ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​គ្រូបង្រៀន​ជាប់កិច្ចសន្យា​សារភាព​ថា ព្រោះ​បងថ្លៃ​បបួល​ចង់​អី​ៗ ទើប​កា​.​ប់​តែ​ម្តង

1 ឆ្នាំ មុន
  • កំពង់ចាម

អតីត​គ្រូបង្រៀន​ជាប់កិច្ចសន្យា​ម្នាក់ មាន​សតិ​មិន​ប្រក្រតី បាន​យក​កាំបិតប៉័ងតោ កា​.​ប់​ប្រ​.​ហារ​ទៅ​លើ​បងថ្លៃ​ប្រុស​របស់​ខ្លួន បណ្ដាល​ឲ្យ​រង​របួសធ្ងន់​។ ហេតុការណ៍​នោះ

ខេត្ត​ត្បូងឃ្មុំ ៖ អតីត​គ្រូបង្រៀន​ជាប់កិច្ចសន្យា​ម្នាក់ មាន​សតិ​មិន​ប្រក្រតី បាន​យក​កាំបិតប៉័ងតោ កា​.​ប់​ប្រ​.​ហារ​ទៅ​លើ​បងថ្លៃ​ប្រុស​របស់​ខ្លួន បណ្ដាល​ឲ្យ​រង​របួសធ្ងន់​។ ហេតុការណ៍​នោះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​២០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២២ នៅ​ចំណុច​ផ្ទះ​ឈ្មោះ​សឹម ញ៉ ភេទ​ស្រី អាយុ​៧៣​ឆ្នាំ ស្ថិត​នៅ​ក្នុងភូមិ​អណ្ដូង​ពក ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ដែល​បង្ក​ដោយ​ជនសង្ស័យ​ម្នាក់​ឈ្មោះ សាន ម៉ា​រី​ណា ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ​។ ហើយ​ក្រោយ​ពេល​កើតហេតុ កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​មូលដ្ឋាន បាន​ចុះ​ទៅ​ឃាត់ខ្លួន​ស្ត្រី​រូប​នោះ បញ្ជូន​មក​សួរនាំ​ផង​ដែរ​។

លោក​វរសេនីយ៍ឯក សាំ ហេង អធិការ​នគរបាល​ស្រុក​ត្បូងឃ្មុំ បាន​ប្រាប់​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ខាង​លើ​មានឈ្មោះ ព្រុំ ថុ​ន ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ ជា​ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ (​ត្រូវជា​បងថ្លៃ​) រង​របួស​ចំនួន​៤​កន្លែង ៖ ១- ត្រូវ​ស្មា​មួយ​កន្លែង ២- ត្រូវ​សៀតផ្កា​មួយ​កន្លែង ៣-​ត្រូវ​ចំ​លើ​ក្បាល​មួយ​កន្លែង និង​៤- ត្រូវ​ក​.​ផ្នែក​ខាងក្រោយ​មួយ​កន្លែង (​កម្រិត​ធ្ងន់​) ខណៈ​ពេល​ជន​រង​គ្រោះ​អង្គុយ​លើ​កៅអី​នៅ​ក្រោមផ្ទះ កំពុង​តែ​លេង​ទូរស័ព្ទ​។

លោក​អធិការ​នគរបាល​ស្រុក​ត្បូងឃ្មុំ​បន្ត​ឲ្យ​ដឹង​ទៀត​ថា ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​ត្បូងឃ្មុំ ។ ហើយ​បន្ទាប់​ពី​ទទួល​បណ្តឹង​នៅ​យប់​ថ្ងៃ​ដដែល ដោយ​បានការ​ឯកភាព​ពី​លោក​ឧត្តមសេនីយ៍​ស្នងការ និង​ការ​សម្របសម្រួល​ពី​លោក ហាក់ សៀ​ក​លី​ម ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ​, កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្បូង សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្រឡប់ បាន​ចាត់ការ​ជា​បន្ទាន់​ចុះ​ដល់​កន្លែង​កើតហេតុ និង​ធ្វើការ​ពិនិត្យ ឃាត់ខ្លួន​បាន​ជនសង្ស័យ​ឈ្មោះ សាន ម៉ា​រី​ណា ខាងលើ ព្រមទាំង​ដកហូត​វត្ថុ​តាង​កាំបិតប៉័ងតោ​ចំនួន​០១ រួច​បញ្ជូន​ជនសង្ស័យ​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ត្បូងឃ្មុំ​តែ​ម្តង​។

សូម​បញ្ជាក់​ថា ជនសង្ស័យ​ជា​ប្អូនថ្លៃ​រូប​នេះ ពី​មុន​ជា​គ្រូបង្រៀន​ជាប់កិច្ចសន្យា តែ​ក្រោយមក ជំងឺ​បាន​យាយី​មក​លើ​រាង​កាយ ទើប​ធ្វើ​ឲ្យ​ស្ត្រី​រូប​នេះ​លាឈប់​ពី​គ្រូបង្រៀន ដោយសារ​តែ​មាន​សតិ​មិន​ប្រក្រតី ដែល​គិត​រហូត​មក​ដល់​ពេល​នេះ គឺ​ជិត​១០​ឆ្នាំ​មក​ហើយ​។

ហើយ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច ស្ត្រី​ប្អូនថ្លៃ​ដែល​ជាប់ចោទ​បាន​ឆ្លើយ​សារភាព​ថា មូលហេតុ​ដែល​កា​.​ប់​បងថ្លៃ​នេះ គឺ​ដោយសារ​តែ​ជន​រង​គ្រោះ​បាន​បបួល​គាត់​ចង់​អី​ៗ… ដោយ​មើលឃើញ​នូវ​ទ​ង្វើ​បែប​នេះ ក៏​សម្រេចកា​.​ប់​បងប្រុស​ថ្លៃ​តែ​ម្ដង​។

អធិការ​នគរបាល​ស្រុក​ត្បូងឃ្មុំ បាន​បញ្ជាក់​ថា នៅ​ពេល​ដែល​បញ្ជូន​ស្ត្រី​សង្ស័យ​មក​ដល់​អធិការ​នគរបាល​ស្រុក មិន​មានការ​អន្តរាគមន៍ ដើម្បី​សុំ​ឲ្យ​ជនជាប់ចោទ​រួច​ពិរុទ្ធ​នោះ​ទេ ហើយ​ក៏​មិន​មាន​លិខិតបញ្ជាក់​ពី​មន្ទីរពេទ្យ​ណាមួយ​ដែល​ថា ស្ត្រី​រូប​នេះ​មាន​ភាព​មិន​ប្រក្រតី​ដែរ​។​ដោយសារ​គ្រួសារ​ជន​រង​គ្រោះ បាន​ឲ្យ​បញ្ជូន​ជន​ដៃដល់​ចាត់ការ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ