ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​​ប្រធានា​ធិបតី​អ៊ីស្រា​អែល​ លោក​កាត​សាវ​ត្រូវ​កាត់​ទោស​ដាក់​គុក​7​ឆ្នាំ​ពី​បទ​រំលោភ

15 ឆ្នាំ មុន

អតីត​ប្រធានា​ធិបតី​អ៊ី​ស្រា​អែល​លោក​មូ​សេ កាត​សាវ ត្រូវ​ទទួល​​ការ​កាត់​ទោស​កា​ល​ពី​ថ្ងៃ​ទី​២២ មីនា ដោយ​តុលាការ​ក្រុង​តែល​អាវីវ​មួយ​ដាក់​គុក​៧​ឆ្នាំ​ពី​បទ​រំលោភ​។ តុលាការ​នោះ​បាន​បដិ​សេធ​ការ​អំពាវ​នាវ​ឱ្យ​មាន​ការ​លើក​លែង​ទោស​របស់​បណ្តា​មេធាវី​លោក​។
ពេល​ប្រកាស​ពី​សាល​ក្រម​​កាត់​ទោស​អតីត​ប្រធា​នា​ធិបតី​រូប​នេះ​បាន​យំ​ខ្សឹក​ខ្សួល​ និង​ថ្ងូរ​ប្រាប់​ចៅ​ក្រម​ថា លោក​ចៅ​ក្រម​ធ្វើ​នូវ​ការ​ភាន់​ច្រឡំ​មួយ​ហើយ​ ! នោះ​គឹ​ជា​ពាក្យ​ភូត​កុហក​! ពួក​នារី​ទាំង​នោះ​ដឹង​ច្បាស់​​ថា​ជា​​ការ​ភូត​កុហក​មួយ។
ជា​ប្រធានា​ធិបតី​ពី​ឆ្នាំ​២០០០​ដល់​២០០៧​ បន្ទាប់​ពី​ធ្វើ​រដ្ឋ​មន្ត្រី​​ក្នុង​រដ្ឋា​ភិ​បាល​ជា​ច្រើន​របស់​គណ​បក្ស​លី​គូដ លោក​មូសេ​កាត​សាវ​ អាយុ​៦៥​ឆ្នាំ​នៅ​តែ​បដិ​សេធ​ការ​ចោទ​ប្រកាន់​ចំពោះ​រូប​លោក​។ លោក​ទទួល​ការ​ចោទ​ប្រកាន់​ពី​បទ​ចាប់​រំលោភ​នារី​ម្នាក់​ក្នុង​ចំណោម​នារី​​ជា​សហ​ការី​របស់​លោក​ចំនួន​២​លើក​កាល​ពី ឆ្នាំ​១៩៩៨​ ពេល​លោក​ធ្វើជា​រដ្ឋ​មន្ត្រី​ក្រសួង​ទេស​ចរណ៍​ ព្រម​ទាំង​បៀត​បៀន​ផ្លូវ​ភេទ​លើ​នារី​២​នាក់​ទៀត​ដែល​ធ្វើ​ការ​នៅ​ក្បែរ​លោក​ ពេល​លោក​ឡើង​ធ្វើ​ប្រធានា​ធិបតី​កាល​ពី​ឆ្នាំ​២០០០ ៕