ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​តវ៉ា​ទៅ​ចិន ​រឿង​ការ​អភិវឌ្ឍ​ឯកតោភាគី​នៅ​សមុទ្រ​ចិន​ខាងកើត

1 ឆ្នាំ មុន

ជប៉ុន​បាន​ធ្វើការ​តវ៉ា​ទៅ​ចិន​អំពី​អ្វី​ដែល​ខ្លួន​ហៅ​ថា​ជា​ការ​អភិវឌ្ឍធនធាន​ឯកតោភាគី​របស់​ទីក្រុង​ប៉េ​កាំ​ង​នៅ​ក្នុង​សមុទ្រ​ចិន​ខាងកើត ដោយ​ជប៉ុន​លើក​ឡើង​ថា សកម្មភាព​របស់​ចិន​កំពុង​បន្ត​ទោះបី​មាន​កិច្ចព្រមព្រៀង​ឆ្នាំ ២០០៨ សម្រាប់​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​នៅ​ក្នុង​ដែនទឹក​នៅ​សមុទ្រ​ចិន​ខាងកើត​។ នៅ​សមុទ្រ​ចិន​ខាងកើត​ដែល​មិន​មានការ​កំណត់ព្រំដែន​ផ្លូវការ​រវាង​ប្រទេស​ទាំង​ពីរ ចិន​បាន​សាងសង់​កន្លែង​រុករក​ឧស្ម័ន​ជា​ច្រើន​កន្លែង​នៅ​ភាគ​ខាងលិច​នៃ​បន្ទាត់​សមភាព​រវាង​ប្រទេស​ទាំង​ពីរ​។ ក្រសួងការបរទេស​ជប៉ុន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​ថា ខ្លួន​បាន​ដាក់​ការ​តវ៉ា​ទៅ​កាន់​មន្ត្រីជាន់ខ្ពស់​នៅ​ស្ថានទូត​ចិន​ក្នុង​ទីក្រុង​តូ​ក្យូ បន្ទាប់​ពី​កងទ័ពជើងទឹក​ជប៉ុន​រក​ឃើញ​ពី​រចនាសម្ព័ន្ធ​មូលដ្ឋាន​នៃ​ប៉ុស្តិ៍​ថ្មី​មួយ​កំពុង​ត្រូវ​បាន​ដឹក​ជញ្ជូន​នៅ​ទីនោះ​។…

ជប៉ុន​បាន​ធ្វើការ​តវ៉ា​ទៅ​ចិន​អំពី​អ្វី​ដែល​ខ្លួន​ហៅ​ថា​ជា​ការ​អភិវឌ្ឍធនធាន​ឯកតោភាគី​របស់​ទីក្រុង​ប៉េ​កាំ​ង​នៅ​ក្នុង​សមុទ្រ​ចិន​ខាងកើត ដោយ​ជប៉ុន​លើក​ឡើង​ថា សកម្មភាព​របស់​ចិន​កំពុង​បន្ត​ទោះបី​មាន​កិច្ចព្រមព្រៀង​ឆ្នាំ ២០០៨ សម្រាប់​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​នៅ​ក្នុង​ដែនទឹក​នៅ​សមុទ្រ​ចិន​ខាងកើត​។

នៅ​សមុទ្រ​ចិន​ខាងកើត​ដែល​មិន​មានការ​កំណត់ព្រំដែន​ផ្លូវការ​រវាង​ប្រទេស​ទាំង​ពីរ ចិន​បាន​សាងសង់​កន្លែង​រុករក​ឧស្ម័ន​ជា​ច្រើន​កន្លែង​នៅ​ភាគ​ខាងលិច​នៃ​បន្ទាត់​សមភាព​រវាង​ប្រទេស​ទាំង​ពីរ​។

ក្រសួងការបរទេស​ជប៉ុន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​ថា ខ្លួន​បាន​ដាក់​ការ​តវ៉ា​ទៅ​កាន់​មន្ត្រីជាន់ខ្ពស់​នៅ​ស្ថានទូត​ចិន​ក្នុង​ទីក្រុង​តូ​ក្យូ បន្ទាប់​ពី​កងទ័ពជើងទឹក​ជប៉ុន​រក​ឃើញ​ពី​រចនាសម្ព័ន្ធ​មូលដ្ឋាន​នៃ​ប៉ុស្តិ៍​ថ្មី​មួយ​កំពុង​ត្រូវ​បាន​ដឹក​ជញ្ជូន​នៅ​ទីនោះ​។

ក្រសួង​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ថា «​វា​ជា​ការ​សោកស្តាយ​យ៉ាង​ខ្លាំង​ដែល​ចិន​កំពុង​បន្តសកម្មភាព​អភិវឌ្ឍន៍​ឯកតោភាគី ទោះបី​វា​ស្ថិត​នៅ​ផ្នែក​ខាងលិច​នៃ​បន្ទាត់​សមភាព​រវាង​ជប៉ុន និង​ចិន​ក្តី» ។

សូម​បញ្ជាក់​ថា ទំនាក់ទំនង​រវាង​ចិន និង​ជប៉ុន​ដែល​ជា​មហាអំណាច​សេដ្ឋកិច្ច​លេខ ២ និង លេខ ៣​បន្ទាប់​ពី​អា​មេ​រិ​ក បាន​ញាំញី​ដោយ​ជម្លោះ​ដែនទឹក​ពាក់ព័ន្ធ​នឹង​ក្រុម​កោះ​គ្មាន​មនុស្ស​រស់នៅ​ស្ថិត​នៅ​សមុទ្រ​ចិន​ខាងកើត ព្រមទាំង​កេរ្តិ៍​ដំណែល​នៃ​ការ​ឈ្លានពាន​របស់​ជប៉ុន​ក្នុង​អំឡុង​សម័យ​សង្គ្រាម​ឈ្លានពាន​៕ (​យោង​តាម​ប្រភព​៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ