ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​​ខ្លាច​​ណាស់ បើ​ជិះម៉ូតូ​ទំនើប​ពេល​យប់ ជាក់ស្តែងស្រីស្អាតនេះ​

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ស្ត្រី​ម្នាក់​ត្រូវ​ក្រុម​ប្រដាប់​អាវុធ​​បាន​ភ្ជង់​​ប្លន់​យក​ម៉ូតូ​Zoomer-X​យកទៅ​បាន​សម្រេច ខណៈ​​​ជិះ​ម៉ូតូ​ទៅ​Copy​ឯក​សារ​​នៅ​កន្លែងធ្វើការ ដែលហេតុការណ៍នេះ​បង្ក​ឱ្យ​​ភ្ញាក់ផ្អើល ​កាលពី​វេលា​ម៉ោង០​៨ ​និង​២០​នាទី​យប់​ថ្ងៃ​ទី​២៤ ​វិច្ឆិកា ស្ថិត​តាម​

រាជធានីភ្នំពេញ ៖ នារី​​ម្នាក់​ត្រូវ​ក្រុម​ប្រដាប់​អាវុធ​​​​ភ្ជង់​​ប្លន់​យក​ម៉ូតូ​Zoomer-X​យកទៅ​បាន​សម្រេច ខណៈ​​​ជិះ​ម៉ូតូ​ទៅ​Copy​ឯក​សារ​​នៅ​កន្លែងធ្វើការ ដែលហេតុការណ៍នេះ​បង្ក​ឱ្យ​​ភ្ញាក់ផ្អើល ​កាលពី​វេលា​ម៉ោង០​៨ ​និង​២០​នាទី​យប់​ថ្ងៃ​ទី​២៤ ​វិច្ឆិកា ស្ថិត​តាម​បណ្តោយ​ផ្លូវ​១៤៣ ​កែង​ផ្លូវ​២៤៨ ​ស្ថិត​នៅ​ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា ។

ប្រភពឱ្យដឹងថា ជន​​រង​គ្រោះ​ឈ្មោះ​​វាសនា ស​ម្ភ​ស្ស ភេទ​ស្រី អាយុ​២៦​ឆ្នាំ ស្នាក់​នៅ​ក្រោយ​វិទ្យាល័យ​ជា​ ស៊ី​ម សាមគ្គី សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក​ ។

តាម​​ប្រភព​​ពី​ជន​រង​គ្រោះ​​ឱ្យ​​ដឹង​ថា មុន​ពេល​កើតហេតុ​ គាត់​​ជិះ​ម៉ូតូ​ម៉ាក​Zoomer-X ពណ៌​.ស ពាក់​ស្លាក​លេខ ភ្នំពេញ1FN-3838 ធើ្វ​ដំណើរ​​​តាម​បណ្តោយ​ផ្លូវ​ព្រះ​សីហ​នុ ​ក្នុងបំណង​ទៅ​កន្លែងធ្វើការ​ ដើម្បី​Copy​ឯកសារ ។ ខណៈ​​​ជិះ​មក​ដល់​ចំណុច​កើតហេតុ​ ផ្លូវ​១៤៣​ កែង​ផ្លូវ​២៤៨ ជិត​ដល់​កន្លែងធ្វើការ​ទៅ​ហើយ ​ដោយ​ធ្វើ​ដំណើរ​មក​តាម​បណ្តោយ​ផ្លូវ​១៤៣ ស្រាប់តែ​លេចមុខ​ក្រុម​ជន​ប្រដាប់​អាវុធ​ជា​មុខសញ្ញា​ចាស់ ​ដែល​សមត្ថកិច្ច​កំពុង​តាម​ប្រមាញ់​តាម​ចាប់​មាន​គ្នា​៣​នាក់​ជិះ​ម៉ូតូ​ម៉ាក ​PCX ពណ៌.​ស មិន​ចាំ​ស្លាក​លេខ ដែល​ជិះ​បញ្ច្រាសទិស​គ្នា​ ក្នុង​នោះ​ជនសង្ស័យ​អង្គុយ​ពីក្រោយ​ បាន​លោត​ចុះ​ពីលើ​ម៉ូតូ​ហើយ​ទាញ​ស្ត្រី​រង​គ្រោះ​ ឱ្យ​​ធ្លាក់​ពីលើ​ម៉ូតូ ចំណែក​ឯ​ជនសង្ស័យ​ម្នាក់​ទៀត​ បាន​ដក​កាំភ្លើងខ្លី​ភ្ជង់​ប្លន់​យក​ម៉ូតូ Zoomer-X ទៅ​បាត់​ដោយ​សុវត្ថិភាព ដោយ​មិន​បាន​រំខាន់​ដល់​សមត្ថកិច្ច​ប៉ុស្តិ៍​វាលវង់​នោះ​ទេ​។

ក្រោយ​ពេល​កើតហេតុ​ ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​វាលវង់ ​ដើម្បី​ឱ្យ​​សមត្ថកិច្ច​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ជនសង្ស័យ ​យក​មក​ផ្តន្ទាទោស​តាមច្បាប់ ។

គួរ​បញ្ជាក់​ផង​​​ថា សមត្ថកិច្ច​បាន​បង្ហើប​ថា​ ជនសង្ស័យ​ជិះ​ម៉ូតូ PCX ពណ៌.​ស ជា​មុខសញ្ញាចាស់​ ដែល​តែងតែ​ធ្វើ​សកម្មភាព​ប្លន់​យក​ម៉ូតូ​ជា​ញឹកញាប់​នៅ​ក្នុង​​ភ្នំពេញ ​គ្រាន់តែ​តាម​ចាប់​មិន​​ទាន់​​បាន​ ។