ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពាក្យ​ច​ចាម​អា​រា​៉​ម​ថា Iphone 8 នឹង​សាក​ថ្ម​ឥត​ខ្សែ

7 ឆ្នាំ មុន

លោក Ming-Chi Kuo មក​ពី​ក្រុមហ៊ុន​KGI ដែល​តាមដាន​គ្រប់​រឿង​ទាក់​ទង់ នឹង​ក្រុមហ៊ុន​Apple ជា​ថ្មី​ម្តងទៀត​បាន​ទស្សន៍​ទាយ​ថា នៅ​ឆ្នាំ​២០១៧ ផលិតផល​Iphone 8 នឹង​មាន​ឆ្នាំង​សាក​គ្មាន​ខ្សែ ។ តែ​គាត់​បន្ត​ថា

លោក Ming-Chi Kuo មក​ពី​ក្រុមហ៊ុន​KGI ដែល​តាមដាន​គ្រប់​រឿង​ទាក់​ទង់ នឹង​ក្រុមហ៊ុន​Apple ជា​ថ្មី​ម្តងទៀត​បាន​ទស្សន៍​ទាយ​ថា នៅ​ឆ្នាំ​២០១៧ ផលិតផល​Iphone 8 នឹង​មាន​ឆ្នាំង​សាក​គ្មាន​ខ្សែ ។ តែ​គាត់​បន្ត​ថា សម្រាប់​Iphone ថ្មី​ដែល​មាន​តម្លៃ​សមរម្យ គឺ​គ្មាន​ប្រអប់​សាក​ថ្ម​ឥត​ខ្សែ​ទេ ។ 

ព័ត៌មាន​ក្រៅ​ផ្លួ​វ​ការ​នេះ​បន្ត​ថា Iphone 8 នឹង​ធ្វើ​ឡើង​ពី​កញ្ចក់​មុខក្រោយ ហើយ​សាក​ថ្ម​ឆាប់​ពេញ ។ សម្រាប់​ឆ្នាំ​២០១៨ ក្រុមហ៊ុន​Apple នឹង​ត្រូវ​គេ​រំពឹង​ថា ធ្វើការ​អភិវឌ្ឍ​លើ​បច្ចេកវិទ្យា​សាក​ថ្ម​ឥត​ខ្សែ ។

លើស​ពី​នេះ​ទៅ​ទៀត ក្រុមហ៊ុន​KGI បាន​ព្យាករ​ថា Iphone 8 នឹង​ចេញ​៣​ម៉ូ​ដែល​សម្រាប់​ឆ្នាំ​ក្រោយ ដែល​មាន​ពីរ​ម៉ូ​ដែល​បន្ត​ជំនាន់​ពី​Iphone 7 និង​Iphone 7 Plus ហើយ​ម៉ូ​ដែល​ថ្មី​ដែល​មាន​តម្លៃ​ថ្លៃ​នឹង​ដំណើរការ​កម្មវិធី​feature a dual-curved AMOLED touchscreen និង​មាន​អេ​ក្រង់​៥,៨ ។

ក្រុមហ៊ុន​Pegatron បាន​និយាយ​ថា ខ្លួន​គឺជា​ក្រុមហ៊ុន​តែ​មួយ​គត់​ដែល​ផ្គត់ផ្គង់​ឆ្នាំង​សាក​ឥត​ខ្សែ​សម្រាប់​Iphone នា​ពេល​អនាគត់​។ ចំណែក​ក្រុមហ៊ុន​Foxconn កំពុងធ្វើការ​យ៉ាង​មមាញឹក​ដើម្បី​ធានា​ថា​ផលិតផល Iphone AMOLED នឹង​ចេញ​មក​ដោយ​គ្មាន​បញ្ហា ។ យើង​មិន​ទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ​ថា ក្រុមហ៊ុន​Apple នឹង​ចេញ​ម៉ូ​ដែល​ទូរស័ព្ទ​ថ្មី​អ្វីខ្លះ​នោះ​ឡើយ​ទេ ។ Apple តែងតែ​នាំ​បច្ចេកវិទ្យា​ថ្មី​ជា​និច្ច​ដូច​ជា​កាស​ឥត​ខ្សែ​របស់​Iphone 7 និង Iphone 7 Plus ដែល​ទទួល​បាន​ជោគជ័យ ៕