វេបសាយ «News» របស់អូស្ត្រាលីបានបង្ហាញ១០ចំណាត់ថ្នាក់នៃមេដឹកនាំពិភពលោកដែលទទួលប្រាក់ខែប្រចាំឆ្នាំខ្ពស់បំផុតនៅឆ្នាំ២០១៦ ។
លំដាប់ទី១លោកលី ស៊ានលុង នាយករដ្ឋមន្ត្រីសិង្ហបុរីមានប្រាក់ខែពេញមួយឆ្នាំដល់ទៅ ២.៣២០.០០០ ដុល្លារឯណោះ ឃ្លាតឆ្ងាយពី៩លំដាប់ថ្នាក់ផ្សេងទៀតច្រើនលើស
លុប ។
តាមការប្រមូលទិន្នន័យរបស់ «Wall Street Journal» បង្ហាញកាលពីពេល ថ្មីៗកន្លងមកថាប្រាក់ខែខ្ពស់ស្ថិតនៅលំដាប់ទី២គឺលោកលៀង ជុនយីង អភិបាលកោះហុងកុងទទួលប្រាក់ខែប្រចាំឆ្នាំសរុប ៧៦០.០០០ ដុល្លារ ។
លោកបារ៉ាក់ អូបាម៉ា ប្រធានាធិបតីអាមេរិកទទួលប្រាក់ប្រចាំឆ្នាំសរុប ៥២៧.០០០ ដុល្លារ ស្ថិតនៅលំដាប់ទី៤ ។
ការរៀបចំណាត់ថ្នាក់នេះឆ្លុះបញ្ចាំងឱ្យឃើញថាប្រាក់ខែប្រចាំឆ្នាំសរុបរបស់លោកលី ស៊ានលុង ប្រៀបស្មើនឹងប្រាក់ខែរបស់មេដឹកនាំក្នុងលំដាប់ពី២ចំនួន៥ដង ។
ខាងក្រោមនេះជាចំណាត់ថ្នាក់ប្រាក់ខែប្រចាំឆ្នាំរបស់មេដឹកនាំពិភពលោក គឺលំដាប់ទី១លោកលី ស៊ានលុង នាយករដ្ឋមន្ត្រីសិង្ហបុរីចំនួន ២.៣២០.០០០ ដុល្លារ ។
-ទី២ លោកលៀង ជុនយីង អភិបាលកោះហុងកុងមានចំនួន ៧៦០.០០០ ដុល្លារ ។
-ទី៣ លោកចូហាន សាណេឌ័រអាំម៉ាន ប្រធានាធិបតីប្រទេសស្វ៊ីស ៦០៦.០០០ ដុល្លារ ។
-ទី៤ លោកបារ៉ាក់ អូបាម៉ា ប្រធានាធិបតីសហរដ្ឋអាមេរិក ៥២៧.០០០ ដុល្លារ ។
-ទី៥ លោកម៉ាលខុម ធើនប៊ូល នាយករដ្ឋមន្ត្រីអូស្ត្រាលីទទួលបាន ៥២២.០០០ ដុល្លារ ។
-ទី៦ លោកវើន័រ ហ្វេម៉េន នាយករដ្ឋមន្ត្រីអូទ្រីសទទួលបាន ៤៥២.០០០ ដុល្លារ ។
-ទី៧ លោកហ្សាវៀ ប៊េតថេល នាយករដ្ឋមន្ត្រីលុចហ្សំបួទទួលបាន ៣៣៦.០០០ ដុល្លារ ។
-ទី៨ លោកចាស្ទីន ទ្រូដូ នាយករដ្ឋមន្ត្រីកាណាដា ៣៣៣.០០០ ដុល្លារ ។
-ទី៩ លោកស្រីអេនជេឡា ម័រគែល អធិការបតីអាល្លឺម៉ង់ទទួលបាន ៣២២.០០០ ដុល្លារ ។
-ទី១០ លោកឆាល មីឆេល នាយករដ្ឋមន្ត្រី បែលហ្ស៊ិកទទួលបាន ៣១៥.០០០ ដុល្លារ ៕
ចែករំលែកព័តមាននេះ