ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានអ្នក​ភ័យមិនស្ទើរ ជនបែកថ្នាំរត់ចូលក្នុងសាលា​

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​សង្ស័យ​ប្រើ​​ថ្នាំ​ញៀន​​ជ្រុល​រហូត​​បែក ​បាន​វង្វេង​រត់​ផ្លោះ​ចូល​​ទៅ​​ក្នុង​សាលារៀន​អា​មេ​រិច​កាំ​ង​​ប្រី​ដ ស្ថិត​នៅ​ខាង​កើត​ ជាប់​ស្តុ​ប​កា​ណា​ឌី​យ៉ា​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​វេលា​ម៉ោង​១០ ​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ ​វិច្ឆិកា ​​២០១៦ ។

បុរស​ខាងលើ​ស្ថិត​ក្នុង​សភាព​វង្វេងភាំង​ៗ​ស្មារតីនេះ ឈ្មោះយិ​ន ឌី​ណា ហៅ​ភក្តី អាយុ​៣១​ឆ្នាំ ស្នាក់​នៅ​ភូមិ​ឫស្សី មានស្រុក​កំណើត​​នៅ​​ខេត្តកំពង់ចាម ។

​ប្រភព​​បន្ត​​ថា មុន​កើតហេតុបុរស​ខាងលើ​បាន​ផ្លោះ​របង​ចូល​ទៅ​ក្នុង​បរិវេណ​សាលា​អា​មេ​រិច​កាំ​ង​ប្រ៊ីដ ទៅ​ឈរ​នៅ​កន្លែង​ផ្ញើម៉ូតូ ឃើញ​​ដូច្នេះ សន្តិសុខ​សាលា​ស្រែកសួរ បែ​រជា​រត់គេចទើប​ស្រែក​ចោរ​ៗ ផ្អើល​នាំ​គ្នា​ដេញចាប់​​ភ្លាម​ៗ ដឹក​ប្រគល់​​ឱ្យ​​នគរបាល​ប៉ុុស្តិ៍​ចោម​​ចៅ ។ តាម​ការ​ពិនិត្យ​ជាក់ស្តែង​ បុរសនោះជា​មនុស្ស​បែក​ថ្នាំ រហូត​ដល់​វង្វេងស្មារតី និយាយ​ស្តី​លែង​ដឹង​ខុស​ត្រូវ ។ ​បុរស​នោះ​ថា រួប​គេ​​មាន​បក្សពួក​សរុប​៧​នាក់ បាន​ជួបជុំ​គ្នា​ជក់​ថ្នាំ​រួចរាល់​ហើយ ចែកផ្លូវ​គ្នា​ទៅ​ផ្ទះ ចំណែក​ខ្លួន​ក៏​ដើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

ក្រោយ​ពី​​ឃាត់ខ្លួន​បុរស​ខាងលើ យក​មក​ប្រគល់​​ឱ្យប៉ូ​លិសទុក​​ ដោយឱ្យ​អង្គុយ​រង់ចាំ​ស្វាង ទើបសួរនាំបាន​​​ ៕