ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំរី​ចម្បាំង​ថៃ​ប្រល័យ​សិង្ហ​បុរី កក់​កៅអី​ឡើង​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​មុនគេ

7 ឆ្នាំ មុន

បន្ទាប់​ពី​បាន​យកឈ្នះ​ក្រុម​សិង្ហ​បុរី​ក្នុង​លទ្ធផល​១-០ កាលពី​ថ្ងៃ​ទី​២២ វិច្ឆិកា កន្លង​ទៅ ធ្វើ​ឱ្យ​ក្រុម​ដំរី​ចម្បាំង​ថៃ ដែល​ស្ថិត​នៅ​ក្នុង​ពូ​ល A​មានឱកាស​ឡើង​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​មុនគេ បើ​ទោះជា​នៅ​សល់​១​

បន្ទាប់​ពី​បាន​យកឈ្នះ​ក្រុម​សិង្ហ​បុរី​ក្នុង​លទ្ធផល​១-០ កាលពី​ថ្ងៃ​ទី​២២ វិច្ឆិកា កន្លង​ទៅ ធ្វើ​ឱ្យ​ក្រុម​ដំរី​ចម្បាំង​ថៃ ដែល​ស្ថិត​នៅ​ក្នុង​ពូ​ល A​មានឱកាស​ឡើង​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​មុនគេ បើ​ទោះជា​នៅ​សល់​១​ប្រកួត​ក្នុង​ដៃ​ទៀត​ក្តី​។

គួរ​រំលឹក​ថា ក្នុង​ការ​ប្រកួត​ជាមួយ​ក្រុម​សិង្ហ​បុរី​នៅ​លើ​ទឹកដី​ហ្វ៊ី​លី​ពី​ន​នេះ ខ្សែបម្រើ​-​ប្រយុទ្ធ​ក្រុម​ដំរី​ចម្បាំង​ថៃ Sarawut Masuk ធ្វើ​បាន​សម្រេច​ដោយ​ការ​តែ​ត​បញ្ចូល​ទី​គូប្រកួត​របស់​ខ្លួន​នៅ​នាទី​ទី ៨៩ បន្ទាប់​ពី​ទទួល​បាន​បាល់ទាត់​ចេញពី​ជើង​កីឡាករ Bunmathan ។

ចំណែកឯ​ក្រុម​ម្ចាស់ផ្ទះ​ហ្វ៊ី​លី​ពី​ន ដែល​បាន​ប៉ះ​ជាមួយ​ក្រុម​ឥណ្ឌូ​ណេ​ស៊ី នា​ល្ងាច​ថ្ងៃ​ដដែល​នោះ​ដែរ​នៅ​តែ​រកបាន​១​ពិន្ទុ​បន្ថែម​ប៉ុណ្ណោះ តាម​រយៈ​លទ្ធផល​ស្មើគ្នា​២-២ ។ ចំពោះ​ក្រុម​ម្ចាស់ផ្ទះ​ហ្វ៊ី​លី​ពី​ន ត្រូវ​រង់ចាំ​លទ្ធផល​នៃ​ការ​ប្រកួត​ជុំ​បន្ទាប់ ដើម្បី​ឱ្យ​ដឹង​ច្បាស់​ថា​តើ​អាច​មានឱកាស​ឡើង​ទៅ​វគ្គ​បន្ត​ឬ​យ៉ាងណា ខណៈ​ដែល​បច្ចុប្បន្ន​ឈរ​នៅ​លេខ​២ និង​មាន​២​ពិន្ទុ​ក្នុង​តារាង​ពូ​ល A ។

សម្រាប់​ចំណាត់ថ្នាក់​បណ្តោះអាសន្ន​ក្នុង​តារាង​ពូ​ល​A ក្រុម​ដំរី​ចម្បាំង​ថៃ​ឈរ​នៅ​កំពូល​តារាង​មាន​៦​ពិន្ទុ ក្រុម​ហ្វ៊ី​លី​ពី​ន​ឈរ​នៅ​លេខ​២ ខណៈ​សិង្ហ​បុរី ឈរ​នៅ​លេខ​៣​មាន​១​ពិន្ទុ និង​ឥណ្ឌូ​ណេ​ស៊ី​ឈរ​នៅ​បាត​តារាង​មាន​១​ពិន្ទុ​ដែរ ។ ចំពោះ​ការ​ប្រកួត​ជុំ​ចុង​ក្រោយ​ក្នុង​ពូ​ល​A​នេះ នឹង​ប្រ​ព្រឹ​ត្រ​ទៅ​នៅ​ថ្ងៃ​ទី​២៥ វិច្ឆិកា ដែល​ក្រុម​សិង្ហ​បុរី ត្រូវ​ប៉ះ​ជាមួយ​ក្រុម​ឥណ្ឌូ​ណេ​ស៊ី​នា​វេលា​ម៉ោង​៧​យប់​នៅ​ពហុ​កីឡដ្ឋាន Rizal Memorial Stadium ខណៈ​នៅ​ម៉ោង​ដដែល​នេះ ក្រុម​ម្ចាស់ផ្ទះ​ហ្វ៊ី​លី​ពី​ន ក៏​ត្រូវ​ប៉ះ​ក្រុម​ថៃ នៅ​ពហុ​កីឡដ្ឋាន Philippine Stadium ទីក្រុង Bocaue ៕