ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យុះសង្ឃរា OTTO វាយប្រហារ​លើ​ប៉ា​ណា​ម៉ា

7 ឆ្នាំ មុន

យោង​តាម​អាជ្ញាធរ​ថា មនុស្ស​៣​នាក់​ស្លា.ប់ ហើយ​៤​នាក់​ទៀត​បាត់​ខ្លួន កាលពី​ថ្ងៃ​ទី​២២ វិច្ឆិកា នៅ​ប្រទេស​ប៉ាណា​ម៉ា ដោយសារ​ការ​វាយប្រហារ​នៃ​ព្យុះសង្ឃរា​ឈ្មោះ OTTO ញ៉ាំង​ឱ្យ​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង ។ ចំណែក​

យោង​តាម​អាជ្ញាធរ​ថា មនុស្ស​៣​នាក់​ស្លាប់ ហើយ​៤​នាក់​ទៀត​បាត់​ខ្លួន កាលពី​ថ្ងៃ​ទី​២២ វិច្ឆិកា នៅ​ប្រទេស​ប៉ាណា​ម៉ា ដោយសារ​ការ​វាយប្រហារ​នៃ​ព្យុះសង្ឃរា​ឈ្មោះ OTTO ញ៉ាំង​ឱ្យ​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង ។ ចំណែក​ប្រទេស​នី​កា​រ៉ា​ហ្គា និង​កូ​ស្តា​រី​កា រៀបចំ​ការ​ជម្លៀស​មនុស្ស​ចេញពី​តំបន់ឆ្នេរ​សមុទ្រ ។

យោង​តាម​មជ្ឈមណ្ឌល​ខ្យល់ព្យុះ​អា​មេ​រិ​ក HNC មាន​មូលដ្ឋាន​នៅ​ក្រុង​ម៉ៃ​អា​មី​ថា ដំបូង​ជា​ព្យុះ​ត្រូ​ពី​កាល់​មួយ ព្យុះ​នោះ​ក្លាយជា​ព្យុះសង្ឃរា​នា​វេលា​រសៀល​ថ្ងៃ​ទី​២២ វិច្ឆិកា ។ ដូច្នេះ​ព្យុះ OTTO ជា​ព្យុះសង្ឃរា​ទី​៧ ប្រចាំ​រដូវ​ឆ្នាំ​២០១៦ ជាមួយ​កម្លាំង​ខ្យល់​១២០​គ​.​ម​ក្នុង​១​ម៉ោង ។ ព្យុះ​នោះ​បោកបក់​ឆ្ពោះទៅ​ទិស​ខាងលិច ហើយ​ត្រូវ​ទៅ​ដល់​តំបន់​ព្រំដែន​រវាង​នី​កា​រ៉ា​ហ្គា និង​កូ​ស្តា​រី​កា រវាង​ថ្ងៃ​ទី​២៣​និង​២៤ វិច្ឆិកា ។

ការ​បាក់​ដី​និង​ការ​បាក់​ដើមឈើ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៣​នាក់​នៅ​ប៉ា​ណា​ម៉ា ព្រមទាំង​បង្ក​ការ​ខូចខាត់​ធ្ងន់ធ្ងរ ។ ក្នុង​ចំណោម​អ្នក​បាត់​ខ្លួន​៤​នាក់ ៣​នាក់​ក្នុង​សមុទ្រ ៕