ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​សម្រេច​ហើយ ក្រុម​ចោរឆក់​ពលរដ្ឋ​សម្រេច​ជា​ច្រើន​លើក​នៅ​ស្រុក​អង្គស្នួល

1 ឆ្នាំ មុន
  • កណ្តាល

ក្រុម​ចោរឆក់​យ៉ាង​សកម្ម ដែល​នគរបាល​ស្រុក​អង្គស្នួល ក្របួច​ជាប់ បន្ទាប់​ពី​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ពី​ពលរដ្ឋ​បាន​សម្រេច​ជា​ច្រើន​លើក

ខេត្តកណ្តាល ៖ ក្រុម​ចោរឆក់​យ៉ាង​សកម្ម ដែល​នគរបាល​ស្រុក​អង្គស្នួល ក្របួច​ជាប់ បន្ទាប់​ពី​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ពី​ពលរដ្ឋ​បាន​សម្រេច​ជា​ច្រើន​លើក កាលពី​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២២​នោះ ត្រូវ​បាន​លោក ថោ​ង ផល្លា​រង្សី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន ពី​បទ «​លួច​មាន​ស្ថាន​ទម្ងន់ទោស​» តាម​មាត្រា​៣៥៣ និង​មាត្រា​៣៥៧ នៃ​ក្រមព្រហ្មទណ្ឌ ។ ដែល​ប្រព្រឹត្ត​នៅ​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២២ វេលា​ម៉ោង​១៥​និង​៥០​នាទី តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ស្ថិត​ក្នុងភូមិ​ត្រពាំង​ពើក ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល​។

ជន​រង​គ្រោះ​០២​នាក់​ខាងលើ ទី​១- ឈ្មោះ តុង ងៀង​រតនា ភេទ​ស្រី ជនជាតិ​ខ្មែរ មុខរបរ​សិស្ស នៅ​ភូមិ​ថ្នល់ទទឹង ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្ដកណ្ដាល និង​ទី​២- ឈ្មោះ ប៉ិច លួត ភេទ​ស្រី អាយុ​៤២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្ម​ការ​នី​រោងចក្រ នៅ​ភូមិ​កោះ​គ្រប​បាយ ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ខេត្ដកណ្ដាល​។ ចំណែក​ជន​ត្រូវ​ចោទ ទី​១- ឈ្មោះ សុ​ន ច​ន្ថា ហៅ​ថា ភេទ​ប្រុស កើត​ឆ្នាំ​២០០៣ ជន ជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ នៅ​ភូមិ​ដំណាក់​អំពិល ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្តាល (​អ្នក​ឆក់ ឃាត់ខ្លួន​) និង​ទី​២- ឈ្មោះ ណែម នា​ត ហៅ​តឿ ភេទ​ប្រុស កើត​ឆ្នាំ​២០០២ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ នៅ​ភូមិ​ពងទឹក ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្តាល (​អ្នក​បើក​ម៉ូតូ ឃាត់ខ្លួន​)​។

នគរបាល​ស្រុក​អង្គស្នួល បាន​ប្រាប់​អោយ​ដឹង​ថា នៅ​ថ្ងៃខែ​ឆ្នាំ​វេលា​ម៉ោង​កើតហេតុ​ខាងលើ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក​ស្កុប​ពី ពណ៌​ទឹកប៊ិច ដោយ​ដាក់​ទូរស័ព្ទ​ក្នុង​ឃ្លុ​ន​ម៉ូតូ​ខាង​មុខ ហើយ​ជិះ​ពី​ទិស​ខាង​លិចទៅ​ទិស​ខាងកើត តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ។ ខណៈ​ពេល​ជិះ​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ចំនួន​០២​នាក់ បាន​ជិះ​ម៉ូតូ​តាម​មក​ពីក្រោយ ហើយ​ឆក់​យក​ទូរស័ព្ទ​ដៃ​ពី​ឃ្លុប​ម៉ូតូ​របស់​ជន​រង​គ្រោះ រួច​ជិះ​គេចខ្លួន​តែ​ម្ដង​។

ក្រោយមក ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ដេញ​តាម​ពីក្រោយ ហើយ​ស្រែ​កថា «​ចោរ​ៗ» បន្ទាប់​មក​ក៏​ជួប​ជាមួយ​សមត្ថកិច្ច​ស្រុក​អង្គស្នួល កំពុង​ល្បាត​តាម​ផ្លូវជាតិ ក៏​បាន​រាយការណ៍​តែ​ម្តង​។

ក្រោយ​ពី​សមត្ថកិច្ច​ទទួល​បាន​ព័ត៌មាន​ភ្លាម បាន​បោះដៃ​តាម​ប្រព័ន្ធ​វិទ្យុទាក់ទង សហការ​ជាមួយ​កម្លាំង​ប៉ុស្ដិ៍​ដំណាក់​អំពិល ប៉ុស្ដិ៍​ពើក ប៉ុស្ដិ៍​ក្រាំង​ម្កាក់ ប៉ុស្ដិ៍​បែក​ចាន បាន​ដេញ​ស្ទាក់ រហូត​ដល់​ចំណុច​មុខ​ភូមិ​ត្រពាំង​ប្រុយ ឃុំ​បែក​ចាន ហើយ​ក៏​ត្រូវ​បាន​ប្រជាពលរដ្ឋ​ជួយ​ស្ទាក់ និង​ឃាត់ខ្លួន​ជនសង្ស័យ រួម​ជាមួយ​វត្ថុ​តាង​បាន​។ ក្រោយមក ទើប​កម្លាំង​សមត្ថកិច្ច​បាន​នាំ​ខ្លួន​ជនសង្ស័យ​មក​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​សួរនាំ​តាម​នីតិវិធី​ច្បាប់​។

បើ​តាម​ជន​រង​គ្រោះ​ឈ្មោះ ប៉ិច លួត បាន​បំភ្លឺ​ឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០២២ វេលា​ម៉ោង​១៤​និង​៣០​នាទី​រសៀល នៅ​ចំណុច​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ស្ថិត​ក្នុងភូមិ​ត្រពាំង​ពើក ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល ជនសង្ស័យ​ទាំង​ពីរ​នាក់​ដែល​មានឈ្មោះ​ដូច​ខាងលើ បាន​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​ដៃ​របស់​ខ្លួន​ចំនួន​ពីរ​គ្រឿង ដោយ​ម៉ាក OPPO 11bro មួយ​គ្រឿង និង​ម៉ាក iPhone 6 មួយ​គ្រឿង ហើយ​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​។

ហើយ​ជនសង្ស័យ​ទាំង​ពីរ​នាក់​នេះ ក៏​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ឆក់​យក​ទូរស័ព្ទ​ដៃ​របស់​ជន​រង​គ្រោះ​ពិតមែន ហើយ​របួស​ស្នាម​នៅ​លើ​ខ្លួន គឺ​ត្រូវ​ប្រជាពលរដ្ឋ​ដែល​ឃាត់ខ្លួន​បាន ហើយ​ព្រួត​គ្នា​វា​.​យ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ