ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ថប្រយោជន៍​ពី​ការ​ទទួលទាន​អំបិល​អីុយ៉ូ​ដ

7 ឆ្នាំ មុន

មហាជន​ទូទៅ​បាន​និង​កំពុង​ទទួល​រង​នូវ​ផល​ប៉ះពាល់​នៃ​បញ្ហា​កង្វះ​ជាតិ​អីុ​យ៉ូ​ដ​ក្នុង​នោះ ស្ត្រី​និង​កុមារ​គឺជា​ក្រុម​ប្រឈម​ខ្លាំង​ជាងគេ​ដូច​ជា ភាព​ពិការ​ខាង​ប្រាជ្ញា និង​ពិការ​រាង​កាយ​ដោយ​ត្រូវ​ក្រិន​ក្នុង​កម្រិត​កំពូល

មហាជន​ទូទៅ​បាន​និង​កំពុង​ទទួល​រង​នូវ​ផល​ប៉ះពាល់​នៃ​បញ្ហា​កង្វះ​ជាតិ​អីុ​យ៉ូ​ដ​ក្នុង​នោះ ស្ត្រី​និង​កុមារ​គឺជា​ក្រុម​ប្រឈម​ខ្លាំង​ជាងគេ​ដូច​ជា ភាព​ពិការ​ខាង​ប្រាជ្ញា និង​ពិការ​រាង​កាយ​ដោយ​ត្រូវ​ក្រិន​ក្នុង​កម្រិត​កំពូល ។ ផល​អាក្រក់​នៃ​បញ្ហា​កង្វះ​ជាតិ​អីុ​យ៉ូ​ដ គឺ​ធ្វើ​ឲ្យ​ខួរក្បាល​ទារក​ក្នុង​ផ្ទៃ ទារក​ទើបនឹង​កើត និង​កុមារ​តូច​ៗ​មិន​មានការ​លូតលាស់​បាន​ដូច​ប្រក្រតី ។

អាហារ​ដែល​សម្បូរ​ជាតិ​អីុ​យ៉ូ​ដ​ជាងគេ​គឺ​អាហារ​សមុទ្រ​មាន​ដូច​ជា រុក្ខជាតិ សត្វ និង​ត្រី​សមុទ្រ និង​ផលិតផល​ចំណីអាហារ​មួយ​ចំនួន​ទៀត ។ អំបិល​អីុ​យ៉ូ​ដ​ជា​អាហារ​មួយ​ក្នុង​ចំណោម​អាហារ​ទាំងឡាយ​ដែល​ត្រូវការ​ប្រើប្រាស់​ជា​ប្រចាំ ។

អំបិល​អីុ​យ៉ូ​ដ គឺជា​អំបិល​ធម្មតា​ដែល​គេ​បន្ថែម​ជាតិ​អីុ​យ៉ូ​ដ ។ អំបិល​អីុ​យ៉ូ​ដ មាន​រូបរាង រស់ជាតិ និង​ក្លិន​ដូច​គ្នា​នឹង​អំបិល​ធម្មតា​បេះបិទ ហើយ​អាច​ប្រើប្រាស់​ធ្វើ​អ្វី​ៗ​បាន​ដូច​គ្នា​ដែរ ។ អ្វី​ដែល​ខុស​គ្នា​នោះ​គឺ​អំបិល​អីុយ៉ូ​ដ​មាន​អត្ថប្រយោជន៍​ជាង​អំបិល​ធម្មតា ព្រោះហេតុនេះ​ហើយ​បានជា​មាន​ពាក្យស្លោក​ថា «​ដើម្បី​សុខភាព​ល្អ និង​មាន​ប្រាជ្ញា​ឈ្លាសវៃ ត្រូវ​ប្រើ​អំបិល​អីុ​យ៉ូ​ដ​» ។ ការ​បរិភោគ​អំបិល​អីុ​យ៉ូ​ដ ឬ​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​អីុ​យ៉ូ​ដ គឺ​អាច​ជួយ​ការពារ​និង​កាត់​បន្ថយ​បញ្ហា​សុខភាព​ដូច​ជា​ ៖

-​ពក​ក
-​ខួរក្បាល​ទារក​លូតលាស់​យឺត​(​សមត្ថភាព​រៀនសូត្រ​ទន់ខ្សោយ​)
-​រាង​ការ​លូតលាស់​មិន​ប្រក្រតី
-​រលូត​កូន កូន​ស្លាប់​ក្នុង​ផ្ទៃ កូន​កើត​មិន​គ្រប់​ទម្ងន់ កូន​កើត​មិន​គ្រប់​ខែ
-​អត្រា​ស្លាប់​របស់​កុមារ​មាន​កម្រិត​ខ្ពស់​ដោយ​ប្រព័ន្ធ​ភាព​សុំា​ចុះ​ខ្សោយ
-​បាត់បង់​កម្លាំង​ពលកម្ម​នាំ​ឲ្យ​សេដ្ឋកិច្ច​គ្រូ​សារ​ធ្លាក់​ចុះ ។
ដើម្បី​ថែរក្សា​ជាតិ​អីុ​យ៉ូដ​នៅ​ក្នុង​អំបិល​ឲ្យ​បាន​គង់វង្ស​ល្អ ត្រូវ​អនុវត្ត​តាម​ការ​ណែនាំ​ដូច​ខាងក្រោម​៖
-​ដាក់​អំបិល​អីុ​យ៉ូដ​នៅ​ក្នុង​ថង់​ប្លា​ស្ទិ​ក ហើយ​ចង​មាត់​ឲ្យ​ជិត ឬ​ដាក់​ក្នុង​កែវ​ដែល​មាន​គម្រប និង​មួល​ភ្ជិត ឬ​ទុក​ក្នុង​ក្រឡ​ដែល​មាន​គម្រប​ល្អ​ត្រឹមត្រូវ
-​មិន​ត្រូវ​ទុក​អំបិល​អីុ​យ៉ូ​ដ​ប៉ះ​នឹង​កម្ដៅថ្ងៃ​ខ្លាំង​ពេក ឬ​ប៉ះ​ផ្ទាល់​ជាមួយនឹង​ពន្លឺព្រះអាទិត្យ
-​មិន​ត្រូវ​ទុក​អំបិល​អីុយ៉ូដ​នៅ​ក្នុង​អាកាសធាតុ​សើម​ជា​ពិសេស​មិន​ឲ្យ​ប៉ះ​ទឹកភ្លៀង ។

លោក​អ្នក​គប្បី​ចាំ​ថា ជា​ប្រការ​ល្អ​គួរ​កុំ​អាល​បរិភោគ ទំពាំង ដំឡូង​មី ក្តួច ស្ពៃក្តោប ក្នុង​ពេល​លោក​អ្នក​ទទួលទាន​អាហារ ពីព្រោះ​វា​អាច​បង្អាក់​ការ​បឺត​ស្រូប​ជាតិ​អីុ​យ៉ូ​ដ ធ្វើ​ឲ្យ​ជាតិ​អីុយ៉ូ​ដ​គ្មាន​គុណភាព​សម្រាប់​រាង​កាយ ៕