ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើរ​រើស​អេ​ត​ចាយ​សុខ​ៗ ឃើញ​ម៉ាស៊ីន​ឡាន​គេ​ទុក​ចោល​ទំនង​ក៏​យក​ទៅ តែ​ត្រូវ​អស់លក្ខណ៍

1 ឆ្នាំ មុន
  • រតនគិរី

៖ បុរស​ជា​ជនជាតិ​វៀតណាម​ម្នាក់​កំពុង​តែ​ដើរ​រើស​អេ​ត​ចាយ ក៏​បាន​ប្រទះ​ឃើញ​គ្រឿង​ម៉ាស៊ីនរថយន្ត​ទុក​នៅ​ខាង​មុខ​ផ្ទះ ហើយ​បែកគំនិត​ឆ្លៀតឱកាស

ខេត្តរតនគិរី ៖ បុរស​ជា​ជនជាតិ​វៀតណាម​ម្នាក់​កំពុង​តែ​ដើរ​រើស​អេ​ត​ចាយ ក៏​បាន​ប្រទះ​ឃើញ​គ្រឿង​ម៉ាស៊ីនរថយន្ត​ទុក​នៅ​ខាង​មុខ​ផ្ទះ ហើយ​បែកគំនិត​ឆ្លៀតឱកាស​លួច​យក​ទៅ​តែ​ម្តង តែ​ត្រូវ​បាន​នគរបាល​ចាប់ខ្លួន​បាន រួច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​ច្បាប់​តែ​ម្តង​។

ការ​ចាប់​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ដើរ​រើស​អេ​ត​ចាយ រួច​លួច​ម៉ាស៊ីនរថយន្ត​យក​ទៅ​នោះ សមត្ថ​កិច្ច​បាន​ធ្វើ​ឡើង​នៅ​វេលា​សៀ​ល​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២២ នៅ​ចំណុច​ភូមិ​ឡា​ប៉ូ សង្កាត់​យក្ស​ឡោម​។ ក្នុង​ហេតុការណ៍​នោះ ក៏​មានការ​សម្របសម្រួល​នីតិវិធី​ពី​លោក កែវ ភក្តី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ផង​ដែរ​។

ជនសង្ស័យ​ដែល​ឃាត់ខ្លួន​រូប​នោះ​មានឈ្មោះ ថា​ម យ៉ាង​ថា​ន់ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជា​ជនជាតិ​វៀតណាម មុខរបរ​ទិញ​អេ​ត​ចាយ មាន​ទីលំនៅ​សព្វថ្ងៃ​នៅ​ភូមិ​ជ័យ​ជំនះ សង្កាត់​ឡា​បាន​សៀ​ក ក្រុង​បាន​លុង ខេត្តរតនគិរី​។

គួរ​បញ្ជាក់​ថា មុន​ពេល​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នោះ ដោយសារ​កម្លាំង​ប៉ុស្តិ៍​យក្ស​ឡោម បាន​ទទួល​ពាក្យបណ្តឹង​រាយការណ៍​ពី​ប្រជាពលរដ្ឋ​ថា មាន​ករណី​លួច​គ្រឿង​រថយន្ត​នៅ​មុខ​ផ្ទះ​របស់​គាត់ ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​រួច​មក​ភ្លាម កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ត្រួតពិនិត្យ​ភ្លាម ហើយ​ក៏​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​យក​មក​អធិការដ្ឋាន​នគរបាល​ក្រុង​បាន​លុង ដើម្បី​ធ្វើការ​សាកសួរ​បំភ្លឺ និង​បន្ត​នីតិវិធី​។

ក្រោយ​ពេល​ឃាត់ខ្លួន សមត្ថកិច្ច​ក៏​បាន​ដកហូត​សម្ភារៈ រួម​មាន​៖ ១- ម៉ូតូ​ម៉ាក​វេ​វ ឆ្លាម ពណ៌​ស គ្មាន​ស្លាក​លេខ សណ្តោង​រ៉ឺ​ម៉ក​១​គ្រឿង​, ប្រអប់លេខ​រថយន្ត​ចំនួន​១, ពូថៅ​មួយ និង​សម្ភារៈ​កូនសោ​មួយ​ចំនួន​ទៀត​ផង ។

ក្រោយ​ពេល​កើតហេតុ ជនសង្ស័យ រួម​ទាំង​សម្ភារៈ​វត្ថុ​តាង ត្រូវ​បាន​នាំ​ខ្លួន​ទៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បាន​លុង និង​បាន​បំពេញ​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​នៅ​វេលា​រសៀល​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២២ នោះ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ