់​បង្ខាំង​នាង​នាង​មិន​ឱ្យ​ចេញ​ទៅ​ណា​ទេ ។

នាង​បន្ត​ថា នៅ​ថ្ងៃ​កើតហេតុ​ជនសង្ស័យ បាន​ហៅ​នាង​ឲ្យ​មក​ជួប​នៅ​បន្ទប់​ជួល​ខាងលើ ហើយ​កើតរឿង​ឈ្លោះប្រកែក​គ្នា​តែ​ម្ដង ដោយសារ​តែ​រឿង​ប្រចណ្ឌ កីឡាករ​រូប​នោះ​បង្ខាំង​នារី​ជា​ស្រី​ស្នេហ៍​ទុក​ក្នុងផ្ទះ​ជួល​អត់​ឱ្យទៅ​ណា​ទេ ប្រើ​ហិង្សា​ដោយ​វាយ​នាង​នឹង​អំបោស និង​យក​កាំបិតប៉័ងតោ​គំរាម អារ​.​ក​សម្លាប់ ហើយ​ជន​នេះ​កាន់តែ​ឆ្កួត ថែម​ទាំង​កាត់សក់​នាង​សង្សារ​ថែម​ទៀត អោយ​ដូច​ប្រុស​ដើម្បី​កុំអោយ​មាន​នរណា​គេ​ស្រលាញ់ ។

នាង​បាននិយាយ​មិន​លាក់លៀម​ទៀត​ថា មិនតែប៉ុណ្ណោះ កីឡាករ​រោគ​ចិត្ត​រូប​នោះ​ក៏​បាន​សម្រាត​សម្លៀក​បំពាក់​របស់​នាង រួច​យក​ទូរស័ព្ទ​ថតរូប​អាក្រាត​កាយ ព្រមទាំង​យក​ប្រដាប់​លាប​ឃ្លៀ​ក​ទៅ​បៀតបៀន​ប្រដាប់​ភេទ​របស់​នាង​យ៉ាង​សាហាវឃោរឃៅ មុន​ពេល​រួម​ភេទ​ផង​ដែរ គួរ​ឱ្យ​ខ្លាច​ខ្លាំង​ណាស់​។ ទារុណកម្ម​ផ្លូវភេទ​ដែល​បង្ក​ឡើង​ដោយ​កីឡាករ​ប្រដាល់​រូប​នេះ ពិតជា​បាន​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ជា​ទូទៅ​បន្ទាប់​ពី​រឿងរ៉ាវ​នេះ ល្បី​សុះសាយ​នៅ​ព្រឹក​ថ្ងៃ​២៤ វិច្ឆិកា ។

នាង​បាន​បញ្ជាក់​ថា បន្ទាប់​ពី​ប្រើ​ហិង្សា និង​ធ្វើ​ទារុណកម្ម​រួម​ភេទ​អស់ចិត្ត​ហើយ កីឡាករ​រូប​នោះ​ក៏​បាន​ចូល​ទៅ​ក្នុង​បន្ទប់ទឹក ដែល​ជា​ឱកាសល្អ​របស់​នារី​ជា​សង្សារ ក៏​បាន​រត់គេច​ខ្លួន ចេញពី​បន្ទប់​ជួល ស្រែក​ឱ្យ​គេ​ជួយ ហើយ​ក៏​ជួប​សមត្ថកិច្ច​កំពុង​ល្បាត​ក៏​បាន​ជួយ​អន្តរាគមន៍​ឃាត់ខ្លួន​បាន​តែ​ម្តង ។

តាម​ព័ត៌មាន​ពី​មិត្តភក្តិ​ដែល​ជា​កីឡាករ​ដូច​គ្នា​បានឱ្យ​ដឹង​ថា កីឡាករ កន ច​ន្ថា ជា​រឿយ​ៗ​តែងតែ​ប្រើ​ហិង្សា​មក​លើ​សង្សារ​របស់​ខ្លួន  ដែល​កន្លង​មក​មាន​នារី​ជា​សង្សារ​ចំនួន​៤​នាក់​មក​ហើយ ដែល​រង​នូវ​ការ​ប្រើ​ហិង្សា និង​ទទួល​ទារុណកម្ម​បែប​នេះ ដែល​ទី​បញ្ចប់​លើក​នេះ​គេច​មិន​ផុត​ពី​ដេក​គុក​នោះ​ឡើយ ។

គួរ​បញ្ជាក់​ថា កីឡាករ កន ច​ន្ថា ជា​កីឡាករ​ប្រចាំ​ក្លិប​ក្រសួងការពារជាតិ មាន​ទម្ងន់ ៦៧​គីឡូក្រាម កម្ពស់​១,៧០​ម៉ែត្រ ធ្លាប់​ប្រកួត​ចំនួន​១០២​លើក ឈ្នះ​៨០​លើក ចាញ់​១៧​លើក ស្មើ​៥​លើក ។ នៅ​ចុង​ក្រោយ​នេះ​ថ្ងៃ​សៅរ៍ ទី​១៧ ខែកញ្ញា ឆ្នាំ​២០១៦ កីឡាករ កន ច​ន្ថា បាន​ប្រកួត​ផ្តាច់ព្រ័ត្រ​ជាមួយ​កីឡាករ អ៊ុំ ចំរើន តែ​ចាញ់ មិន​បាន​ទទួល​ខ្សែក្រវាត់​គោ​ជល់​នៅ​ស្ថានីយ៍ទូរទស្សន៍ CNC ទេ តែ​ក៏​ធ្លាប់​ជា​ម្ចាស់​ខ្សែក្រវាត់​ស្រា​បៀរ​ភ្នំពេញ​កន្លង​មក​ដែរ ។
កីឡាករ​ប្រដាល់​រោគ​ចិត្ត​រូប​នោះ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​ខណ្ឌឫស្សីកែវ ដើម្បី​ចាត់ការ​តាម​ច្បាប់ ។

*​ប្រវត្តិ​ប្រកួត​របស់​កីឡាករ​ប្រដាល់​កន ច​ន្ថា

កន ច​ន្ថា ជា​កីឡាករ​ប្រដាល់​នៅ​ក្នុង​ក្លិប​កងពលធំ​អន្តរ​គម​ន៍​លេខ​២ នៃ​ក្រសួងការពារជាតិ មានស្រុក​កំណើត​នៅ​ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ។ លោក ធន់ សុភា ដែល​ជា​គ្រូបង្វឹក​របស់ កន ច​ន្ថា បានឱ្យ​ដឹង​ថា ដើម​ឡើយ​កីឡាករ​រូប​នេះ​គឺជា​អ្នក​ប្រដាល់​មក​ពី​ក្លិប​ខេត្តឧត្តរមានជ័យ ប៉ុន្តែ​ក្រោយមក​ក៏​បាន​ផ្លាស់​មក​នៅ​ក្នុង​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២​វិញ ។

លោក​បានឱ្យ​ដឹង​ទៀត​ថា កន ច​ន្ថា ធ្លាប់​ឡើង​សង្វៀន​ប្រកួត​នៅ​ឆ្នាំ​២០០៩ រហូត​មក​ទល់​និង​ពេល​នេះ ប្រកួត​បាន​ចំនួន​៨៣​ដង ក្នុង​នោះ​ទៀត ច​ន្ថា​ធ្លាប់​ប្រកួត​ដណ្ដើម​បាន​ខ្សែក្រវាត់​ចំនួន​២ គឺ​ខ្សែក្រវាត់​ក្រុមហ៊ុន​ខេ​ស៊ី​មេន​ទម្ងន់​៦៣​គីឡូក្រាម​នៅ​ក្នុង​ឆ្នាំ​២០១០ និង​ខ្សែក្រវាត់​ស្រា​បៀរ​ភ្នំពេញ​ទម្ងន់​៦៣​គីឡូក្រាម​ដូច​គ្នា​ដណ្ដើម​បាន​នៅ​ក្នុង​ឆ្នាំ​២០១៣ ។

តាម​ការ​ឱ្យ​ដឹង​បន្ថែម កន ច​ន្ថា មិន​ដែល​មាន​ប្រពន្ធ​ពិតប្រាកដ​ឡើយ ភាគច្រើន​ជា​ស្រី​កំណាន់ចិត្ត​ឬ​សង្សារ ។ លោក ធន់ សុភា បានឱ្យ​ដឹង​ទៀត​ថា កីឡាករ​រូប​នេះ​ចិត្ត​របស់​គេ​ឆេវឆាវ​ខ្លាំង​ណាស់ លោក​តែងតែ​ធ្វើការ​ប្រៀនប្រដៅ​ជា​ញឹកញាប់ កុំឱ្យ​ដើ​លេង​ផ្ដេសផ្ដាស់ ត្រូវ​តែ​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់ ប៉ុន្តែ​មិន​ដែល​ស្ដាប់​ឡើយ ។ ជាង​នេះ​ទៅ​ទៀត ថ្វី​ដ្បិត តែ​រូប​លោក​ជា​គ្រូបង្ហាត់​របស់​គេ​មែន ក៏​ប៉ុន្តែ​ចំពោះ​ដំណើរ​ជីវិត​របស់​គេ​យ៉ាងណា​នោះ លោក​មិន​បានដឹង​ច្បាស់​ឡើយ សូ​ម្បី​តែ​ឪពុក​ម្ដាយ​បងប្អូន​របស់​គេ​ក៏​មិន​ដែល​ឃើញ​មក​លេង​និង​គេ​ដែរ ៕