ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តេច​ប្រដាល់​ហ្វ៊ី​លី​ពី​ន Manny Pacquiao ចង់​ប្រកួត​ជាមួយ Floyd Mayweather ម្តងទៀត

7 ឆ្នាំ មុន

អ្នក​ប្រដាល់​អាជីព​ហ្វ៊ី​លី​ពី​ន​វ័យ​៣៧​ឆ្នាំ Manny Pacquiao បាន​និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន​ថា រូប​លោក​ចង់​ជួប​អ្នក​ប្រដាល់​មិន​ដែល​ចាញ់​របស់​អា​មេ​រិ​ក​វ័យ​៣៩​ឆ្នាំ Floyd Mayweather លើ​សង្វៀន​

អ្នក​ប្រដាល់​អាជីព​ហ្វ៊ី​លី​ពី​ន​វ័យ​៣៧​ឆ្នាំ Manny Pacquiao បាន​និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន​ថា រូប​លោក​ចង់​ជួប​អ្នក​ប្រដាល់​មិន​ដែល​ចាញ់​របស់​អា​មេ​រិ​ក​វ័យ​៣៩​ឆ្នាំ Floyd Mayweather លើ​សង្វៀន​ម្តងទៀត ក្រោយ​ពី​យកឈ្នះ​កីឡាករ​Jessie Vargas ក្នុង​ជំនួប​ដណ្តើម​ខ្សែក្រវាត់​ទម្ងន់​មធ្យម​ពិភពលោក​ពី​ស្ថាប័នប្រដាល់ WBO កាលពី​ថ្ងៃ​ទី​៦ វិច្ឆិកា កន្លង​ទៅ ។

Pacquiao បន្ថែម​ថា ជ័យជម្នះ​លើ​កីឡាករ Jessie Vargas ធ្វើ​ឱ្យ​រូបគេ​មាន​ជំនឿ​ចិត្ត​ខ្ពស់​ដើម្បី​សងសឹក​ជាមួយ Mayweather ដែល​ខ្លួន​បាន​ចាញ់​ក្នុង​ការ​ប្រកួត​ប្រចាំ​សតវត្សរ៍ (Fight of Century) កាលពី​ឆ្នាំ​មុន ។

ទោះជា​យ៉ាងណា​ក៏​ដោយ អ្នក​ប្រដាល់​មិន​ដែល​ស្គាល់​ពាក្យ​ថា​ចាញ់​Mayweather បាន​បោះពាក្យ​សម្តី​ថា រូបគេ​មិន​ទាន់​មាន​គ​ម្រា​ង​ឡើង​សង្វៀន​វិញ​ទេ ពោល​គឺ​ចង់​សម្រាក និង​មាន​ពេលវេលា​សម្រាប់​ខ្លួនឯង​ឱ្យ​បាន​ច្រើន ។ កីឡាករ​ហ្វ៊ី​លី​ពី​ន​ដែល​ធ្លាប់​ប្រកាស​ក្តែ​ង​ៗ​ថា​ចូល​និវត្តន៍​ជា​ផ្លូវការ​បន្ទាប់​ពី​យកឈ្នះ​កីឡាករ​អា​មេ​រិ​ក​Timothy Bradley និង​មុន​ពេល​ចូល​កាន់​តំណែង​ជា​សមាជិក​ព្រឹទ្ធសភា​របស់​ហ្វ៊ី​លី​ពី​ន​បាន​អញ្ជើញ Mayweather ចូលរួម​ទស្សនាការ​ប្រកួត​របស់​គេ​និង​Jessie Vargas ។

Pacquiao នៅ​តែ​មាន​ជំនឿ​ចិត្ត​លើ​ជំនាញ​អាជីព​ប្រដាល់​របស់​គេ​យ៉ាង​ខ្លាំង​ដោយ​ផ្តល់​ដំបូន្មាន​ដល់​អ្នក​ប្រដាល់​ជំនាន់​ក្រោយ​ថា អ្វី​ដែល​អ្នក​ត្រូវការ​គឺ​វិន័យ និង​ការ​ខិតខំ​ប្រឹងប្រែង​ដើម្បី​ជ័យជម្នះ​ដ៏​ត្រចះត្រចង់​សម្រាប់​ខ្លួនឯង និង​មនុស្ស​នៅ​ជុំវិញ​ខ្លួន ។ និយាយ​កាលពី​ខែតុលា​កន្លង​ទៅ Pacquiao ប្រកាស​ថា រូប​លោក​នឹង​មិន​ទៅ​ណា​ឆ្ងាយ​ពី​សង្វៀន​នោះ​ទេ​ពោល​គឺ​លោក​ចង់​ធ្វើ​ជា​សមាជិក​ព្រឹទ្ធសភា​ហ្វ៊ី​លី​ពី​ន​ដំបូង​គេ​ក្នុង​អាជីព​ប្រដាល់​ដែល​ក្លាយជា​ជើងឯក​ពិភពលោក ៕