ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ឺ! សុំតែរក​ពុទ្ធោ​ទេ និយាយលែងចេញរឿងចរាចរណ៍​​

7 ឆ្នាំ មុន

ខេត្ត​បន្ទាយមានជ័យ ៖ នារី​ម្នាក់​បាន​ស្លា.ប់​ក្នុង​ថ្លុកឈាម ​​និង​យុវជន​ម្នាក់ទៀតរង​​របួសធ្ងន់ ហើយត្រូវ​គេ​បញ្ជូនទៅ​​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា​-​ជប៉ុននៅ​ស្រុក​មង្គល​បូ​រី ​​បន្ទាប់ពី​មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍​ ​កាលពី​វេលា​ម៉ោង​១១ ​និង​

ខេត្ត​បន្ទាយមានជ័យ ៖ នារី​ម្នាក់​បាន​ស្លាប់​ក្នុង​ថ្លុកឈាម ​​និង​យុវជន​ម្នាក់ទៀតរង​​របួសធ្ងន់ ហើយត្រូវ​គេ​បញ្ជូនទៅ​​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា​-​ជប៉ុននៅ​ស្រុក​មង្គល​បូ​រី ​​បន្ទាប់ពី​មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍​ ​កាលពី​វេលា​ម៉ោង​១១ ​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២១ វិច្ឆិកា ស្ថិតនៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ក្នុង​ទីប្រជុំជន​ត្រង់​ចំណុច​ផ្លូវ​ចូល​ពន្ធនាគារ​ខេត្ត ភូមិ​គាប សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ​​រវាង​ម៉ូតូ​​និង​រថយន្ត​ ។

​ប្រភពឱ្យ​ដឹងថា នារី​​ដែលស្លាប់​​​ឈ្មោះអ៊ិ​ន គ​ន្ធា អាយុ​២១​ឆ្នាំ មានទីលំ​​នៅ​ភូមិ​គោរ​ដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ខេត្ត​បន្ទាយមានជ័យ ​និង​ម្នាក់​អ្នករង​របួសធ្ងន់​ឈ្មោះ​សា​មុត  ចក់ អាយុ​២០​ឆ្នាំ រស់​នៅ​ភូមិ​បាណ​យ សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ជិះ​​ម៉ូតូ​ម៉ាក​ហុងដា MSX ពណ៌.​ស ពាក់​ស្លាក​លេខ​ប​.​មាន​ជ័យ  1N.4622 ។

លោកនាយ​រង​ការិយាល័យ​បាន​បញ្ជាក់ថា មុន​ពេល​កើតហេតុ​ អ្នក​ជិះម៉ូតូធ្វើ​ដំណើរ​ពី​ខាងកើត​ទៅ​លិច ពេល​ទៅ​ដល់​ចំណុច​គ្រោះ​ថ្នាក់បាន​បើក​ឡើង​ជែង​ ជាមួយ​រថយន្ត​១​គ្រឿង​​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​.ស ប្រភេទ​ដឹក​ទំនិញ​ធុន​ធំ​ដឹក​ខ្សាច់ ពាក់​ស្លាក​លេខ​កំពង់ធំ3A.1248 (​អ្នកបើកបរ​រត់គេច​ខ្លួន​បាត់​) កំពុងធ្វើ​ដំណើរ​ពី​ខាង​មុខ ក្នុង​ទិស​ដៅ​ស្រប​ទិស​គ្នា ។

​ពេលម៉ូតូជែង​នោះ ក៏ជ្រុល​បុក​រថយន្ត​១​គ្រឿង​ ម៉ាក​តូ​យ៉ូតា​ ពណ៌​ស្ពៃជ្រក់ ​​​(ដោយ​អ្នកបើក​​​បាត់ដែរ)  ​កំពុង​ធ្វើ​ដំណើរ​បញ្ច្រាស​ទិស​គ្នា​​ បណ្តាល​ឱ្យ​ម៉ូតូ​ដួល ​អ្នក​បើក​ម៉ូតូ​ និង​អ្នក​រួម​ដំណើរ​ចូល​ក្រោម​រថយន្ត​ធំ ហើយ​ត្រូវ​កង់​រថយន្ត​ទី​២កិនទាំង​ម៉ូតូ​ និង​មនុស្សតែ​ម្តង ​រួច​បើក​ហួសប្រមាណ​១០០​ម៉ែត្រ ​បាន​រថយន្ត​ឈប់ខាងស្តាំ​ដៃ អ្នក​បើករថយន្ត​គេចខ្លួនអស់ ។​

បន្ទាប់​មក ​​រថយន្ត​១​គ្រឿង​ទៀត​​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ក្រហម ប្រភេទ​ដឹក​អ្នកដំណើរ​ធុន​ធំ ពាក់​ស្លាក​លេខ​ភ្នំពេញ 3C.7287  បើកបរ​ដោយ​ឈ្មោះ​គូ ចាន់​សុភាព ភេទ​ប្រុស ​អាយុ​២៦​ឆ្នាំ នៅ​ភូមិ​សិរី​សុខា ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្តកំពង់ចាម ​(​ត្រូវ​បាន​ចាប់ខ្លួន​) ធ្វើ​ដំណើរ​ពី​កើត​ទៅ​លិច មើល​ពុំ​ឃើញ​ពី​ចំងាយ ទៅ​ជាន់​អ្នក​រួម​ដ​ណើ​រ​បន្ថែម​ទៀត​បណ្តាល​ឲ្យ​ស្លាប់ ​។