ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

UN ៖ ជន​ស៊ី​វិល​ជាង១០.០០០​ស្លា​.​ប់ និង​របួស​នៅ​អ៊ុយ​ក្រែ​ន

1 ឆ្នាំ មុន

អង្គការសហប្រជាជាតិ​បាន​និយាយ​ថា ជន​ស៊ី​វិល​ច្រើន​ជាង១០.០០០​នាក់​ រួម​ទាំង​កុមារ​រាប់រយ​នាក់​បាន​ស្លា​.​ប់ និង​របួស​នៅ​ក្នុង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​ ។ ការិយាល័យ​ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស (OHCHR) បាន​និយាយ​នៅ​ក្នុង​បច្ចុប្បន្នភាព​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​ថា មនុស្ស​ចំនួន៤.៥០៩​នាក់​ត្រូវ​បាន​ស​ម្លា​.​ប់ និង៥.៥៨៥​នាក់​ទៀត​បាន​រង​របួស​គិត​ត្រឹម​ថ្ងៃ​ទី…

អង្គការសហប្រជាជាតិ​បាន​និយាយ​ថា ជន​ស៊ី​វិល​ច្រើន​ជាង១០.០០០​នាក់​ រួម​ទាំង​កុមារ​រាប់រយ​នាក់​បាន​ស្លា​.​ប់ និង​របួស​នៅ​ក្នុង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​ ។

ការិយាល័យ​ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស (OHCHR) បាន​និយាយ​នៅ​ក្នុង​បច្ចុប្បន្នភាព​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​ថា មនុស្ស​ចំនួន៤.៥០៩​នាក់​ត្រូវ​បាន​ស​ម្លា​.​ប់ និង៥.៥៨៥​នាក់​ទៀត​បាន​រង​របួស​គិត​ត្រឹម​ថ្ងៃ​ទី ១៦ ខែមិថុនា​។ ក្នុង​ចំណោម​ជន​រង​គ្រោះ​មាន​កុមារ​ចំនួន ២៩៤​នាក់​បាន​ស្លា​.​ប់​។

សេចក្តី​ប្រកាស​របស់​អង្គការសហប្រជាជាតិ​និយាយ​ថា «​ជន​ស៊ី​វិល​ភាគច្រើន​ស្លា​.​ប់​ដោយសារ​ការ​ប្រើប្រាស់​អា​វុ​.​ធ​ជាតិ​ផ្ទះ​ដ៏​មាន​ឥទ្ធិពល​រួម​មានការ​វា​.​យ​ប្រហារ​ពី​កាំ​ភ្លើ​.​ង​ធំ ប្រព័ន្ធ​រ៉ុក្កែត និង​មី​ស៊ី​ល និង​ការ​វា​.​យ​ប្រហារ​តាម​ដែនអាកាស​» ​។

អង្គការ​នេះ​បន្ថែម​ទៀត​ថា តួលេខ​នៃ​អ្នក​ស្លា​.​ប់​ពិតប្រាកដ​អាច​ខ្ពស់​ជាង​នោះ​ខ្លាំង​៕ (​យោង​តាម​ប្រភព​៖ Aljazeera)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ