ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូរ​ប្រយ័ត្ន​! ​ពេល​បណ្តោយ​​ឱ្យគេ​ថើប​​​កូនយើង​​​​ ​

7 ឆ្នាំ មុន

តាម​ប្រភព​​ពី​ Viral4real ​ឱ្យ​​ដឹង​ថា ក្មេង​ស្រី​ម្នាក់​បាន​ឆ្លង​មេរោគ​​រើម ក្រោយ​ពេល​​សមាជិកគ្រួសារ​ម្នាក់​បាន​ថើប​នាង​​លេង​ ​ដែល​រឿង​​នេះ ​អាចទាក់ទិនទៅ​​លើ​​អ្នក​ម្តាយ និង​លោកឪពុក​គ្រប់​រូប ត្រូវ​តែ​ចង​ចាំ​ និង​​មាន​​ការ​ប្រុង​ប្រយ័ត្ន​ ។

ស្ត្រី​ឈ្មោះ​ Savina French-Bell ​​​ជា​ម្តាយ​​របស់​កូនស្រី​​​​រង​គ្រោះ ​ដោយសារ​ជំងឺ​រើម​បាន​ប្រាប់​រឿងរ៉ាវ​​ផ្សេង​ៗ​​​ឱ្យ​បាន​ដឹ​​ង​ទាក់​ទិន​ករណីនេះ ។ កូនស្រី​​នាង​អាយុ​៣​ឆ្នាំ មានឈ្មោះ​​ Sienna Duffield បាន​ឆ្លងជំងឺ​រើម​​ ពី​សមាជិកគ្រួសារ​ម្នាក់ ដោយសារ​ការ​ថើប​លេង​ ដោយ​នាង​ចាប់ផ្តើម​ មាន​ពងទឹក​បែក​ប្រឡាក់​ពេញ​សម្លៀក​​បំពាក់​ និង​ស្រោមពូក ​។

​​រយៈពេល​៨​ខែ វីរុស​បាន​បន្ត​នៅ​លើ​​មុខ​របស់​​នាង ហើយ​ធ្វើឱ្យ​​មាន​សភាព​កាន់​តែ​ធ្ងន់ធ្ងរ ​។ បើ​បាន​​តាម​សម្តី​ម្តាយ Savina ​ឱ្យដឹង​​ទៀត​​ថា គាត់​គ្មាន​មធ្យោបាយ​ណា​ គិតថា​អាច​ព្យាបាល​​​ជំងឺ​របស់​​កូន​​​នាង​​ឡើយ​ ទើបតែ​ប៉ុន្មាន​ខែ​នេះ​ទេ ​កូនស្រី​មាន​សភាព​​ល្អ​ជាង​មុន ហើយ​​​សង្ឃឹមថា វីរុស​នោះ​នឹង​មិនកើត​ម្តងទៀត​​ទេ​។

អ៊ីចឹង សូមកុំ​បណ្តោយ​ឱ្យ​​អ្នក​ដទៃ​ថើប​កូន​របស់​អ្នកច្រើនពេក​ ទោះបីជា​មិត្តភក្តិ​​ ឬ​ជា​សមាជិកគ្រួសារ​ក៏​ដោយ ព្រោះ​អាច​ជួប​រឿង​បែប​នេះ។