ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាហា.វ​ណាស់ ! វាយ​ប្រពន្ធ​កូន​ហើយ គំរាម​សម្លា.ប់​ម្តាយ​ទៀត

7 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ បុរស​ម្នាក់​មិន​ត្រឹមតែ​វាយ​ធ្វើបាប​ប្រពន្ធ​កូន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​គំរាម​សម្លា.ប់​ម្តាយបង្កើត​ខ្លួនឯង ហើយ​បំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​ទៀត ក៏​ត្រូវ​បាន …

ខេត្តពោធិ៍សាត់ ៖ បុរស​ម្នាក់​មិន​ត្រឹមតែ​វាយ​ធ្វើបាប​ប្រពន្ធ​កូន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​គំរាម​សម្លាប់​ម្តាយបង្កើត​ខ្លួនឯង ហើយ​បំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​ទៀត ក៏​ត្រូវ​បាន​ម្តាយ​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់​ឃាត់ខ្លួន​កាលពី​រសៀល​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះ​ឈ្មោះ យន់ អ៊ុ​ន (​ជា​ម្តាយ​) ស្ថិត​ក្នុងភូមិ​ស្រះស្រង់ សង្កាត់​ព្រៃ​ញី ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។

មន្ត្រី​នគរបាល​ក្រុង​ពោធិ៍សាត់​បាន​ឲ្យ​ដឹង​ថា បុរស​ដែល​គំរាម​សម្លាប់​ម្តាយ​ឈ្មោះ យឹ​ម ណា​រិ​ទ្ធ អាយុ​៣៩​ឆ្នាំ មាន​ប្រពន្ធ និង​កូន​មួយ មាន​ម្តាយ​ឈ្មោះ យន់ អ៊ុ​ន រស់នៅ​ភូមិ​កើតហេតុ​។

មន្ត្រី​នគរបាល​ក្រុង​ពោធិ៍សាត់​បាន​ឲ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​តែងតែ​ផឹកស្រា​ស្រវឹង​ស្ទើរតែ​រាល់ថ្ងៃ ។ នៅ​ថ្ងៃ​កើតហេតុ​បន្ទាប់​ពី​ជនសង្ស័យ​ផឹកស្រា​ស្រវឹង​ជនសង្ស័យ​បាន​គំរាម​សម្លាប់​ម្តាយបង្កើត​ខ្លួនឯង  និង​វាយ​ធ្វើបាប​ប្រពន្ធ​កូន ព្រមទាំង​បំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​ខ្ទេច​គ្មាន​សល់ ។

ក្រោយ​កើតហេតុ ដោយសារ​តែ​ស្ត្រី​ជា​ម្តាយ​ទ្រាំ​លែង​បាន​ក៏​ទៅ​ដាក់​ពាក្យបណ្តឹង ហើយ​កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ទៅ​អន្តរាគមន៍​ឃាត់ខ្លួន​ជនសង្ស័យ​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់​ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​ ៕