ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត ៖ ប្រតិបត្តិការ​ប្រឆាំង​​ភេរវក.ម្ម គឺជា​ប្រភេទ​មួយ​នៃ​ប្រតិបត្តិការ​ពិសេស​ពាក់ព័ន្ធ​ទាំង​ផ្នែក​ការទូត ច្បាប់ និង​យុទ្ធវិធី

1 ឆ្នាំ មុន
  • ភ្នំពេញ

ការ​លើក​ឡើង​របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេ​បញ្ជា ការ​រង នៃ​កង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក ក្នុង​ពិធី​បើក​វគ្គ​ហ្វឹកហ្វឺន​បណ្តុះបណ្តាល​ជំនាញ​ប្រឆាំង​ភេរវកម្ម​ជំនាន់​ទី​៥ និង​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​

រាជធានី​ភ្នំពេញ ៖ ការ​លើក​ឡើង​របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេ​បញ្ជា ការ​រង នៃ​កង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក ក្នុង​ពិធី​បើក​វគ្គ​ហ្វឹកហ្វឺន​បណ្តុះបណ្តាល​ជំនាញ​ប្រឆាំង​ភេរវកម្ម​ជំនាន់​ទី​៥ និង​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​ជំនាញ​បច្ចេកទេស​សង្គ្រោះ​គ្រោះ​មហន្តរាយ និង​វគ្គ​ហ្វឹកហ្វឺន​បណ្តុះបណ្តាល​ជំនាញ​បើក​-​ជួសជុល​អូ​ប័​រ និង​របៀប​សង្គ្រោះ​ជំនាន់​ទី​៦ របស់​បញ្ជាការដ្ឋាន​ទ័ព​ពិសេស កងទ័ពជើងគោក រាជធានី​ភ្នំពេញ​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២២​។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត សូម​ថ្លែង​នូវ​ការ​កោតសរសើរ​ចំពោះ​បញ្ជាការដ្ឋាន​ទ័ព​ពិសេស ដែល​តែងតែបាន​យកចិត្តទុកដាក់​អនុវត្ត​ការងារ​ហ្វឹកហ្វឺន​ប្រកបដោយ​សា្មរ​តី​ទទួលខុសត្រូវ​ខ្ពស់ ដោយ​រក្សា​បាន​នូវ​ប្រសិទ្ធភាព​ជាប់​ជា​ប្រចាំ និង​យ៉ាង​ទៀងទាត់ ស្រប​តាម​ទិស​ដៅ និង​ផែនការ​ហ្វឹកហ្វឺន​ប្រចាំឆ្នាំ​នីមួយ​ៗ​របស់​អង្គភាព ព្រមទាំង​ផែនការ​ហ្វឹកហ្វឺន​របស់​កង​យោធពលខេមរភូមិន្ទ និង​បញ្ជាការដ្ឋាន​កងទ័ពជើងគោក ដែល​បាន​ដាក់​ចេញ​។

ជាក់ស្តែង ក្នុងថ្ងៃនេះ អង្គភាព​បាន​បើក​ដំណើរការ​វគ្គ​ហ្វឹកហ្វឺន​ចំនួន ០២ វគ្គ ដែល​រួម​មាន ៖
(១) វគ្គ​ហ្វឹកហ្វឺន​បណ្តុះបណ្តាល​ជំនាញ​ប្រឆាំង​ភេរវកម្ម​ជំនាន់​ទី​៥ និង
(២) វគ្គ​ហ្វឹកហ្វឺន​បំប៉ន​ជំនាញ​បច្ចេកទេស​សង្គ្រោះ​គ្រោះ​មហន្តរាយ និង​វគ្គ​ហ្វឹកហ្វឺន​បណ្តុះបណ្តាល​ជំនាញ​បើក​-​ជួសជុល​អូ​ប័​រ និង​របៀប​សង្គ្រោះ​ជំនាន់​ទី​៦​។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់​ថា ប្រតិបត្តិការ​ប្រឆាំង​ភេរវកម្ម គឺជា​ប្រភេទ​មួយ​នៃ​ប្រតិបត្តិការ​ពិសេស ពាក់ព័ន្ធ​ទាំង​ផ្នែក​ការទូត ច្បាប់ និង​យុទ្ធវិធី ដែល​ទាមទារ​ឱ្យ​មានការ​សម្របសម្រួល​ដឹកនាំ​បញ្ជា​តាម​ឋានានុក្រម និង​រចនាសម្ព័ន្ធ​ចាត់តាំង​ច្បាស់លាស់​។ ជា​ពិសេស​ការ​ហ្វឹកហ្វឺន​កម្លាំង​ប្រតិបត្តិ​ករ​ជំនាញ និង​ការ​បន្ត​ការ​ថែទាំ​សមត្ថភាព​របស់​ពួក​គេ ត្រូវធ្វើ​ឡើង​ដោយ​តឹងរ៉ឹង​ម៉ឺងម៉ាត់ ដោយ​រួម​ជាមួយនឹង​ការ​បំពាក់​ឧបករណ៍​សម្ភារៈ​ឱ្យ​បាន​គ្រប់គ្រាន់​ផង​ដែរ​។

ក្នុង​ន័យ​នេះ ការ​បើក​វគ្គ​ហ្វឹកហ្វឺន​ក្នុងថ្ងៃនេះ គឺជា​ផ្នែក​មួយ​នៃ​ការ​កសាង​សមត្ថភាព​របស់​បណ្ដា​យោធភូមិ​ភាគ និង​កងពលធំ​ចំណុះ​កងទ័ពជើងគោក ក្នុង​នាម​ជា​កម្លាំង​ខ្សែត្រៀម​ទី​១​នៅ​តាម​មូលដ្ឋាន​បំពេញបន្ថែម​ឱ្យ​កងកម្លាំង​ប្រឆាំង​ភេរវកម្ម​ថ្នាក់​ជាតិ ស្រប​ទៅ​នឹង​ការ​រៀបចំ​កែសម្រួល​រចនាសម្ព័ន្ធ​ថ្មី និង​ការ​ប្រគល់​ភារកិច្ច​បំពេញបន្ថែម​ពាក់ព័ន្ធ​នឹង​កិច្ចការ​ប្រឆាំង​ភេរវកម្ម ដែល​ជា​កិច្ចការ​សំខាន់​ចាំបាច់​ចំពោះ​មុខ​របស់​កម្ពុជា ខណៈ​ដែល​អំពើ​ភេរវកម្ម នៅ​តែ​ជា​បញ្ហា​ប្រឈម​ផ្នែក​សន្តិសុខ​ដ៏​ស្រួចស្រាល់ ទាំង​នៅ​ក្នុង​តំបន់ និង​ពិភពលោក នៅឡើយ​។

មេបញ្ជាការ​កងទ័ពជើងគោក​ក្រៅពី​ភារកិច្ច​ស្នូល​លើ​ការងារ​ត្រៀមប្រយុទ្ធ បម្រើ​ប្រយុទ្ធ និង​ប្រយុទ្ធ កងទ័ព​ក៏​មាន​តួនាទី​សំខាន់​ក្នុង​បេស​កម្ម​សង្គ្រោះ​គ្រោះ​មហន្តរាយ ដូច​ជា​គ្រោះ​ទឹកជំនន់ និង​ការ​បាក់​រលំ​អគារ ជាដើម​។ ដូច្នេះ ការ​ហ្វឹកហ្វឺន​ជំនាញ​បច្ចេកទេស​សង្គ្រោះ​គ្រោះ​មហន្តរាយ និង​ជំនាញ​បើក​-​ជួសជុល​អូ​ប័​រ និង​របៀប​សង្គ្រោះ ក៏​មាន​សារៈសំខាន់​ផង​ដែរ ដើម្បី​បណ្តុះបណ្តាល​បំប៉ន​ឱ្យ​យោធិន​ជា​សិក្ខាកាម​មាន​ជំនាញ​ច្បាស់លាស់​លើ​ផ្នែក​បច្ចេកទេស និង​ស្តង់ដា​ប្រតិបត្តិការ ដើម្បី​ធានា​បាន​នូវ​ប្រសិទ្ធភាព​នៃ​ការ​បំពេញភារកិច្ច​អនុវត្ត​បទបញ្ជា​របស់​រាជរដ្ឋាភិបាល នៅ​ពេល​មាន​គ្រោះ​មហន្តរាយ​កើតឡើង​។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត សូម​ថ្លែងអំណរគុណ​ចំពោះ​ក្រសួងការពារជាតិ អគ្គ​បញ្ជាការដ្ឋាន នៃ​កង​យោធពលខេមរភូមិន្ទ ដែល​ជា​និច្ច​ជា​កាល ដែល​បាន​យកចិត្តទុកដាក់ និង​ផ្តល់​ការ​គាំទ្រ​ផ្នែក​ការងារ​ធានា ដើម្បី​បង្ក​លក្ខណៈ​ដល់​ការ​អនុវត្ត​ភារកិច្ច​ហ្វឹកហ្វឺន​របស់​បញ្ជាការដ្ឋាន​ទ័ព​ពិសេស និង​សូម​វាយតម្លៃ​ខ្ពស់​ផង​ដែរ​ចំពោះ​ការ​ចូលរួម​ចំណែក​ឧបត្ថម្ភ​ទាំង​ផ្នែក​ស្មារតី ថវិកា និង​សម្ភារៈ របស់​បណ្តា​ប្រទេស​ជា​មិត្ត​, អង្គភាព​ជា​ដៃគូ និង​ក្រសួង​-​ស្ថាប័ន​សម្ព័ន្ធមេត្រីភាព ក៏​ដូច​ជា​សប្បុរសជន​ទាំងអស់ ដែល​ពិតជា​បាន​ជួយ​បង្កើន​លទ្ធភាព​របស់​អង្គភាព​លើ​ការ​សម្រួល​ដោះស្រាយ​តម្រូវការ​ចាំបាច់​ក្នុង​ការងារ​ហ្វឹកហ្វឺន និង​តម្រូវការ​ប្រចាំ​ថ្ងៃ​ផ្សេង​ៗ​របស់​អង្គភាព​។

ឧត្តមសេនីយ៍ឯក សូម​យក​ឱកាស​នេះ សម្តែង​នូវ​ការ​អរគុណ​ចំពោះ​យោធិន គ្រួសារ​យោធិន ដែល​បាន​ចូលរួម​បំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋ​ល្អ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ​-​សង្កាត់ អាណត្តិ​ទី​៥ កាលពី​ថ្ងៃ​ទី​០៥ ខែមិថុនា កន្លង​មក ដោយ​នេះ គឺជា​ការ​បង្ហាញ​ដល់​ប្រជាជន​កម្ពុជា​នៅ​ទូ​ទាំង​ប្រទេស ក៏​ដូច​ជា​ពិភពលោក​ទាំងមូល ឱ្យ​បានឃើញ​ច្បាស់​អំពី​ការ​អនុវត្ត​សិទ្ធ​សេរីភាព​នយោបាយ​យ៉ាង​ពេញលេញ ក្នុង​នាម​ជា​ពលរដ្ឋ​ម្ចាស់​ប្រទេស និង​ដំណើរការ​ប្រជាធិបតេយ្យ​ប្រកបដោយ​ភាព​ចាស់ទុំ​នៅ​កម្ពុជា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ