ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លុតណាស់ទើប​តែជួប! ឆ្មាស៊ីឆ្មា​ ដោយសារ​មនុស្ស​

7 ឆ្នាំ មុន

អូស្ត្រាលី​៖ តាម​ប្រភព​ព័ត៌មាន Metroថា ស្ត្រី​ម្នាក់​រស់នៅ Adelaide ក្នុងប្រទេស​អូស្ត្រាលី បាន​ទុក​សត្វ​ឆ្មា​របស់​នាង​ទាំង១៤​ក្បាល​ចោល​​​ក្នុងផ្ទះ​​រយៈពេល​យ៉ាង​យូរ រហូត​ដល់​សត្វ​ឆ្មា​ ទាំងនោះចាប់​គ្នា​វា​ស៊ី​ជា​​អាហារ​ ។

នៅ​ក្នុង​វី​ឌី​អូ​ថត​ដោយ​ក្រុម​ជួយ​សង្គ្រោះ​បានឱ្យឃើញគ្រោងឆ្អឹង​ និង​រោម​របស់​សត្វ​ឆ្មា ហើយ​មាន​តែ​ឆ្មា​មួយ​ក្បាល​ទេ ដែល​នៅ​មាន​ជីវិត​។

ស្ត្រី​ជា​ម្ចាស់ដែល​គេ​ចាត់​ទុក​ថា​ មាន​ជំងឺ​ផ្លូវចិត្តត្រូវ​បាន​ចោទប្រកាន់​នៅ​ក្នុង​សាល​កាត់ក្តី Port Adelaide Magistrates ពី​បទ​ប្រព្រឹត្ត​អំពើ​សាហាវ​ឃោ​រឃៅ​ទៅ​លើ​សត្វ ហើយត្រូវ​បាន​គេ​ហាម​មិនឱ្យចិញ្ចឹមសត្វ​តទៅ​ទៀត​។

ប្រធាន​ស៊ើបអង្កេត លោក Andrea Lewis បាន​មាន​ប្រសាសន៍​ថា នៅ​ពេល​ដែល​ក្រុមការងារ​បាន​ទៅ​ដល់​ផ្ទះ​របស់​ម្ចាស់​ឆ្មា​ទាំង​នោះ ពួក​គេ​បានឮសំឡេង​ឆ្មា​ស្រែក​​លឺ​ៗ ដែល​វា​ជា​សម្លេង​របស់ Trooper (​ឆ្មា​មួយ​ក្បាល​ដែល​នៅ​រស់​នោះ​)​ ។ ឈ្មោះ​នេះ​ត្រូវ​បាន​​ដាក់​ឱ្យ ក្រោយ​ពេល​រក​ឃើញ​វា​នៅ​ម្នាក់ឯង​ នៅ​ក្នុងផ្ទះ​ ។ សត្វ​ឆ្មា Trooper ឥលូវ​នេះ​មានផ្ទះ​ថ្មី​ហើយ ​ព្រមទាំង​បានជា​សះស្បើយ​យ៉ាង​ប្រសើរ​ផង​ដែរ ​។

Lewis បាន​បន្ត​ថា បើសិនជា​អ្នក​មិន​អាច​មើលថែ​សត្វ​ចិញ្ចឹម​របស់​លោក​អ្នក​បាន​ទេ សូម​ទុក​វា​ឱ្យ​មិត្ត​ភក្តិ​របស់​អ្នក​មើលថែ​ទៅ ចៀសវាង​ទុក​វា​ចោល​បែប​នេះ​ ៕