ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន៦នាក់រួមទាំងឪពុកស្នើសុំឱ្យម្តាយចេញ​ពី​ផ្ទះ​​​​​ក្រោយដឹង​ថា គាត់​លួច​មានប្រុស

1 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ រឿង​ដ៏កម្រមួយ​កើតនៅក្នុង​គ្រួសារដែល​មាន​កូន៨នាក់ (ស្លាប់២) បាន​បង្ក​ការភ្ញាក់​ផ្អើលរហូតនាំគ្នា​មកជួបជុំ ដើម្បីឱ្យ​អាជ្ញា​ធរ​ជួយ​​ធ្វើ​ការ​ដោះស្រាយ ក្នុងនោះ​កូនៗ​និងប្តី​ សុំឱ្យ​ស្ត្រី​ជា​ម្តាយ​និង​ប្រពន្ធឱ្យ​ចុះចេញពីផ្ទះ ដោយ​សារគាត់​​តែ​បាន​លួច​លាក់​​មាន​​​ប្រុស​​ថ្មី ។…

ខេត្តកំពត ៖ រឿង​ដ៏កម្រមួយ​កើតនៅក្នុង​គ្រួសារដែល​មាន​កូន៨នាក់ (ស្លាប់២) បាន​បង្ក​ការភ្ញាក់​ផ្អើលរហូតនាំគ្នា​មកជួបជុំ ដើម្បីឱ្យ​អាជ្ញា​ធរ​ជួយ​​ធ្វើ​ការ​ដោះស្រាយ ក្នុងនោះ​កូនៗ​និងប្តី​ សុំឱ្យ​ស្ត្រី​ជា​ម្តាយ​និង​ប្រពន្ធឱ្យ​ចុះចេញពីផ្ទះ ដោយ​សារគាត់​​តែ​បាន​លួច​លាក់​​មាន​​​ប្រុស​​ថ្មី ។

​​​បុរស​ជា​ប្ដី​និងជាឪពុក ​ឈ្មោះ​ស៊ូ​ ប្រុស ​ហៅ​ក្រៅ​តា​កា​រ៉ែម ​អាយុ​៥២​ឆាំ្ន ​រី​ឯ​ប្រពន្ធ​ដែល​រងការ​ចោទ​​ឈ្មោះ​មួ​ង ​ស្រី​ អាយុ​៥១​ឆាំ្ន ​មានកូន​ប្រុស​ស្រី៨​នាក់ ​តែ​បាន​ស្លា.ប់​២នាក់​ទៅ​ហើយ ដោយ​សារ​តែ​បា.ក់​អគារ​​សង្កត់ស្លា.ប់​​កាលពី​ឆាំ្ន​២០១៩ ​នៅ​ខេត្ត​ព្រះ​សីហ​នុ​ ។​

គ្រួសារ​ដែល​កើត​មាន​ជម្លោះ​និង​គ្នាខាងលើនេះ ស្ត្រី​ជា​ប្រពន្ធ​ត្រូវបាន​ប្តី​និង​កូនៗចោទថា មាន​ប្រុស​​ថ្មី​​នៅ​ភូមិ​​ព្រៃ​ទទឹង​​ ឃុំ​អង្គ​សុរភី​ ស្រុក​កំពង់ ត្រាច​ខេត្តកំពត​ ។​ ​​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ​មួ​ង​ ស្រី​ នេះ​ ក៏ត្រូវគេ​ដឹង​ឮ​រន្ទឺរ​សុះសាយ​ពេញ​ភូមិ​អស់ហើយ​ថា​ គាត់​លួច​មាន​ប្រុស​ថ្មី​​ ។ ​

ដោយ​សា​តែ​ផ្ទុះ​រឿង​ហេ​តុ​ជា​បន្ត​បន្ទាប់ ​នៅ​ព្រឹក​ថ្ងៃ​ទី២០ ​មិថុនា​ ​​នេះ​ ទាំង២នាក់​ប្ដី​ប្រពន្ធ​ រួម​ទាំង​កូន​ៗ​ប្រុស​ស្រី​ទាំង​៦នាក់​ ក្នុង​នោះ ​មាន​ប្រជាពលរដ្ឋ​ជាង​២០​នាក់​ទៀត នៅ​ភូមិ​ព្រៃ​ទទឹង​ គឺជា​អ្នកគាំទ្រ​ភាគី​ខាង​​បុរស​ជា​ប្ដី​​បាន​នាំ​គ្នា​មក​សាលាឃុំ​អង្គ​សុ​ភី​ ដើម្បី​ធ្វើការ​ដោះស្រាយ​គ្នា​ ។​ ប៉ុន្តែ​ការដោះស្រាយនោះ​ លោ​កកែវ ​សុខា​ ជាមេឃុំ​អង្គ​សុរភី​ ជាប់រវល់​មិន​បាន​ចូល​រួម​ទេ ​នៅ​តែ​លោក​ស្រី​ ចាន់​ ពៅ​ ជំទប់​1 ​ឃុំ​អង្គ​សុ​ភី ​រួម​ទាំង​នគរបាល​ប៉ុ​ស្តិ៍ ​។ ​

បើ​តាម​ការ​ឱ្យ​​ដឹង​ពី​កូនស្រី​ឈ្មោះ ស៊ូ​ ម៉ី ​​​អាយុ​២១​ឆាំ្ន ​បាននិយាយ​ប្រាប់​ជា​សា​ធារ​ណៈ​ថា បើ​ម្ដាយ​គាត់​មាន​ប្រុស​ថ្មី​ក៏​មាន​ចុះ​ ប៉ុន្តែ​នាង​​អាណិត​ឪពុក​ខ្លួន​ណាស់​។ ព្រោះ​ឪពុក​ខ្លួន​ ជា​ជន​ពិការ​ បាក់​ឆ្អឹងខ្នង​ដោយ​សារ​ធ្លាក់​ពីលើ​ផ្ទះថ្ម​នៅ​ស្រុក​ថៃ​ ​។ បន្ទាប់​ពី​ជា​​សះស្បើយ​ ឪពុក​នាង​មាន​របរ​លក់​ការ៉ែម តែ​មិន​ប៉ុន្មាន​ខែ​​ប្អូន​ៗ​ប្រុស​២​នាក់​ ត្រូវ​បាន​អគារ​បាក់​ស​ង្គា​ត់​ស្លា.ប់​ទាំង​ពីរ​នាក់​បងប្អូន​ទៀត​។ ​តែមិន​បាន​ប៉ុន្មាន​ឆ្នាំ​ផង ម្ដាយ​នាង​បែរ​ទៅ​​លួចលាក់​មាន​ប្រុសថ្មី ។ នាង​​ស៊ូ​ ម៉ី និយាយ​ថា​ ម្ដាយ​របស់​នាង​ត្រូវ​បាន​ចាញ់បោក​បុរស​ជា​ជា​ប្ដី​ក្រោយ​អស់​លុយ​រលីងហើយ​​មក​រករឿង​ឪពុក​ខ្លួនវិញ​​។

កូនប្រុស​ម្នាក់​ទៀត ​ឈ្មោះ​ស៊ូ​ ពិសិដ្ឋ ​និង​ឈ្មោះ​ស៊ូ​ ជី​ម ​ក៏​បាន​សុំ​ទទូច​អោយ​អាជ្ញាធរ​ខេត្ត​ស្រុក​ចាត់វិធានការ​លើម្ដាយ ​ដែល​មាន​ប្រុស​ថ្មី​ចុះ​ចោល​ឪពុក​ខ្លួន​ ថែម​ទាំង​បណ្ដេញ​ឪពុក​ខ្លួន​ចេញ​ពីផ្ទះ​ទៀត​ ​។​ ពួក​កូន​បាន​ប្រាប់​អាជ្ញាធរ​បង្ហូ​រទាំង​ទឹកភ្នែក​ថា​ សុំ​អោយ​ម្ដាយ​ចុះ​ចេញពីផ្ទះ​ចុះ​ ដើម្បី​ឱ្យ​​ឪពុក​ខ្លួន​ចូល​មក​នៅ​វិញ ​ជួយ​មើលថែ​​​កូន​ប្អូន​នៅ​លីវ​ចំនួន២​នាក់​ទៀត​ ដែល​មិន​ទាន់​មាន
គ្រួសារ​។​

ស្ត្រី​ឈ្មោះ មួ​ង ​ស្រី ​ដែល​រង​ការ​ថា​មាន​ប្រុស​ថ្មី​នោះ​ គាត់​ថា​ ​មិន​បាន​បណ្ដេញ​ប្ដី​ចេញពីផ្ទះ​ទេ​ ហើយក៏មិនបាន​ចាញ់​ប្រុស​សហា​យ​ណា​មួយ​ដែរ​ ។ ​ស្ត្រី​ មួ​ង​ ស្រី ​បាន​ប្រកែក​ដាច់​អហង្ការ​ថា ​ខ្លួន​មិន​ចាកចេញពីផ្ទះ​ឡើយ​ ។​ ចំណែក​បុរស​ជា​ប្ដី​ឈ្មោះ​ស៊ូ​ ប្រុស​ បាន​លើកដៃ​សំពះ​ដល់​អាជ្ញាធរ​ និង​ប្រពន្ធ​ខ្លួន​ថា បើ​ឯង​មាន​ប្រុស​ចុះ​ចេញ​តែ​ខ្លួន​ចុះ​ ទុក​អោយ​ខ្ញុំ​នៅផ្ទះមើល​ថែ​​កូន​ៗ​ដែល​មិន​ទាន់​ដឹងក្ដី​។​

ចំពោះ​ការ​ដោះស្រាយ​នៅ​​ព្រឹក​ថ្ងៃ​ទី​២០ មិថុនា​ គឺមិន​បាន​ដោះស្រាយ​បញ្ចា​ប់​ទេ ​ព្រោះ​ភាគី​ម្ដាយ​និង​កូន​ៗ​បាន​ប្រកែក​គ្នា​រហូត​បាន​បិទការ​ដោះស្រាយ​។​ ប៉ុន្តែ​រហូត​ដល់​​រសៀល​ថ្ងៃ​​​ដដែល​ ​បើ​តាម​ការ​អះអាង​កូនឈ្មោះស៊ូ ម៉ី ​ និយាយ​ថា ​ម្ដាយ​ខ្លួន​​​​ទទួលព្រម​ចុះ​ចេញពីផ្ទះ​ហើយ ដោយ​មិន​ប្រមូល​ទ្រព្យ​ធន​អ្វី​ឡើយ​ ស្រប​ពេល​​បុរស​ឈ្មោះ​ចាប​ ពៅ ​អាយុ​៥២​ឆាំ្ន​ ជា​ប្ដី​ក្រោយ ​នៅ​ភូមិ​ជាមួយ​គ្នា​បាន​ទូរ​ស័ព្ទប្រាប់​ថា​ គាត់​ជា​ប្ដី​ក្រោយ​គឺជា​អ្នក​ទទួលយក​ឈ្មោះ​មួ​ង​ ស្រី​ ជា​ប្រពន្ធ​ ខណៈ​ពេល​ប្រពន្ធ​ដើម ​រស់នៅ​មិន​ទាន់​បែកបាក់​ទៅ​ណា​ឡើយ​។ ​

ព័ត៌មានបន្ថែម​នឹង​មានផ្សាយជូន​លើ​កាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ