ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃុន សំខាន់ និង ផង់ សុភាព ត្រូវការ​3​ពិន្ទុ​បន្ថែម​ដូច​គ្នា​ដើម្បី​ឡើង​ទៅ​វគ្គ​បន្ដ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ឃុន សំខាន់ មក​ពី​ក្លិប​កងពលតូច​លេខ​៧០ និង​ផង់ សុភាព មក​ពី​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ត្រូវការ​៣​ពិន្ទុ​បន្ថែម​ទៀត​ដើម្បី​បាន​ឡើង​ទៅ​វគ្គ​បន្ត ខណៈ​ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ដណ្ដើម​ខ្សែក្រវាត់​គោ​ជល់​ក្នុង

រាជធានី​ភ្នំពេញ ៖ ឃុន សំខាន់ មក​ពី​ក្លិប​កងពលតូច​លេខ​៧០ និង​ផង់ សុភាព មក​ពី​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ត្រូវការ​៣​ពិន្ទុ​បន្ថែម​ទៀត​ដើម្បី​បាន​ឡើង​ទៅ​វគ្គ​បន្ត ខណៈ​ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ដណ្ដើម​ខ្សែក្រវាត់​គោ​ជល់​ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី ថ្ងៃ​សៅរ៍​ទី​២៦ វិច្ឆិកា ស​ប្តា​ហ៍​នេះ ឈាន​ចូល​ដល់ទី​បញ្ចប់​ហើយ ។

សម្រាប់​ការ​ប្រកួត​លើក​នេះ ឃុន សំខាន់ ត្រូវ​ជួប​កីឡាករ​ថៃ​ឈ្មោះ​នឹង​ត្រាក់​កាន ក​.​កាម​មន្ត​វ៉ា​ត ចំណែកឯ​ផង់ សុភាព ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ ចម​ភព ស​.​វិ​រ៉ា​វ៉ា​ន់ ។ ឃុន សំខាន់ និង​កីឡាករ​ថៃ​ឈ្មោះ នឹង​ត្រាក់​កាន ក​.​កាម​មន្ត​វ៉ា​ត់ ប្រកួត​បាន​៣​លើក ឈ្នះ​២ ចាញ់​១ ដូច​គ្នា ។ កីឡាករ​ទាំង​ពីរ​សុទ្ធតែ​មាន​បំណង​ស្វែងរក​៣​ពិន្ទុ​បន្ថែម​ដូច​គ្នា ដូច្នេះ​គូ​នេះ​ពិបាក​វាយតម្លៃ​ថា​នរណា​ខ្លាំង​ជាង​នរណា​ណាស់ ព្រោះ​ទាំង​សងខាង​ហាក់​មាន​សមត្ថភាព​ប្រហែល​គ្នា ។

ផង់ សុភាព ដែល​ត្រូវ​ជួប​ចម​ភព ស​.​វិ​រ៉ា​វ៉ា​ន់ លើក​នេះ​ប្រហែលជា​ពិបាក​បន្តិច​ហើយ ព្រោះ​កីឡាករ​ថៃ​រូប​នេះ​បាន​ឡើង​ទៅ​វគ្គ​បន្ត​ដោយ​ស្វ័យប្រវត្តិ​តាម​រយៈ​ប្រកួត​បាន​៣​លើក​ឈ្នះ​ទាំង​៣​លើក​។ ឯ​ផង់ សុភាព វិញ ប្រកួត​បាន​៣​លើក​ដូច​គ្នា​ឈ្នះ​២ ចាញ់​១ ។ ចាំ​មើល​ផង់ សុភាព​អាច​ទប់ទល់​ជាមួយ​កីឡាករ​ថៃ​រូប​នេះ​បាន​ដោយ​របៀប​ណា?

ក្រៅពី​គូ​ដណ្ដើម​ខ្សែក្រវាត់​ក៏​មានការប្រកួត​មិត្តភាព​រវាង​កីឡាករ​កម្ពុជា​និង​កម្ពុជា ចំនួន​២​គូ​ទៀត​ផង​ដែរ ដូច​ជា​កីឡាករ មាឃ សុ​វ​ណ្ណា​រ៉ា មក​ពី​ក្លិប​រាជសីហ៍​ខេត្ត​រតនៈគីរី ប្រកួត​​ជាមួយ​កីឡាករ ងឿ​ន វិ​ចិត្ត មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ និង​កីឡាករ រិ​ន សា​រដ្ឋ មក​ពី​ក្លិប​ខេត្តព្រៃវែង ប្រកួត​ជាមួយ​កីឡាករ រឿង សា​រ័​ត្ន មក​ពី​ក្លិប​កងទ័ព​ពិសេស​ឆ័​ត្រ​យោង​៩១១ ។

ដោយឡែក​នៅ​លើ​សង្វៀន​ទូរទស្សន៍ស៊ី​ធី​អិន​នា​ថ្ងៃ​សៅរ៍​ដដែល​ក៏​មានការ​ប្រកួតលក្ខណៈ​មិត្តភាព​អន្តរជាតិ​រវាង​កីឡាករ​កម្ពុជា​-​ថៃ​ផង​ដែរ ។ កីឡាករ ភិន សុទី មក​ពី​ក្លិប​អប់រំ​កាយ​ស្រុក​អន្លង់​វែង ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ឃុំ​ស្នេហ៍ ស​.​វិ​រ៉ា​វ៉ា​ន់ ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម ខណៈ​កីឡាករ​បារាំង​របស់​ក្លិប​តា​ព្រហ្ម​មាន​ជ័យឈ្មោះ​Bidaut Derek ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ភុ​តណ​យ ស​.​វិ​រ៉ា​វ៉ា​ន់ ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម ។

ចំណែក​គូប្រកួត​មិត្តភាព​ធម្មតា​វិញ​មាន​កីឡាករ ទេស  សុខ​ហេង មក​ពី​ក្លិប​កងពលតូច​លេខ​៧០ ប្រកួត​ជាមួយ​កីឡាក​រវ៉ិក ឈាង មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួង​ការ​ពារ​ជាតិ ។ កីឡាករ ហ៊ែ​ល វ៉ា មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ប្រកួត​ជាមួយ​កីឡាករ ជ័យ ប៊ុ​ន​សង់ មក​ពី​ក្លិប​គី​សែ​មាន​រិ​ទ្ធ ខណៈ​កីឡាករ​ម៉ឺន ដា មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​គង់ ហូ​វ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ។

នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី ថ្ងៃអាទិត្យ​ទី​២៧ វិច្ឆិកា មាន​ទាំងអស់​៦​គូ ។ គូ​ទី​១ កីឡាករ ពី​ន ណា​ថៃ មក​ពី​ក្លិប​អប់រំ​កាយ​ស្រុក​អន្លង់​វែង ប្រកួត​ជាមួយ​កីឡាករ​ហូ សុភា មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ។ កីឡាករ ឡុ​ង ខេត្ត មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​សិទ្ធ លី​ដា មក​ពី​ក្លិប​សាមគ្គី​កូន​ខ្មែរ ។ កីឡាករ អាន ទាវ មក​ពី​ក្លិប​សុភា​នូ​មាន​ជ័យ ប្រកួត​ជាមួយ​ផា ផា​ន់​ណា​ក់ មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ។ កីឡាករ ផា​ន រះ មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ ប្រកួត​ជាមួយ​កីឡាករ តាំង សីហា មក​ពី​ក្លិប​កងពលតូច​លេខ​៧០ ។

កីឡាករ ចាន់ សំអាត មក​ពី​ក្លិប​អប់រំ​កាយ​ស្រុក​អន្លង់​វែង ប្រកួត​ជាមួយ​ផា​ន់ សា​រុន មក​ពី​ក្លិប​គជសារ​កីឡា ខណៈ​គូប្រកួត​ចុង​ក្រោយ​កីឡាករ ភឿ វ៉ា​ន់​ឆ័​យ មក​ពី​ក្លិប​កង​ពល​តូច​លេខ​៧០ ប្រកួត​ជាមួយ​នួន រ៉ា​ថេ​ន មក​ពី​ក្លិប​តា​ឯក​មាន​រិ​ទ្ធ ៕