ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ៧៧​នាក់ជាប់​ក្នុង​អណ្តូងរ៉ែ​ ក្នុង​តំបន់ Donetsk ដោយសារ​ការ​វា​.​យ​ប្រហារ​ពី​អ៊ុយ​ក្រែ​ន

1 ឆ្នាំ មុន

កម្មករ​ចំនួន ៧៧​នាក់​ជាប់​ក្នុង​អណ្តូងរ៉ែ​ក្នុង​តំបន់ Donetsk ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​ដោយសារ​តែ​ចរន្តអគ្គិសនី​ចូល​ទៅ​អ​ណ្តូ​រ៉ែ​ត្រូវ​បាន​កាត់​ផ្តាច់​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​រដ្ឋ​រុ​ស្ស៊ី RIA​។ សារព័ត៌មាន​នេះ​បាន​ដកស្រង់​សម្តី​របស់​ក្រុម​មន្ត្រី​ក្នុង​តំបន់​ផ្តាច់ខ្លួន​គាំទ្រ​ដោយ​រុ​ស្ស៊ី​ថា «​ដោយសារ​ការ​វា​.​យ​ប្រហារ​របស់​កងទ័ព​អ៊ុយ​ក្រែ​ន អគ្គិសនី​ទៅ​អណ្តូងរ៉ែ Zasyadko…

កម្មករ​ចំនួន ៧៧​នាក់​ជាប់​ក្នុង​អណ្តូងរ៉ែ​ក្នុង​តំបន់ Donetsk ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​ដោយសារ​តែ​ចរន្តអគ្គិសនី​ចូល​ទៅ​អ​ណ្តូ​រ៉ែ​ត្រូវ​បាន​កាត់​ផ្តាច់​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​រដ្ឋ​រុ​ស្ស៊ី RIA​។

សារព័ត៌មាន​នេះ​បាន​ដកស្រង់​សម្តី​របស់​ក្រុម​មន្ត្រី​ក្នុង​តំបន់​ផ្តាច់ខ្លួន​គាំទ្រ​ដោយ​រុ​ស្ស៊ី​ថា «​ដោយសារ​ការ​វា​.​យ​ប្រហារ​របស់​កងទ័ព​អ៊ុយ​ក្រែ​ន អគ្គិសនី​ទៅ​អណ្តូងរ៉ែ Zasyadko ក្នុង​តំបន់ Donetsk ត្រូវ​បាន​កាត់​ផ្តាច់ កម្មករ​រ៉ែ​ចំនួន ៧៧​នាក់​ជាប់​នៅ​ក្រោម​ដី​» ​។

មិន​ទាន់​មាន​ប្រតិកម្ម​ភ្លាម​ៗ​ពី​រដ្ឋធានី​គៀវ​ជុំវិញ​ហេតុ​ការ​នោះ​ឡើយ​ ។ ប៉ុន្តែ​អ៊ុយ​ក្រែ​ន​តែង​បដិសេធ​ធ្វើការ​វា​.​យ​ប្រហារ​លើ​តំបន់ Donetsk និង Luhansk ដែល​បង្កើត​បានជា​តំបន់ Donbas​។

តំបន់​ទាំង​ពីរ​មួយ​ផ្នែក​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ក្រុម​ផ្តាច់ខ្លួន​គាំទ្រ​ដោយ​រុ​ស្ស៊ី​ដែល​ដណ្តើម​កាន់កាប់​បាន​នៅ​ក្នុង​ឆ្នាំ ២០១៤៕ (​យោង​តាម​ប្រភព​៖ Aljazeera)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ