ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកជំនន់​ផ្តា.ច់ជីវិត​មនុស្ស៤១​នាក់ ​នៅ​បង់​ក្លា​ដេ​ស និង​ឥណ្ឌា ខណៈ​រាប់​លាន​នាក់​ជាប់​គាំង

1 ឆ្នាំ មុន

ខ្យល់ព្យុះ​ម៉ូ​សុង​នៅ​ក្នុង​ប្រទេស​បង់​ក្លា​ដេ​ស និង​ឥណ្ឌា​បាន​ឆក់​យក​ជីវិត​មនុស្ស​យ៉ាងតិច ៤១​នាក់ ហើយ​ទឹកជំនន់​បាន​ធ្វើ​ឲ្យ​មនុស្ស​រាប់​លាន​នាក់​ជាប់​គាំង​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​មន្ត្រី​នៅ​ថ្ងៃ​សៅរ៍ ទី ១៨ មិថុនា​នេះ​។ ទឹកជំនន់​បាន​បង្ក​ការ​គំ​រា​.​ម​កំហែង​យ៉ាង​ទៀងទាត់​ទៅ​ដល់​ប្រជាជន​រាប់​លាន​នាក់​ក្នុង​ប្រទេស​បង់​ក្លា​ដេ​ស​ដែល​មាន​កម្រិត​ទាប ប៉ុន្តែ​អ្នកជំនាញ​និយាយ​ថា…

ខ្យល់ព្យុះ​ម៉ូ​សុង​នៅ​ក្នុង​ប្រទេស​បង់​ក្លា​ដេ​ស និង​ឥណ្ឌា​បាន​ឆក់​យក​ជីវិត​មនុស្ស​យ៉ាងតិច ៤១​នាក់ ហើយ​ទឹកជំនន់​បាន​ធ្វើ​ឲ្យ​មនុស្ស​រាប់​លាន​នាក់​ជាប់​គាំង​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​មន្ត្រី​នៅ​ថ្ងៃ​សៅរ៍ ទី ១៨ មិថុនា​នេះ​។

ទឹកជំនន់​បាន​បង្ក​ការ​គំ​រា​.​ម​កំហែង​យ៉ាង​ទៀងទាត់​ទៅ​ដល់​ប្រជាជន​រាប់​លាន​នាក់​ក្នុង​ប្រទេស​បង់​ក្លា​ដេ​ស​ដែល​មាន​កម្រិត​ទាប ប៉ុន្តែ​អ្នកជំនាញ​និយាយ​ថា ការ​ប្រែប្រួល​អាកាស​កំពុង​បង្កើន​ភាព​កាច​សាហា​.​វ និង​ហេតុការណ៍​មិន​អាច​ទាយ​ទុក​មុន​បាន​។

ភ្លៀង​ធ្លាក់​ខ្លាំង​ឥត​ឈប់​ឈរ​កាលពី​ស​ប្តា​ហ៍​មុន ប​ង្កើ​ឲ្យ​មានការ​ជន​លិច​តំបន់​ជា​ច្រើន​នៅ​ភាគ​ឦសាន​ប្រទេស​បង់​ក្លា​ដែ​ស ដោយ​កងទ័ព​ជា​ច្រើន​ត្រូវ​បាន​ដាក់​ពង្រាយ​ដើម្បី​ជួយ​ជម្លៀស​ប្រជាជន​ចេញ​។

សាលារៀន​ជា​ច្រើន​ខ្នង​បាន​ប្រែ​ក្លាយជា​ជម្រក​សង្គ្រោះ​សម្រាប់​អ្នក​ភូមិ ដែល​ត្រូវ​បាន​ជន់​លិច​អស់​រយៈពេល​ជា​ច្រើន​ម៉ោង​ដោយសារ​ទឹកទន្លេ​ឡើង​ខ្ពស់​។

អ្នក​ភូមិ​ម្នាក់​ឈ្មោះ Lokman ដែល​រស់នៅ​ក្នុងភូមិ Companiganji បាន​និយាយ​ថា «ភូមិ​ទាំងមូល​ត្រូវ​ជន់​លិច​ដោយ​ទឹក​នៅ​ព្រឹក​ថ្ងៃ​សុក្រ ហើយ​យើង​ទាំងអស់​គ្នា​ត្រូវ​ជាប់​គាំង​» ​។

បុរស​វ័យ ២៣​ឆ្នាំ​រូប​នេះ​បញ្ជាក់​ទៀត​ថា «បន្ទាប់​ពី​រង​ចាំ​ពេញ​មួយ​ថ្ងៃ​នៅ​លើដំបូល​ផ្ទះ អ្នក​ជិតខាង​ម្នាក់​បាន​សង្គ្រោះ​ពួក​យើង​ដោយ​ទូក​។ ម្តាយ​របស់ខ្ញុំ​និយាយ​ថា គាត់​មិន​ដែល​ឃើញ​ទឹកជំនន់​បែប​នេះ​ទេ​ក្នុង​ជីវិត​របស់​គាត់​»​។

ចំណែក​ស្ត្រី​ម្នាក់​ឈ្មោះ Asma Akter ដែល​ត្រូវ​គេ​សង្គ្រោះ​ទឹកជំនន់​បាន​និយាយ​ថា​គ្រួសារ​របស់​គាត់​មិន​អាច​បរិភោគ​អ្វី​ពីរ​ថ្ងៃ​មក​ហើយ​។

នាង​និយាយ​ថា «ទឹក​ឡើង​យ៉ាង​លឿន យើង​មិន​អាច​យក​ឥ​វ៉ា​ន់​របស់​យើង​បាន​នោះ​ទេ​។ តើ​អ្នក​អាច​ចំអិន​អាហារ​បាន​របៀប​ណា​បើ​អ្វី​ៗ​ទាំងអស់​ត្រូវ​ទឹក​លិច​អស់ហើយ?»៕ (​យោង​តាម​ប្រភព​៖ AFP)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ