ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ.ក់ច្រើនលើកតែងបានសម្រេច ទើបអស់លក្ខ ត្រូវនគរបាលស្រុកអង្គស្នួល ក្របួចជាប់

1 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ក្រុម​ចោរ​ឆ​.​ក់​យ៉ាង​សកម្ម​ត្រូវ​បាន​នគរបាល​ស្រុក​អង្គស្នួល ក្រ​បូ​ច​ជាប់​បាន​ហើយ បន្ទាប់​ពី​ធ្វើ​សកម្មភាព​ឆ​.​ក់​ទូរស័ព្ទ​ពី​ពលរដ្ឋ​បាន​សម្រេច​ជា​ច្រើន​លើក ដែល​ហេតុ​ការ​ណ៌​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៥​និង​៥០​នាទី ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២២ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤…

ខេត្តកណ្តាល ៖ ក្រុម​ចោរ​ឆ​.​ក់​យ៉ាង​សកម្ម​ត្រូវ​បាន​នគរបាល​ស្រុក​អង្គស្នួល ក្រ​បូ​ច​ជាប់​បាន​ហើយ បន្ទាប់​ពី​ធ្វើ​សកម្មភាព​ឆ​.​ក់​ទូរស័ព្ទ​ពី​ពលរដ្ឋ​បាន​សម្រេច​ជា​ច្រើន​លើក ដែល​ហេតុ​ការ​ណ៌​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៥​និង​៥០​នាទី ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២២ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ភូមិ​ត្រពាំង​ពើក ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

ជន​រង​គ្រោះ​០២​នាក់​ទី​១ ឈ្មោះ តុង ងៀង រតនា ភេទ​ស្រី ជនជាតិ​ខ្មែរ មុខរបរ​សិស្ស នៅ​ភូមិ​ថ្នល់ទទឹង ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្ដកណ្ដាល ទី​២ ឈ្មោះ ប៉ិច លួត ភេទ​ស្រី អាយុ​៤២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្ម​ការ​នី​រោងចក្រ នៅ​ភូមិ​កោះ​គ្រប​បាយ ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ខេត្ដកណ្ដាល ។

ជនសង្ស័យ​ទី​១ ឈ្មោះ សុ​ន ច​ន្ថា ហៅ​ថា ភេទ​ប្រុស កើត​ឆ្នាំ​២០០៣ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ នៅ​ភូមិ​ដំណាក់​អំពិល ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្តាល (​អ្នក​ឆក់​ឃាត់ខ្លួន​) ទី​២​ឈ្មោះ ណែម នា​ត ហៅ​តឿ ភេទ​ប្រុស កើត​ឆ្នាំ​២០០២ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ នៅ​ភូមិ​ពងទឹក ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្តាល (​អ្នក​បើក​ម៉ូតូ ឃាត់ខ្លួន​)​។

នគរបាល​ស្រុក​អង្គស្នួល បាន​ប្រាប់​អោយ​ដឹង​ថា នៅ​ថ្ងៃខែ​ឆ្នាំ វេលា​ម៉ោង​កើតហេតុ​ខាងលើ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក​ស្កុប​ពី​ពណ៌​ទឹក​ប៊ិក ដោយ​ដាក់​ទូរស័ព្ទ​ក្នុង​ឃ្លុម​ម៉ូតូ​ខាង​មុខ​ជិះ​ពី​ទិស​ខាង​លិចទៅ​ទិស​ខាងកើត តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ពេល​ជិះ​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​ជនសង្ស័យ​ចំនួន​០២​នាក់ បាន​ជិះ​ម៉ូតូ​តាម​មក​ពីក្រោយ ហើយ​ឆក់​យក​ទូរស័ព្ទ​ដៃ​ពី​ឃ្លុប​ម៉ូតូ រួច​ជិះ​គេចខ្លួន​តែ​ម្ដង​។

ក្រោយមក​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ដេញ​តាម​ពីក្រោយ​ហើយ​ស្រែ​កថា​ចោរ​ៗ បន្ទាប់​មក​ក៏​ជួប​ជាមួយ​សមត្ថកិច្ច​ស្រុក​អង្គស្នួល កំពុង​ល្បាត​តាម​ផ្លូវជាតិ​ក៏​បាន​រាយការណ៍ ក្រោយ​ពី​សមត្ថកិច្ច​ទទួល​បាន​ព័ត៌មាន​ភ្លាម បាន​បោះដៃ​តាម​ប្រព័ន្ធ​វិទ្យុទាក់ទង សហការ​ជាមួយ​កម្លាំង​ប៉ុស្ដិ៍​ដំណាក់​អំពិល ប៉ុស្ដិ៍​ពើក ប៉ុស្ដិ៍​ក្រាំង​ម្កាក់ ប៉ុស្ដិ៍​បែក​ចាន បាន​ដេញ​ស្ទាក់​រហូត​ដល់​ចំណុច​មុខ​ភូមិ​ត្រពាំង​ប្រុយ ឃុំ​បែក​ចាន ត្រូវ​បាន​ប្រជាពលរដ្ឋ​ជួយ​ស្ទាក់​នឹង​ឃាត់ខ្លួន​ជនសង្ស័យ​រួម​ជាមួយ​វត្ថុ​តាង​បាន​។

ក្រោយមក​ទើប​កម្លាំង​សមត្ថកិច្ច​បាន​នាំ​ខ្លួន​ជនសង្ស័យ​មក​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​សួរនាំ​តាម​នីតិវិធី​ច្បាប់ ។

ជន​រង​គ្រោះ​ឈ្មោះ ប៉ិច លួត បាន​បំភ្លឺ​ថា នៅ​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០២២ វេលា​ម៉ោង​១៤ និង​៣០​នាទី នៅ​ចំណុច​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ភូមិ​ត្រពាំង​ពើក ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល ជនសង្ស័យ​ទាំង​ពីរ​នាក់​មានឈ្មោះ​ដូច​ខាងលើ​បាន​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​ដៃ​របស់​ខ្លួន​ចំនួន​ពីរ​គ្រឿង ម៉ាក​OPPO 11bro មួយ​គ្រឿង និង​ម៉ាក​iPhone 6 មួយ​គ្រឿង ហើយ​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ ។

ជនសង្ស័យ​ទាំង​ពីរ​នាក់​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ឆក់​យក​ទូរស័ព្ទ​ដៃ​របស់​ជន​រង​គ្រោះ​ពិតមែន ហើយ​របួស​ស្នាម​នៅ​លើ​ខ្លួន គឺ​ត្រូវ​ប្រជាពលរដ្ឋ​ដែល​ឃាត់ខ្លួន​បាន​ព្រួត​គ្នា​វាយ ។
ចំពោះ​ករណី​នេះ​កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង និង​បន្ត​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ