ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​ចំការ​ទុរេន​ថា ​ទីផ្សារ​តម្លៃ​ទុ​រេន​ឆ្នាំ​នេះ​ធ្លាក់​ចុះ ព្រោះ​មានការ​នាំំ​ចូល​ច្រើន​ពី​ថៃ ​និង​វៀត ណាម

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ទុរេន​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ស្តេច​ផ្លែ​ឈើ និង​មាន​តម្លៃ​ល្អ​នៅ​លើ​ទីផ្សារ​ដែល​កសិករ​ដែល​ដាំ​ដុះ​ទុ​រេន​អាច​រក​ចំណូល​បាន​ល្អ ដោយសារ​តែ​ការ​លក់​បាន​កំរៃ​ខ្ពស់ ។ តែ​យ៉ាងណាមិញ ម្ចាស់​ចំការ​ទុរេន​បាន​ពោល​ត្អូញត្អែរ​ថា តម្លៃ​ទីផ្សារ​ទុរេន ទាំង​ការ​លក់​ជា​សាច់​សុទ្ធ និង​លក់​ជា​ផ្លែ…

រាជធានី​ភ្នំពេញ​៖ ទុរេន​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ស្តេច​ផ្លែ​ឈើ និង​មាន​តម្លៃ​ល្អ​នៅ​លើ​ទីផ្សារ​ដែល​កសិករ​ដែល​ដាំ​ដុះ​ទុ​រេន​អាច​រក​ចំណូល​បាន​ល្អ ដោយសារ​តែ​ការ​លក់​បាន​កំរៃ​ខ្ពស់ ។ តែ​យ៉ាងណាមិញ ម្ចាស់​ចំការ​ទុរេន​បាន​ពោល​ត្អូញត្អែរ​ថា តម្លៃ​ទីផ្សារ​ទុរេន ទាំង​ការ​លក់​ជា​សាច់​សុទ្ធ និង​លក់​ជា​ផ្លែ គឹ​មានការ​ធ្លាក់​ចុះ បើ​ធៀប​នឹង​ឆ្នាំ​មុន​ៗ ដោយ​ក្នុង​នោះ​កត្តា​ដែល​នាំ​តម្លៃ​ទុរេន​ត្រូវ​បាន​ក្រឡុក​ថ្លៃ គឺ​ដោយសារ​តែ​មានការ​នាំ​ចូល​ច្រើន​ពី​ប្រទេស​ជិតខាង​។

លោក គី​ម សេង ដែល​ជា​ម្ចាស់​ចំការ​ទុរេន មួយ​រូប​ដែល​បាន​ដាំ​ដុះ​ទុរេន​នៅ​ស្រុក​ស្ទឹង​ត្រង់ ខេត្តកំពង់ចាម បានឱ្យ​ដឹង​ថា ទុរេន​ដែល​ពេញ​និយម​ទទួលទាន​ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ គឺ​ទុរេន​ពូជ​ឪ​ខាក់ និង​ម៉​ន​ថង ដែល​ជា​ពូជ​មាន​កេ​រ៏​ឈ្មោះ​ល្បី​យូរ​មក​ហើយ​។ តែ​បញ្ហា​ចម្បង​សម្រាប់​រដូវ​កាល​ប្រមូល​ផល​លក់​ទុរេន​ក្នុង​ទីផ្សារ​នា​ឆ្នាំ​២០០២​នេះ​គឺ​តម្លៃ​ក្រឡុក​ខ្លាំង​ណាស់ មាន​ន័យ​ថា លក់​បាន​ថោក​ជាង​ឆ្នាំ​មុន​ៗ ដោយសារ​តែ​មានការ​នាំ​ចូល​ពី​វៀតណាម​និង​ថៃ ហើយ​មានការ​លក់​អន​ឡាញ​នូវ​ទុរេន​នាំ​ចូល​បន្លំ​ថា​របស់​ខ្មែរ​ក្នុង​តម្លៃ​ថោក​ខ្លាំង​។

«​ជា​រួម ឆ្នាំ​នេះ​ទីផ្សារ​ទុរេន​គឺ​ក្រឡុក​ខ្លាំង​មែនទែន ដោយសារ​តែ​មានការ​នាំ​ចូល​ពី​ប្រទេស​ជិតខាង​ច្រើន ហើយ​យើង​ឃើញ​មានការ​លក់​តាម​អន​ឡាញ​ក្នុង​តម្លៃ​ថោក​មែនទែន តែ​មិនដឹង​ប្រភព​ច្បាស់លាស់​ថា​ជា​ទុរេន​មក​ពី​ខាង​ណា​នោះ​ទេ ដែល​ធ្វើ​ឱ្យ​យើង​ជា​កសិករ​ដាំ​ដុះ​លក់​មិនសូវ​បាន​ថ្លៃ ខណៈ​តម្លៃ​ប្រេង​ហក់​ឡើង​ខ្ពស់ តែ​យើង​បែរជា​លក់​បាន​ថោក​ជាង​ឆ្នាំ​មុន​ៗ»​។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក គី​ម សេង​។

ម្ចាស់​ចំការ​ទុរេន​រូប​នេះ​បាន​បន្ត​ថា កាលពី​ឆ្នាំ​មុន​ៗ នា​រដូវ​ប្រមូល​ផល​ខែ​៥ និង​ខែ​៦​នេះ គឺ​តម្លៃ​ទុរេន​ខ្មែរ​ដាំ​ដុះ​ដោយ​កសិករ​ខ្មែរ គឺ​លោក​អាច​លក់​បាន​ក្នុង​តម្លៃ ២៨ ០០០ រៀល ក្នុង​មួយ​គីឡូក្រាម​សម្រាប់​ការ​លក់រាយ​នូវ​ទុរេន​ប្រភេទ​ម៉​ន​ថង​សាច់ទឹក​គោ​ស្ងូ​ត និង​ការ​បោះ​ដុំ​ចាប់ពី​៥០​គីឡូ​ឡើង​តម្លៃ ២៤ ០០០ រៀល និង​លក់​ជា​សាច់​សុទ្ធ​តម្លៃ ១០​ម៉ឺន​រៀល ក្នុង​មួយ​គីឡូក្រាម​។ តែ​ឆ្នាំ​នេះ លោក​ត្អូញត្អែរ​ថា ការ​ចំណាយ​លើ​ការ​ថែទាំ​ទុរេន គឺ​ខ្ពស់​ខ្លាំង​ដោយសារ​តែ​ការ​ឡើងថ្លៃ​ប្រេងសាំង តែ​តម្លៃ​ទុរេន​បែរជា​លក់​បាន​ថោក​ជាង​មុន ពោល​សាច់​សុទ្ធ លក់​បាន​ច្រើន​បំផុត​ត្រឹម ៨​ម៉ឺន​រៀល​ក្នុង​មួយ​គីឡូក្រាម និង​បោះ​ដុំ​លក់​ទាំង​ផ្លែ​មូល​ចាប់ពី​៥០​គីឡូ​ឡើង​បាន​ត្រឹមតែ ១៨ ០០០​រៀល​ក្នុង​មួយ​គីឡូក្រាម​។

ចំណែក​លោក វាសនា ដែល​មាន​ចំការ​ទុរេន​នៅ​ខេត្តកំពត បាន​ពោល​ស្រ​ដៀង​គ្នា​នេះ​ថា ឆ្នាំ​នេះ​ដោយសារ​តែ​កសិករ​ដាំ​ដុះ​ច្រើន ហើយ​រដូវ​ប្រមូល​ផល​ឆ្នាំ​នេះ​គឺ​មាន​ទុរេន​នាំ​ចូល​ពី​ថៃ និង​វៀតណាម​ច្រើន​ផង ធ្វើ​ឱ្យ​លោក​លក់​មិន​បាន​ថ្លៃ​នោះ​ទេ ខណៈ​ចំណាយ​ថ្លៃ​សាំង​លើ​ការ​បូមទឹក​ស្រោច​ដំណាំ រួម​ទាំង​ចំណាយ​ថ្លៃ​សាំង​លើ​ការ​ដឹក​ជ​ញ្ជួ​ន​ពី​ខេត្ត​មក​ភ្នំពេញ និង​សេវា​ដឹក​ជូន​អតិថិជន​តាម​ផ្ទះ​បាន​កើនឡើង​ក្តី​។

«​ឆ្នាំ​នេះ​ជា​ឆ្នាំ​ទី​៣ ដែល​ខ្ញុំ​ប្រមូល​ផល​ពី​ចំការ​ទុរេន ព្រោះ​ត្រូវ​ចំណាយពេល​ដាំ​និង​ថែទាំ​យ៉ាងតិច​៥​ឆ្នាំ​ទើប​ប្រមូល​ផល​ទុរេន​បាន​ខ្លះ តែ​ឆ្នាំ​នេះ​ខ្ញុំ​លក់​មិន​បាន​ថ្លៃ​ទេ ភ្ញៀវ​យក​ទៅ​លក់​បន្ត​ក៏​តថ្លៃ អ្នកទិញ​ទៅ​ហូប​ផ្ទាល់​ក៏​ប្រាប់​ថា ទុរេន​កន្លែង​ផ្សេង​លក់​ថោក​ជាង​យើង​ក៏​មាន​» ។ នេះ​ជា​ការ​បញ្ជាក់​របស់​លោក​វាសនា​។

សម្រាប់​លោក​វាសនា បាន​បន្ត​ថា ឆ្នាំ​នេះ​លោក​ប្រមូល​ផល​បាន​ជាង​៥​តោន តែ​ក្នុង​មួយ​គីឡូ (​ផ្លែ​មូល​) លក់​បាន​ត្រឹមតែ ១៤ ០០០ រៀល​សម្រាប់​ការ​បោះ​ដុំ​ជូន​ឈ្មួញ​ដែល​ទទួល​ទិញ​ចាប់ពី​១០០ គី​ឡួ​ក្រាម​ឡើង​យក​ទៅ​លក់​បន្ត ខណៈ​ការ​លក់រាយ​ជូន​មិត្ត​ភ័ក្ត្រ​បាន​ត្រឹមតែ ១៧ ០០០​រៀល​ក្នុង​មួយ​គីឡូក្រាម​សម្រាប់​ប្រភេទ​ម៉​ន​ថង​ដែល​ជា​ប្រភេទ​សាច់​ស្ងួត​និង​ពណ៌​ទឹកដោះគោ​ដែល​មាន​សំបក​ស្តើង សាច់​ក្រាស់ គ្រាប់​តូច សាច់​ព៌​ណ​ទឹកដោះគោ ស្ងួត​ខ្ទិះរ​មួ​ត​ដែល​ដាំ​ដុះ​លើ​ខ្ពង់រាប​ដីក្រហម​ដែល​ត្រូវការ​នូវ​ការ​ថែទាំ​យ៉ាង​ពិសេស​បំផុត​ដើម្បី​បាន​ផ្លែ​មូល​ៗ​ល្អ​។​

«​ឆ្នាំ​នេះ​ទីផ្សារ​ទុរេន គឺ​តម្លៃ​ថោក​ណាស់ រក​ចំណេញ​បាន​តិចតួច​បំផុត ព្រោះ​ជួល​កម្លាំង​ពលកម្ម​ប្រមូល​ផល​ផង ថ្លៃ​ទឹក​ជ​ញ្ជួ​ន​ក៏​ខ្ពស់ ព្រោះ​សាំង​ឡើងថ្លៃ​»​។ លោក​វាសនា បញ្ជាក់​។ «​ចង់បាន​តម្លៃ​ទីផ្សារ​ល្អ លុះត្រាតែ​បន្ថយ​ការ​នាំ​ចូល​ពី​ប្រទេស​ជិតខាង ព្រោះ​ទុ​រ​នេ​ខ្មែរ​អាច​ដាំ​ដុះ​បាន​ល្អ​ដោយ​កសិករ​ខ្មែរ ដូច្នេះ​ចង់ឱ្យ​កសិករ​ខ្មែរ​ដាំ​ដុះ​ទុរេនរ​ស់បាន លុះត្រាតែ​ទប់ស្កាត់​នូវ​ការ​នាំ​ចូល​ច្រើន​ពេក​ពី​ប្រទេស​ជិតខាង ព្រោះ​ទុ​រេ​នាំ​ចូល​មាន​តម្លៃ​ថោក​ណាស់​ដែល​យើង​ពិបាក​នឹង​ប្រកួតប្រជែង ដោយសារ​តែ​យើង​ដាំ​ដុះ​មិន​ប្រើ​ជីគីមី គឺ​ដាំ​ដុះ​ដោយ​បច្ចេកទេស​ត្រឹមត្រូវ​ដើម្បី​សុវត្ថិភាព​អ្នក​ហូប​»​។

អ្នក​នាង​ធីតា ដែល​បម្រើ​ការងារ​នៅ​ក្រុមហ៊ុន​ឯកជន​មួយ​នៅ​រាជធានី​ភ្នំពេញ ទទួលស្គាល់​ថា​តម្លៃ​ទុរេន​ឆ្នាំ​នេះ​ពិតជា​ធូរ​ថ្លៃ​ជាង​ឆ្នាំ​មុន ទាំង​តម្លៃ​ផ្លែ​មូល​និង​ការ​ទិញ​ជា​សាច់​សុទ្ធ​។

អ្នក​នាង​ធីតា ពោល​ឱ្យ​ដឹង​ថា «​រាល់​ឆ្នាំ ខ្ញុំ​ជាវ​ពី​ម៉ូយ​របស់ខ្ញុំ​ជា​អ្នកលក់​ទុរេន​យក​មក​ពី​កំពង់ចាម គឺ​តម្លៃ ៨​ម៉ឺន​រៀល​ក្នុង​មួយ​គីឡូក្រាម ជា​ទុរេន​សាច់​សុទ្ធ​និង​ប្រភេទ​ម៉​ន​ថន​។ ឆ្នាំ​នេះ​ខ្ញុំ​ទិញ​ត្រឹមតែ​៦​ម៉ឺន​រៀល​តែ​ប៉ុណ្ណោះ ហើយ​គាត់​ដឹក​ជូន​ដោយ​មិន​គិតថ្លៃ​ទៀត​ពេល​ទិញ​ចាប់ពី ២​គីឡូក្រាម​ឡើង​»​។

«​តែ​ខ្ញុំ​ឃើញ​អ្នកលក់​អន​ឡាញ​ខ្លះ លក់​ទុរេន​សាច់​សុទ្ធតែ ៥​ម៉ឺន​រៀល​ក្នុង​មួយ​គីឡូក្រាម តែ​ខ្ញុំ​មិន​ហ៊ាន​ទិញ​ទេ ព្រោះ​មិនដឹង​ថា​ជា​ទុរេន​ខ្មែរ ឬ​ជា​ទុរេន​មកពីណា​នោះ​ទេ​»​។ នេះ​ជា​ការ​លើក​ឡើង​របស់​អ្នក​នាង​ធីតា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ