រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា មានបុរសចំនួន៨នាក់បានជិះម៉ូតូចំនួន៤គ្រឿងតាមផ្លូវ ដោយជិះម៉ូតូបណ្តើរគ្នាក្នុងបំណងទៅបន្ទប់ជួល ក៏ស្រាប់តែត្រូវក្មេងស្ទា.វមួយក្រុមពួនសម្ងំក្នុងព្រៃស្មៅចាំគប់ដុំថ្មតែម្តង គ្រានោះជនរងគ្រោះក៏បានជិះម៉ូតូត្រឡប់ទៅសួរនាំវិញ តែបែរជាត្រូវក្រុមក្មេងស្ទា.វទាំងនោះ បានហៅគ្នីគ្នាបន្ថែមជាង២០នាក់ប្រដាប់ដោយកាំបិត និងដំបង ចេញមកវា.យកា.ប់កម្ទេចម៉ូតូចំនួនពីរគ្រឿង បណ្ដាលឲ្យរងការខូចខាត បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ នៅត្រង់ចំណុចសំណង់មិនរៀបរយ តាមបណ្ដោយផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
![Picture]()
តាមប្រភពពីជនរងគ្រោះបានរៀបរាប់ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ពួកគាត់ប្រុសៗមានគ្នា៨នាក់បានជិះម៉ូតូចំនួន៤គ្រឿង ទើបតែចេញពីកន្លែងធ្វើការនៅចាក់អង្រែ ក្នុងបំណងទៅបន្ទប់ជួលនៅឯបឹងសាឡាង ដោយពួកគាត់បានជិះបណ្តើរគ្នាក្នុងល្បឿនយឺតៗល្មម តាមបណ្ដោយផ្លូវ៦០ម៉ែត្រ ទិសដៅពីត្បូងទៅជើង។
![Picture]()
ជនរងគ្រោះបន្តថា លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានជនមិនស្គាល់មុខ បានធ្វើសកម្មភាពយកដុំថ្មគប់ចេញពីព្រៃស្មៅមកលើពួកគាត់ដែលជាជនរងគ្រោះ។ ពេលនោះគាត់ក៏ជិះម៉ូតូត្រឡប់ទៅវិញ ក៏ឃើញមានក្មេងស្ទា.វ៣ទៅ៤នាក់កំពុងឈប់នៅក្នុងព្រៃស្មៅនោះ ហើយពួកគាត់ក៏ឈប់ម៉ូតូ រួចក៏ចុះទៅសួរនាំ។
![Picture]()
ជនរងគ្រោះបន្តទៀតថា រំពេចនោះដែរ ក៏ស្រាប់តែលេចមុខបក្សពួកក្មេងស្ទា.វទាំងនោះមានគ្នាជាង២០នាក់ បានរត់ចេញពីក្នុងសំណង់មិនរៀបរយដែលប្រដាប់ដោយកាំបិត ដំបង និងដុំថ្ម បានធ្វើសកម្មភាពដេញវា.យ និងកា.ប់ទៅលើពួកគាត់ដែលជាជនរងគ្រោះ ខណៈពេលនោះពួកគាត់ភ័យស្លន់ស្លោខ្លាំងពេក ក៏រត់ឡើងជិះម៉ូតូគេចខ្លួន ខ្លះទៀតឡើងជិះម៉ូតូមិនទាន់ក៏បានដកសោម៉ូតូ ហើយរត់យករួចខ្លួនតែម្តង។ បន្ទាប់មក ក្មេងស្ទា.វទាំងនោះ បាននាំគ្នាកា.ប់ និងវា.យកម្ទេចម៉ូតូរបស់ជនរងគ្រោះអស់ចំនួន២គ្រឿង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ និងថែមទាំងលួចយកស្លាកលេខម៉ូតូមួយគ្រឿង ហើយក្រុមក្មេងស្ទា.វនោះក៏នាំគ្នារត់ចូលទៅក្នុងសំណង់មិនរៀបរយនោះវិញបាត់អស់តែម្តង។
![Picture]()
ប្រភពដដែលបន្តទៀតថា ម៉ូតូទាំង២គ្រឿងដែលត្រូវក្រុមក្មេងស្ទា.វកា.ប់កម្ទេចនោះ មានមួយគ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ កណ្ដាល1W-2315 និងមួយគ្រឿងទៀតម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ដែលត្រូវក្រុមក្មេងស្ទា.វកា.ប់យកស្លាកលេខទៅបាត់។ បន្ទាប់មកក៏មានសមត្ថកិច្ចមូលដ្ឋាន រួមជាមួយកម្លាំងកងរាជអាវុធហ្ថតខណ្ឌមានជ័យ បានចុះមកធ្វើការអន្តរាគមន៍ភ្លាមៗផងដែរ។
![Picture]()
តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ករណីខាងលើនេះ មិនមែនជាលើកទី១នោះទេ ដែលកន្លងមកក៏ធ្លាប់មានជនមិនស្គាល់មុខដែលពួនសង្ងំនៅក្នុងព្រៃស្មៅ ហើយធ្វើសកម្មភាពគប់ដុំថ្មទៅលើអ្នកធ្វើដំណើរដែលជិះឆ្លងកាត់ចំណុចនោះជាច្រើនលើកណាស់មកហើយដែរ គឺពួកគេតែងតែធ្វើសកម្មភាពនៅពេលយប់ស្ងាត់ ទៅលើអ្នកដំណើរដែលជិះម៉ូតូឆ្លងកាត់។ ហើយជនមិនស្គាល់មុខទាំងនោះ ក៏ធ្លាប់គប់ដុំថ្មទៅលើអ្នកដំណើរ បណ្តាលឲ្យដួលម៉ូតូ និងបានឆ្លៀតឱកាសចេញមកលើកយកម៉ូតូបំរុងជិះចេញថែមទៀតផង ប៉ុន្តែក៏ត្រូវបានអ្នកដំណើរផ្សេងទៀតមកទាន់ ក៏ទុកម៉ូតូចោល រួចរត់គេចខ្លួនបាត់ស្រមោលបាត់ទៅវិញទៅ។
![Picture]()
ក្រោយពេលកើតហេតុ ជនរងគ្រោះក៏បានទៅធ្វើការដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើ ដើម្បីឲ្យសមត្ថកិច្ចជួយធ្វើការស្រាវជ្រាវតាមចាប់ក្មេងស្ទា.វ និងជនដែលឆ្លៀតឱកាសនេះ យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ