ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​អនុម័ត​ឲ្យ​ប្រើ​វ៉ាក់សាំង Pfizer និង Moderna សម្រាប់​កុមារ​អាយុ​ក្រោម៥​ឆ្នាំ

1 ឆ្នាំ មុន

រដ្ឋបាល​ឱសថ និង​ចំណីអាហារ​អា​មេ​រិ​កបាន​ផ្តល់​ការ​អនុញ្ញាតិ​ជា​បន្ទាន់​នូវ​ការ​ប្រើប្រាស់​វ៉ាក់សាំង Pfizer និង Moderna សម្រាប់​កុមារ​អាយុ​ក្រោម ៥​ឆ្នាំ ដែល​ជា​ក្រុម​អាយុ​កំពុង​រង​ចាំ​ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ ១៩​នៅ​ក្នុង​ប្រទេស​ភាគច្រើន​។ ស្ថា​ប័​នេះ​បាន​អនុញ្ញាតិ​កាលពី​ថ្ងៃ​សុក្រ…

រដ្ឋបាល​ឱសថ និង​ចំណីអាហារ​អា​មេ​រិ​កបាន​ផ្តល់​ការ​អនុញ្ញាតិ​ជា​បន្ទាន់​នូវ​ការ​ប្រើប្រាស់​វ៉ាក់សាំង Pfizer និង Moderna សម្រាប់​កុមារ​អាយុ​ក្រោម ៥​ឆ្នាំ ដែល​ជា​ក្រុម​អាយុ​កំពុង​រង​ចាំ​ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ ១៩​នៅ​ក្នុង​ប្រទេស​ភាគច្រើន​។

ស្ថា​ប័​នេះ​បាន​អនុញ្ញាតិ​កាលពី​ថ្ងៃ​សុក្រ ទី ១៧ ខែមិថុនា​ម្សិលមិញ​នេះ​ឲ្យ​ប្រើ​វ៉ាក់សាំង Moderna ២​ដូ​ស​សម្រាប់​កុមារ​អាយុ​ពី ៦​ខែ​ដល់ ៥​ឆ្នាំ និង​វ៉ាក់សាំង Pfizer ៣​ដូ​ស​សម្រាប់​កុមារ​អាយុ​ចន្លោះ​ពី ៦​ខែ និង ៤​ឆ្នាំ​។

លោក Robert Califf ប្រធាន​រដ្ឋបាល​ចំណីអាហារ និង​ឱសថ​បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​ឪពុក​ម្តាយ អ្នក​ថែទាំ និង​គ្រូពេទ្យ​ជា​ច្រើន​បាន​រង់ចាំ​វ៉ាក់សាំង​សម្រាប់​កុមារ​តូច​ៗ ហើយ​វ៉ាក់សាំង​ទាំងនេះ​នឹង​ជួយ​ការពារ​កុមារ​ដែល​មាន​អាយុ​ពី ៦​ខែ​ឡើង​”​។

លោក​បញ្ជាក់​ថា «យើង​រំពឹង​ថា​វ៉ាក់សាំង​សម្រាប់​កុមារ​តូច​ៗ​នឹង​ផ្តល់​ការ​ការពារ​ពី​ស្ថានភាព​ធ្ងន់ធ្ងរ​បំផុត​នៃ COVID-១៩ ដូច​ជា​ការ​ចូល​មន្ទីរពេទ្យ និង​ការ​ស្លា​.​ប់»​។

សូម​បញ្ជាក់​ថា វ៉ាក់សាំង​ទាំង​ពីរ​ប្រភេទ​នេះ​បាន​ធ្វើតេស្ត​ក្នុង​ការ​សាកល្បង​លើ​កុមារ​រាប់​ពាន់​នាក់​។ វា​ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​កម្រិត​ផល​ប៉ះពាល់​ស្រ​ដៀង​គ្នា​ទៅ​នឹង​កម្រិត​ស្រាល​ដូច​ក្នុង​ក្រុម​មនុស្ស​វ័យ​ចំណាស់ និង​បង្ក​ឲ្យ​មាន​កម្រិត​ស្រ​ដៀង​គ្នា​នៃ​អង្គ​ប​ដិ​ប្រាណ​។

វ៉ាក់សាំង Pfizer មាន​ប្រសិទ្ធិ​ភាព​ខ្ពស់​ប្រឆាំង​នឹង​កូ​វី​ដ ១៩ ដោយ​ក្រុមហ៊ុន​បញ្ជាក់​ថា​មាន​រហូត​ដល់ ៨០​ភាគរយ ធៀប​ទៅ​នឹង​ប្រសិទ្ធិ​ភាព​របស់​វ៉ាក់សាំង Moderna ដែល​មាន​ប្រមាណ ៥១​ភាគរយ​សម្រាប់​កុមារ​អាយុ​ពី ៦​ខែ​ទៅ​ដល់ ២​ឆ្នាំ និង ៣៧​ភាគរយ​សម្រាប់​កុមារ​អាយុ ២​ឆ្នាំទៅ ៥​ឆ្នាំ​។

នៅ​អា​មេ​រិ​ក មាន​កុមារ​ប្រហែល ២០​លាន​នាក់​ដែល​មាន​អាយុ​ក្រោម ៤​ឆ្នាំ​៕ (​យោង​តាម​ប្រភព​៖ AFP)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ